ឯកឧត្តម នាយ​ឧត្តមសេនីយ៍ មាស សុភា ស្នើ​ឲ្យ​លោកគ្រូ អ្នកគ្រូ​ខិតខំ​បញ្ជ្រាប ចំណេះដឹង​ស្តីពី​ច្បាប់​ចរាចរណ៍​ផ្លូវគោក បញ្ហា គ្រឿងញៀន​ដែល​ជា​ឧបសគ្គ​ក្នុង​ការអភិវឌ្ឍ​ជាតិ

ព្រឹក​ថ្ងៃ​សៅរិ៍ ០៩​កើត ខែ​ផល្គុន ឆ្នាំច សំរឹទ្ធិ​ស័ក ពស ២៥៦២ ត្រូវ​នឹង​ថ្ងៃទី​០៩ ខែ​មីនា ឆ្នាំ​២០១៩ ឯកឧត្តម​នាយ​ឧត្តមសេនីយ៍ មាស សុភា ទេស​រដ្ឋមន្ត្រី​ទទួលបន្ទុក​បេសកកម្ម​ពិសេស​និង​ជា​ប្រធាន​ក្រម​ការងារ​ថ្នាក់​ជាតិ​ចុះជួយ​មូលដ្ឋាន​ខេត្ត​ព្រះវិហារ និង​អភិបាល​ខេត្ត​ព្រះវិហារ ព្រមទាំង​ថ្នាក់ដឹកនាំ មន្ត្រីរាជការ អជ្ញាធរ​មូលដ្ឋាន​អញ្ជើញ​ពិធី​សំណេះ សំ​ណា​ល​ជាមួយ​អ្នកគ្រូ លោកគ្រូ វិទ្យាល័យ​ជ័យ សែន ស្រុក​ជ័យ​សែន ខេត្ត​ព្រះវិហារ​។​

​ឯកឧត្តម​អភិបាល​បន្ថែមទៀតថា មានតែ​រាជរដ្ឋាភិបាល​កម្ពុជា​ដឹកនាំ​ដោយ​សម្តេច​តេ​ជា ហ៊ុន សែន ដែល​គ្រប់​ពេលវេលា និង​គ្រប់​ទីកន្លែង តែងតែ​យល់​ពី​សុខទុក្ខ​របស់​ប្រជា​ពលរដ្ឋ​ពិតប្រាកដ  ដូចនេះ​ត្រូវ​រួមគ្នា​ថែរក្សា​ការពារ សុខសន្តិភាព ការអភិវឌ្ឍ​តាមរយះ​គាំទ្រ​រាជរដ្ឋាភិបាល ដឹកនាំ​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា ទើប​កម្ពុជា ទទួលបាន​នូវ​សន្តិភាព និង​ការអភិវឌ្ឍ​ជា​រៀងរហូត ។​

​ដោយឡែក​ថ្លែង​ក្នុង​ពិធី​សំណេះសំណាល​ជាមួយ លោកគ្រូ អ្នកគ្រូ​វិទ្យាល័យ​ជ័យ​សែន ឯកឧត្តម​អភិបាលខេត្ត ថ្លែអំណរគុណ​លោកគ្រូ អ្នកគ្រូ នឹង​បាន​បោះឆ្នោត​ជូន​គណបក្ស​ប្រជាជន​កម្ពុជា ដឹកនាំ​រាជរដ្ឋាភិបាល​យើង និង​សូម​បន្ត​ជឿជាក់​លើ​ការដឹកនាំ​ប្រកបដោយ​ឈ្លៀសវៃ​របស់​សម្តេច តេ​ជោ ហ៊ុន សែន ។​

​ឯកឧត្តម​ស្នើ​ឲ្យ​លោកគ្រូ អ្នកគ្រូ​ខិតខំ​បញ្ជ្រាប ចំណេះដឹង​ស្តីពី​ច្បាប់​ចរាចរណ៍​ផ្លូវគោក បញ្ហា គ្រឿងញៀន​ដែល​ជា​ឧបសគ្គ​ក្នុង​ការអភិវឌ្ឍ ជាតិ និង​ត្រូវ​ចូលរួម​ទាំងអស់គ្នា ព្រោះថា​ការអប់រំ​ផ្សព្វផ្សាយ​ពី​ផល​លំបាក​ទាំងនេះ​ពី​សំណាក់ លោកគ្រូ អ្នកគ្រូ​ពិតជា​ទទួលបាន​ប្រសិទ្ធភាព​ខ្ពស់ ដល់​សិស្សានុសិស្ស យុវជន​យើង​ទាំងអស់​ឲ្យ​គោរព​ច្បាប់​ចរាច​រណ៍ និង​ជៀស​ឲ្យ​ឆ្ងាយ​ពី​គ្រឿង ញៀន ។

Filed in: ខេត្តព្រះវិហារ

Recent Posts

Bookmark and Promote!

© 4921 ឆន្ទៈខ្មែរ | Chhantak Khmer News. All rights reserved. XHTML / CSS Valid.
error: Content is protected !!