ឯកឧត្តម ងួន រតនៈ អភិបាល នៃ​គណៈ​អភិបាលខេត្ត​បាត់ដំបង​អញ្ជើញ​ជា​អធិបតី ក្នុង​ពិធី​ប្រកាស​ចូល​កាន់​មុខតំណែង អភិបាល នៃ​គណៈ​អភិបាលស្រុក​ភ្នំព្រឹក

ខេត្ត​បាត់ដំបង ៖ ព្រឹក​ថ្ងៃ​ច័ន្ទ ១៣​រោច ឆ្នាំច សំរឹទ្ធិ​ស័ក ព​.​ស​២៥៦២ ត្រូវ​នឹង​ថ្ងៃទី​០៤ ខែ មីនា ឆ្នាំ​២០១៩ ឯកឧត្តម ងួន រតនៈ អភិបាល នៃ​គណៈ​អភិបាលខេត្ត​បាត់ដំបង បាន​អញ្ជើញ​ជា​អធិបតី ក្នុង​ពិធី​ប្រកាស​ចូល​កាន់​មុខតំណែង អភិបាល នៃ​គណៈ​អភិបាលស្រុក​ភ្នំព្រឹក ខេត្ត​បាត់ដំបង នៅ​សាលប្រជុំ​សាលាស្រុក​ភ្នំព្រឹក ។​

​ពិធី​នេះ​ក៏​មាន​ការអញ្ជើញ​ចូលរួម​ពី លោក លោកស្រី ប្រធាន​មន្ទីរ អង្គភាព នានា​ជុំវិញ​ខេត្ត ក្រុមប្រឹក្សា​ស្រុក គណៈ​អភិបាលស្រុក មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ អាជ្ញាធរ​មូលដ្ឋាន ភូមិ ឃុំ ។

​ពិធី​នេះ​ក៏​មាន​ការអញ្ជើញ​ចូលរួម​ពី លោក លោកស្រី ប្រធាន​មន្ទីរ អង្គភាព នានា​ជុំវិញ​ខេត្ត ក្រុមប្រឹក្សា​ស្រុក គណៈ​អភិបាលស្រុក មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ អាជ្ញាធរ​មូលដ្ឋាន ភូមិ ឃុំ ។  សូមជម្រាបថា ត្រូវបាន​ប្រកាស​តែងតាំង លោក​វរសេនីយ៍ឯក សុង សុភ័ក្ត្រ អតីត​ជា អធិការ​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​ភ្នំព្រឹក ជា​អភិបាល នៃ​គណៈ​អភិបាលស្រុក​ភ្នំព្រឹក ជំនួស​លោក ជា សុផាត ដែល​ត្រូវ​ចូលនិវត្តន៍ ។  ក្នុង​ពិធី​នេះដែរ ឯកឧត្តម អភិបាល នៃ​គណៈ​អភិបាលខេត្ត​បាន​ផ្តាំផ្ញើ​ដល់​លោក​អភិបាលស្រុក​ភ្នំព្រឹក ទើប​ប្រកាស​ឡើង​កាន់​មុខតំណែង​ថ្មី​នេះ ត្រូវមាន​សាមគ្គីភាព​ផ្ទៃក្នុង​ល្អ ខិតខំ​ធ្វើ​ការបំរើ​ប្រជាពលរដ្ឋ​ក្នុងស្រុក ពិសេស​ការបម្រើ​សេវា​រដ្ឋបាល​សាធារណ​:​ទូទៅ​ជូន​ពួកគាត់​ឲ្យបាន​ល្អ និង​យកចិត្តទុកដាក់​។ ឯកឧត្តម ក៏​បាន​ថ្លែងអំណរគុណ​និង កោតសរសើរ​ព្រមទាំង​វាយតម្លៃ​ខ្ពស់​ចំពោះ​ថ្នាក់ដឹកនាំ​មន្ត្រីរាជការ​សាលា​ស្រុក​ទាំងអស់​ពិសេស​លោក​អភិបាលស្រុក​ចាស់​ដែល​បាន​ខិតខំ​ធ្វើ​ការបំរើ​ប្រជាពលរដ្ឋ​បាន​ល្អ​រហូត​ដល់​អាយុ​ត្រូវ​បាន​ចូលនិវត្តន៍​នាពេល​នេះ​ផង​ដែរ​។

​ឯកឧត្តម​បាន​សុំណូមពរ​ដល់​លោកអ​ភិបាល​ស្រុក​ឡើង​ថ្មី​ក៏ដូចជា​កងកម្លាំង​ទាំង​បី​ប្រភេទ​រួម​សហការ​គ្នា​ទប់ស្កាត់ គ្រឿងញៀន និង​ល្បែងស៊ីសង​ផ្សេងៗ ។  ឯកឧត្តម ក៏បាន​លើកឡើង​បន្ថែម ផ្តោត​ទៅ លើ​ការប្រើប្រាស់​ទឹកស្អាត និង​រណ្ដៅ​សំរាម​ជៀសវាង​មាន​ផលប៉ះពាល់​ដល់​សុខភាព​បងប្អូន​ប្រជាពលរដ្ឋ ឯកឧត្តម សុំអោយ​មាន​ប្រពន្ធ័​ទឹក​ស្អាត និង​រណ្ដៅ​ដាក់​សំរាម អោយបាន​ត្រឹមត្រូវ​ងាយស្រួល ដល់​ការប្រើប្រាស់​របស់​បងប្អូន​ប្រជាបលរដ្ឋ​ផង​ដែរ  ៕

Filed in: ខេត្តបាត់ដំបង

Recent Posts

Bookmark and Promote!

© 2019 ឆន្ទៈខ្មែរ | Chhantak Khmer News. All rights reserved. XHTML / CSS Valid.
error: Content is protected !!