ឯកឧត្តម យន្ត មីន បាន​ទៅពិនិត្យ​ទីតាំង​វារីវប្បកម្ម​កន្លែង​ចិញ្ចឹម​បង្គា ក្ដាម​របស់​ក្រុមហ៊ុន ហេង​ហេង អភិវឌ្ឍន៍​

ខេត្ត​ព្រះសីហនុ​÷​អភិបាលខេត្ត​ព្រះសីហនុ  ចុះ​ពិនិត្យ​អាង​វារីវប្បកម្ម ចិញ្ចឹម​បង្គារ ក្តាម នៅ​តំបន់​ទំនាប​ក្បែរ​មាត់សមុទ្រ​នៃ​ស្រុក​ព្រៃនប់់ របស់​ក្រុមហ៊ុន​ហេង​ហេង​អភិវឌ្ឍន៍​ក្នុង​ឱកាស​ប្រមូល​ផល​បង្គា ក្ដាម​លើក​ទី​១

​ព្រឹក​ថ្ងៃ​ទី​៧ មីនា ២០១៩ អភិបាលខេត្ត​ព្រះសីហនុ ឯកឧត្តម យន្ត មីន បាន​ទៅពិនិត្យ​ទីតាំង​វារីវប្បកម្ម​(​កន្លែង​ចិញ្ចឹម​ប​ង្គា ក្ដាម​)​របស់​ក្រុមហ៊ុន ហេង​ហេង អភិវឌ្ឍន៍ ស្ថិតក្នុង​ឃុំ​អូរ​ឧកញ៉ា​ហេង និង ឃុំ​បឹង​តា​ព្រហ្ម ស្រុក​ព្រៃនប់  ខេត្ត​ព្រះសីហនុ​។​

​ឯកឧត្តម យន្ត មីន បានបង្ហាញ​ជំហរ​គាំទ្រ​លើ​ក​ទឹកចិត្ដ និង​ជំរុញ​ចំពោះ​វិស័យ​ឯកជន ក្នុង​ការបង្កើត​កសិដ្ឋាន​ចិញ្ចឹម​បង្គា​រ ក្តាម តាម​លក្ខណៈ​បច្ចេកទេស​កសិកម្ម​ទំនើប​ក្នុង​មូលដ្ឋាន​ខេត្ត​ព្រះសីហនុ គ្រា​ដែល​តម្រូវការ​ម្ហូប អាហារ នៅ​ខេត្ត​ព្រះសីហនុ កំពុង​មាន​ការកើនឡើង​ស្របពេល​ដែល​ខេត្ត​ព្រះសីហនុ កំពុងមាន​ការអភិវឌ្ឍ​នាពេល​បច្ចុប្បន្ន​។​

​ទន្ទឹម​នេះ​ឯកឧត្តម យន្ត មីន  បាន​ផ្តល់​អនុសាសន៍​ដល់​កសិករ​ក្នុងស្រុក ពិសេស​ប្រជាជន​ដែល​មាន​ដីស្រែ​នៅ​តំបន់​នេះ​គួរ​ងាក​មក​ចាប់អារម្មណ៍​ពី​ការចិញ្ចឹម​បង្គារ ក្តាម ឬ​មច្ឋា​សមុទ្រតាម​បច្ចេកទេស​កសិកម្ម​នេះ​ដើម្បី​កែប្រែ​ជីវភាព​អោយ​កាន់តែ​ប្រសើរ និង​កាត់បន្ថយ​ការ​ចំណាកស្រុក​។​

​លោក នេន ចំរើន ប្រធាន​មន្ទីរ​កសិកម្ម ខេត្ត​ព្រះសីហនុ បង្ហាញ​មោទនភាព​បន្ទាប់ពី​បាន​ទាក់ទង​ក្រុមហ៊ុន ហេង ហេង មក​ចិញ្ចឹម​ប​ង្គា ក្ដាម ក្នុង​តំបន់​នេះ​។​

​លោក​បញ្ជាក់​ថា​ទី​នេះ​មាន​អំណោយផល​សម្រាប់​ការចិញ្ចឹម​បង្គារ ក្ដាម​(​មច្ឆា​សមុទ្រ​នានា​)​។ លោក​ចង់​ឃើញ​កសិករ​ដែល​មាន​ដីស្រែ​នៅ​តំបន់​នេះ​គួរងា​រមក​ចិញ្ចឹ​មបង្គារ ក្តាម សមុទ្រ​វិញ​ប្រសើរ​ជាង ខណៈពេល​ដែល​មាន​តម្រូវការ​ទីផ្សារ​កើនឡើង​ខ្ពស់​។

​លោក ស៊ិន សត្ថា អ្នក​គ្រប់​គ្រប់​ក្រុមហ៊ុន ហេង ហេង អភិវឌ្ឍន៍  បានអោយដឹងថា កន្លងមក​បើទោះជា​មាន​ការខាតបង់​ខ្លះ​ក្តី​តែ​ក្រុមហ៊ុន​របស់​លោក​នៅតែ​មាន​ជំហរ​ច្បាស់លាស់​នឹង​ខិតខំ​រិះរក​គ្រប់​មធ្យោបាយ​ដើម្បី​ចិញ្ចឹម​បង្គា ក្ដាម​សំរាប់​ផ្គត់ផ្គង់​ទីផ្សារ​ក្នុងស្រុក​។

​លោក សត្ថា បញ្ជាក់ថា ការប្រមូល​ផល​លើក​ទី​មួយ​នេះ ទទួល​បាន​ជាង ៤​តោន បន្ទាប់​ពី​ទំលាក់​កូន​បង្គា​អស់ ៧​លាន​កូន ៕
​ដោយ​លោក រុន សារ៉េត​

Filed in: ខេត្តព្រះសីហនុ

Recent Posts

Bookmark and Promote!

© 2019 ឆន្ទៈខ្មែរ | Chhantak Khmer News. All rights reserved. XHTML / CSS Valid.
error: Content is protected !!