លោក ជាវ តា​យ និង​លោក អ៉ឹង ម៉េង​ហួរ អញ្ជើញ​ទស្សនា​លើកទឹកចិត្ត​ដល់​កីឡាករ​បាល់ទាត់ ក្នុង​ការប្រកួត​ពានរ​ង្វាន់​សម្ដេច​តេជោ ហ៊ុន សែន លើក​ទី​១៣ ឆ្នាំ ២០១៩​ដែល​ខេត្ត​កំពត​ធ្វើ​ម្ចាស់ផ្ទះ​

(​ខេត្ត​កំពត​)៖ នៅ​រសៀល​ថ្ងៃ​ទី​៥​ខែ​មីនា​ឆ្នាំ​២០១៩ លោក ជាវ តា​យ អភិបាល​នៃ​គណៈ​អភិបាលខេត្ត​កំពត និង លោក អ៉ឹង ម៉េង​ហួរ ប្រធាន​ក្រុមប្រឹក្សា​ខេត្ត ព្រមទាំង​ថ្នាក់ដឹកនាំ​នៃ​មន្ទីរ អង្គភាព​ជុំវិញ​ខេត្ត បាន​អញ្ជើញ​ចូលរួម​ទស្សនា និង​លើកទឹកចិត្ត​កីឡាករ​បាល់ទាត់ ក្នុង​ការប្រកួត​ពានរ​ង្វាន់​សម្ដេច​តេជោ​ហ៊ុន សែន លើក​ទី​១៣ ឆ្នាំ ២០១៩​។​

​ការប្រកួត​បាល់ទាត់​ពានរង្វាន់ សម្ដេច​តេជោ ហ៊ុន សែន លើក​ទី​១៣ ឆ្នាំ​២០១៩ នៅក្នុង​ខេត្ត​កំពត​ពេលនេះ​គឺជា​ជំនួប​ជុំទីមួយ​ក្នុង​ពូ​ល​រវាង​ក្រុម​កីឡាករ​ខេត្ត​កំពត​និង​ក្រុម​កីឡាករ​ខេត្ត​កែប ដែល​ខេត្ត​កំពត​ធ្វើ​ម្ចាស់ផ្ទះ​នៃ​ការប្រកួត​នៅ​មណ្ឌល​ពហុ​កីឡដ្ឋាន​ខេត្តកំពត ដែល​ជា​លទ្ធផល ចប់​ម៉ោង​ការប្រកួត ០១​ទល់នឹង​០១(​ស្មើ​)​។

​ក្រោយ​បញ្ចប់​ការប្រកួត​បាល់ទាត់​នេះ លោក ជាវ តា​យ អភិបាលខេត្ត បានលើកឡើង ដោយ​ចាត់ទុក​វិស័យ​អប់រំ​កាយ​និង​កីឡា​គឺ​ពិតជា​មាន​សារៈសំខាន់ ដែល​ត្រូវបាន​រាជរដ្ឋាភិបាល​ក្រោម​ការដឹកនាំ​របស់​សម្ដេច​តេជោ ហ៊ុន សែន ជា​ប្រមុខ គឺ​តែងតែ​បាន​យកចិត្តទុកដាក់​ជំរុញ​លើកទឹកចិត្ត​បំផុស​ចលនា​ស្មារតី​ប្រជាពលរដ្ឋ​លេង​កីឡា​គ្រប់​រូបភាព​ពី​ថ្នាក់មូលដ្ឋាន រហូតដល់​ថ្នាក់​ជាតិ​ដើម្បី​លើកកម្ពស់​សុខមាលភាព​ផ្លូវកា​យ​និង​ផ្លូវចិត្ត​ព្រមទាំង​ចូលរួម​កាត់បន្ថយ​និង​បញ្ចៀស​បាន​នូវ​ល្បែង​អបាយមុខ​គ្រឿងញៀន​ផ្សេងៗ​របស់​យុវជន​ទៀតផង​។ ហើយ​កីឡា​ក៏​ជា​ទូត​មួយ​នាំមក​នូវ​ការទំនាក់ទំនង​ល្អ រក្សាបាន​នូវ​ចំណងមិត្តភាព សន្តិភាព និង​ការអភិវឌ្ឍន៍ ក្នុង​ក្របខ័ណ្ឌ​ជាតិ តំបន់ និង​លើ​ពិភពលោក​ថែមទៀត​។ ជាមួយនេះ លោក ជាវ តា​យ ក៏​បាន​ចាត់ទុក​ការប្រកួត​កីឡាបាល់ទាត់​ពានរង្វាន់​សម្ដេច តេជោ​ហ៊ុន សែន នាពេលនេះ​គឺជា​ព្រឹត្តិការណ៍​ដ៏​មាន​សារៈសំខាន់​ហើយ​បាន​ថ្លែងអំណរគុណ​ដ៏​ជ្រា​ជ្រៅ​ចំំ​ពោះ​សម្ដេច​តេជោ​ហ៊ុន សែន​ដែល​តែងតែបាន​យកចិត្តទុកដាក់​ជំរុញ​លើ​វិស័យ​កីឡា  ពិសេស​ការផ្ដួចផ្ដើម​ឲ្យមាន​ពានរង្វាន់​កីឡាបាល់ទា​ត់​នេះ​ឡើង​ដើម្បី​ជា​ការបណ្ដុះ​ធន​ធា​ក្នុង​វិស័យ​កីឡា​បាល់ទាត់​ឲ្យបាន​កាន់តែ​រីកចម្រើន​ថែម​ទៀត​សម្រាប់​នាំមក​នូវ​កិត្យានុភាព​ន​ជូន​ជាតិ​និង​មាតុភូមិ​កម្ពុជា​យើង​នៅលើ​ឆាក​អន្តរជាតិ​។

​លោក​អភិបាលខេត្ត​បន្តទៀតថា​៖​ដើម្បី​ឆ្លើយតប​ទៅនឹង​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល​ក៏​ដូច​កម្មវិធី​របស់​ក្រសួង​អប់​យុវជន​និង​កីឡា​។ ពាក់ព័ន្ធ​លើ​វិស័យ​កីឡា​នេះ នៅ​ចំពោះមុខ​សម្រាប់​កម្ពុជា​យើង​នឹង​ធ្វើជា​ម្ចាស់ផ្ទះ​រៀបចំ​ការប្រកួត​កីឡា​(Sea Game 2023) ហើយ​ដើម្បី​ជំរុញ លើកទឹកចិត្ត​ដល់​អ្នក​ស្រឡាញ់ ចូលចិត្ត​លេង​កីឡា និង​ដើម្បី​បណ្តុះ​កីឡា​ល្អៗ​បន្ថែមទៀត​។​

​ក្នុង​នាម​រដ្ឋបាល​ខេត្ត​ដែល​មាន​មន្ទីរ អប់រំ​យុវជន​និង​កីឡា​ខេត្ត​ជា​សេនាធិការ ទន្ទឹម​នឹង​បច្ចុប្បន្ន​មណ្ឌល​ពហុ​កីឡដ្ឋាន​ខេត្ត​កំពត​នេះ​មាន​ការដំឡើង​បង្គោល​និង​បំពាក់​អំពូល​ភ្លើង​តាម​លក្ខណៈ​ស្តង់ដារ​របស់ FIFA ដែល​មាន​តម្លៃ​៤០​ម៉ឺន​ដុល្លារ​ក្រោម​អំណោយ​ដ៏​ថ្លៃថ្លា​របស់​សម្ដេច​តេជោ ហ៊ុន សែន​។ រដ្ឋបាលខេត្ត​ក៏​បាន​រួមចំណែក​ត​នូវ​បណ្ដាញ​ភ្លើង​ចូល​ដែល​មាន​តម្លៃ​៤​ម៉ឺន​ដុល្លា​ផងដែរ ហើយ​ចំពោះ​មុខ​នេះ រដ្ឋបាល​ខេត្ត​នឹង​រៀបចំ​អភិវឌ្ឍន៍​ឲ្យមាន​កៅអី​សម្រាប់​អង្គុយទ​ស្ស​នា​ការប្រកួត​យ៉ាងតិច​ចំនួន​១៥០០​កៅអី​បន្ថែម​ទៀត​ផង​ដែរ​៕ សេង ណា​រិទ្ធ​

Filed in: ខេត្តកំពត

Recent Posts

Bookmark and Promote!

© 5419 ឆន្ទៈខ្មែរ | Chhantak Khmer News. All rights reserved. XHTML / CSS Valid.
error: Content is protected !!