​សាលាខណ្ឌ​ព្រែក​ព្នៅ អបអរសាទរ​ខួប​លើក​ទី​១០៨ ទិវា​អន្តរជាតិ​នារី ៨​មីនា ២០១៩ ក្រោម​ប្រធានបទ «​លើកកម្ពស់​សមភាព​យេនឌ័រ និង​ការ​គាំពារ​សង្គម​ដើម្បី​អភិវឌ្ឍន៍​ធនធានមនុស្ស​»

រាជធានី​៖ លោក សុខ សម្បត្តិ អភិបាល​នៃ​គណៈ​អភិបាលខណ្ឌ​ព្រែក​ព្នៅ ព្រមទាំង​ភរិយា​ថ្នាក់ដឹកនាំ​ក្នុង​ខណ្ឌ​និង​មន្ត្រីរាជការ ប្រមាណ​១៤៦​នាក់ នៅ​ព្រឹក​ថ្ងៃទី​៧ ខែ​មីនា ឆ្នាំ​២០១៩ បាន​មកជួបជុំ​គ្នា​ធ្វើ​ពិធី​សំណេះសំណាល ដើម្បី​អបអរសាទរ​ខួប​អនុស្សាវរីយ៍​លើក​ទី​១០៨ ទិវា​អន្តរជាតិ​នារី ៨​មីនា ២០១៩ ក្រោម​ប្រធានបទ «​លើកកម្ពស់​សមភាព​យេនឌ័រ និង​ការ​គាំពារ​សង្គម​ដើម្បី​អភិវឌ្ឍន៍​ធនធានមនុស្ស​» នៅ​សាលប្រជំុ​រដ្ឋបាលខ​ណ្ឌ​ព្រែក​ព្នៅ ក្រោម​អធិប្បតីភាព លោក សុខ សប្បត្តិ អភិបាល​នៃ​គណៈ​អភិបាលខណ្ឌ​ព្រែក​ព្នៅ វត​មាន លោក ម៉ៅ បូរ៉ា ប្រធាន​ក្រុមប្រឹក្សារ​ខណ្ឌ​ព្រែក​ព្នៅ​។​

​លោកស្រី សួន ចាន់ណា​រី តំណាង​កិច្ចការនារី​ខេ​ខណ្ឌ​បាន​ឡើង​អាន​ព្រះរាជសារ​ទាំងស្រុង​របស់​សម្តេច​ព្រះមហាក្សត្រ​នរោត្តម មុនីនាថ​សីហនុ ព្រះ​វរ​:​បិតា​ជាតិខ្មែរ ក្នុង​សេរីភាព​សេចក្តីថ្លៃថ្នូរ និង​សុ​ភ​មង្កល ប្រទាន​ជូន​ដល់​បងប្អូន​ជនរួមជាតិ ក្នុង​ឱកាស​ខួប​អនុស្សាវរីយ៍​លើក​ទី​១០៨ នៃ​ទិវា​អន្តរជាតិ​នារី​៨​មីនា ឆ្នាំ​២០១៩​នេះ​រួច​មក​លោក​ស្រី សំ សុីថា បាន​ឡើង​អាន​ប្រវត្តទិ​វា​អន្តរជាតិ​៨​មីនា​នេះ​ផងដែរ​។​

​នា​ឱកាស​នោះ លោក សុខ សម្បត្តិ អភិបាលខណ្ឌ​បាន​សំណេះសំណាល​ថ្លែង​ក្នុង​ពិធី​ថា បងប្អូន​ស្ត្រី​គ្រប់រូប មាន​តួនាទី​យ៉ាងសំខាន់ ក្នុង​ការអភិវឌ្ឍ នៅក្នុង​ក្រុម​គ្រួសារ និង​សង្គមជាតិ ដែល​ជា​ឆ្អឹងខ្នង​សេដ្ឋកិច្ច​ក្នុង​គ្រួសារ​ផង​ដែរ​។ ដោយ​កត្តា​ទាំងនេះហើយ ដែល​ធ្វើឲ្យ​បងប្អូន​ស្ត្រី​យើង​គ្រប់រូប ត្រូវមាន​ស្មារតី​ចូលរួម​ក្នុង​ការថែរក្សា ការពារ​សន្តិភាព ព្រមទាំង​ធ្វើការ​ប្រឆាំង​ដាច់ខាត​នូវ​រាល់​ឧបាយកល ល្បិច​បោក​បញ្ឆោត របស់​ក្រុម​ជន​ណា ដែល​មាន​មហិច្ឆិតា ក្នុង​ការប៉ង់​ប៉ង​បំផ្លាញ​នូវ​សន្តិភាព​នៅ​កម្ពុជា ដែល​សម្តេច​តេជោ ហ៊ុន សែន បាន​ខិតខំ​ប្រឹងប្រែង ស្វែងរក​ទាំង​លំបាក​អស់​រយៈពេល​ជាច្រើន ឆ្នាំ​មក​នោះ ។​

​លោក​អភិបាលខណ្ឌ​លើកឡើង ពី​ប្រធានបទ «​លើកកម្ពស់​សមភាព​យេនឌ័រ និង​គាំពារ​សង្គម​ដើម្បី​អភិវឌ្ឍន៍​ធនធានមនុស្ស​» ក្នុង​គោលបំណង​បន្ត​រំលេច​ពី​តម្លៃ​នៃ​សន្តិភាព និង​ការលើកកម្ពស់ វប្បធម៌​អហិង្សា​ដែល​រាជរដ្ឋាភិបាល​បាន និង​កំពុង​គាំទ្រ​ជម្រុញ ឲ្យមាន​ការចូលរួម​ពី​គ្រប់​ស្ថាប័ន រួម​ទាំង​បុរស​ទាំង​ស្ត្រី ដើម្បី​វឌ្ឍនភាព​សង្គម​ឆ្ពោះ​ទៅ​លើកកម្ពស់​សិទ្ធិ ស្ថានភាព ជីវភាព ឋានៈ តួនាទី​របស់​ស្ត្រី ក៏ដូចជា​សុខមាលភាព​សង្គម ដោយ​ធ្វើ​ការទប់ស្កាត់ និង​កាត់បន្ថយ​អំពើហិង្សា ព្រមទាំង​ដោះស្រាយ​ជម្លោះ​នានា​ដោយ​សន្តិវិធី ។ នៅ​ទី​បញ្ចប់​កម្មវិធី​លោក សុខ សម្បតិ បាន​ចែក​អំណោយ​សា​រ៉ុង​និង​ប្រាក់​កំដរដៃ​ផងដែរ ៕
​ដោយ ហុក វិបុល​

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

© 4979 ឆន្ទៈខ្មែរ | Chhantak Khmer News. All rights reserved. XHTML / CSS Valid.
error: Content is protected !!