ទាន់ហេតុការណ៍
​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បើកសម្ពោធ​ឲ្យ​ដំណើរកា​រ​បន្ទប់​ពិនិត្យ និង​ព្យាបាល​មាត់​ធ្មេញ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ==> លោក គី វី​រិន្ទ ត្រូវបាន​ប្រកាស​ជា​ផ្លូវការ ជា​ប្រធាន​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្តសៀមរាប ==> រដ្ឋបាល​ខេត្ត​កែប បើក​កិច្ចប្រជុំ​រៀបចំ​យន្តការ​សម្របសម្រួល​កា​រ​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​ ==> ​ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ា​ណែ​ត អញ្ជើញ​ជា​គណៈអធិបតី ក្នុង​ពិធី​បញ្ចុះ​ខណ្ឌសីមា និង​សម្ពោធ​សមិទ្ធផល​នានា នៅ​វត្ត​ពោធិ៍​រាជ​លំ​ពូ ស្ថិតក្នុង​ស្រុក​កំពង់ត្រាច​ ==> កិច្ចប្រជុំ​ត្រៀម​រៀបចំ​ការប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ឆ្នាំ​២០១៩ នៅ​ខេត្ត​កំពត​ ==> ​លោក ម៉ែន វិបុល អភិបាល នៃ​គណៈ​អភិបាលខេត្ត​ស្វាយរៀង ដឹកនាំ​កំលាំង​ចុះជួយ​ស្ទូងស្រូវ និង​ចែក​គ្រាប់ពូជ​កសិផល ដល់​ប្រជា​សហគមន៍​កសិកម្ម​! ==> មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្ត​ព្រះវិហារ នៅតែ​បន្ត​សកម្មភាព​ការងារ​ថែទាំ ជួសជុល​ផ្លូវថ្នល់​តាម​តំបន់​នានា ក្នុង​ភូមិសាស្ត្រ​ស្រុក​មួយចំនួន ! ==> ​សម្តេច​ពញា​ចក្រី ហេង សំរិន ចូល​បច្ច័យ​ចំនួន ៤០​លាន​រៀល សម្រាប់​កសាង​កុដ នៅ​វត្ត​ក្រ​ញ៉ូង និង​វត្ត​ព្រះ​លាន​ព្រះ ក្នុង​ខេត្ត​ត្បូងឃ្មុំ​ ==> ក្រសួង​កិច្ចការនារី​ចែក​អំណោយ​មនុស្សធម៌ ដល់​ពលរដ្ឋ​ក្រីក្រ ចំនួន ២០០​គ្រួសារ ក្នុង​ក្រុង​ប៉ៃលិន​ ==> អភិបាលខេត្ត​តាកែវ អំពាវនាវ​ដល់​ម្ចាស់ផ្ទះ​សំណាក់ អាហា​រដ្ឋា​ន និង​ភោជនីយដ្ឋាន​នានា កុំ​ដំឡើងថ្លៃ​ពេល​ប្រឡង​បាក់​ឌុប​

មេបញ្ជាកា​រង​កងទ័ព​ជើងគោក​ផ្កាយ​០៣​លោក​ប៊ុន​សេង​កំពង់តែ​សហការ​ជាមួយ​ប្អូនថ្លៃ​ឡាយ​ចន្ថា​បើកដៃ​អោយ​លោក​ផ្កាយ​០១​ឃុន​ជឿន​ប្រមូល​យក​ប្រាក់​ពី​ឈ្មួញ​ដឹក​ទំនិញ​គេ​ចព​ន្ធ័​បែប​ពុករលួយ​បំផុត​

ខេត្ត​បន្ទាយមានជ័យ  ៖ លោក​ផ្កាយ​០៣ ប៊ុន សេង ជា​មេបញ្ជាកា​រង​កងទ័ពជើងគោក និង​ជា​មេបញ្ជាការ​យុទ្ធ​ភូមិភាគ​ទី​០៥ ប្រចាំ​ស្រុក​អូជ្រៅ​និង​ស្រុក​ស្វាយចេក​និង​ប្រចាំ​ច្រករបៀង​ជាច្រើន​ហៅ​ច្រក​អូ​បី​ជាន់​ច្រក​ចំការ​គ​ច្រក​តំបន់​០៥​និង​ច្រក​តំបន់​០២​ស្ថិត​ក្នុង​ទឹកដី​ស្រុក​ស្វាយចេក​និង​ស្រុក​អូជ្រៅ​ខេត្ត​បន្ទាយមានជ័យ​ដែល​ជាប់​ខ្សែរ​ព្រំដែន​កម្ពុជា​-​ថៃ ត្រូវបាន​គេ​រិះគន់​ចំៗ​ថា​បាន​រួមដៃគ្នា​ជាមួយ​ប្អូនថ្លៃ​ឈ្មោះ​ឡាយ​ចន្ថា​ដែល​ត្រូវជា​ប្អូន​ថ្លៃបេ​ី​កដៃ​អោយ​ឈ្មួញ​ដឹក​ទំនិញ​ជាច្រើន​ប្រភេទ​(​ទំនិញ​ដាវ​)​សំរុក​នាំ​ចូល​មក​លក់​ក្នុង​ទឹកដី​ខ្មែរ​យ៉ាង​ពេញបន្ទុក​។​

​យោងតាម​ប្រភព​សម្ងាត់ និង​ច្បាស់ការ​មួយ​បានឲ្យ​អ្នកសារព័ត៌មាន​(​យុវជន​ថ្មី​)​យើង​ដឹង​ថា មួយរយៈ​កន្លងមកនេះ គឺ​ចាប់តាំងពី​លោក ប៊ុន សេង ទៅកាន់​ជា​មេបញ្ជាកា​រង​កង​ទព័ជើងគោ​កមក​គឺ​មាន​ការបើកភ្លើង​ខៀវ​ដើម្បី​ឲ្យ​ក្រុម​ឈ្មួញ​បាន​នាំ​ចូល​នូវ​ទំនិញ​គេ​ចព​ន្ធ័​ស្ទេី​គ្រប់​រូបភាព ដូចជា​ប្រភេទ​សត្វ​រស់​(​ពស់ អណ្ដេីក ជ្រូក គោរ ក្របី​)​ហេ​ី​យមាន​ដូចជា​ម៉ូតូ ត្រាក់ទ័រ និង​រថយន្ត​ប្រភេទ​ចង្កូត​ស្តាំ ដែល​ជា​ប្រភេទ​រថយន្ត​ត្រូវ​ហាមឃាត់ ឲ្យចូល​យ៉ាងគំហុក​ពី​ថៃ​មក​កម្ពុជា ដើម្បី​ទទួល​នូវ​ផលប្រយោជន៍​ផ្ទាល់ខ្លួន​។​

​ប្រភព​បាន​លើកឡើង​ថា​ទំនិញ​ដែល​ឈ្មួញ​នាំ​ចូល​ជា​ច្រើន​បែប​រូបភាព​ខាងលើ​នេះ​ត្រូវបាន​គេ​ដឹងថា សុទ្ធសឹងតែ​ជា​ប្រភេទ​រថយន្ត​ទំនើបៗ ហេ​ី​យ​ថ្លៃៗ​និង​មាន​បំពាក់​ស្លាក​លេខ​ថៃ​នៅ​ឡើយ លុះ​មកដល់​ដី​ខ្មែរ ទើប​គេ​ចាប់​ចែង​បញ្ជា​ទៅ​លោកនាយឩ​ត្ត​ម​សេនី​យ៍​ឃុន​ជឿន​និង​លោក​ឡាយ​ចន្ថា​ជា​អ្នកដោះស្រាយ​ចាត់ចែង​រាប់​ក្បាល​ឈ្មួញ​យកប្រាក់​និង​សម្របសម្រួល​អោយ​ឈ្មួញ​ជា​ច្រេី​ខាងលើ​នោះ​ដំណេីរ​កា​បានរ​លូន​ដេម្បី​បញ្ចេញ​ទៅ​លក់​នៅលើ​ទីផ្សារ ដោយ​ភាគច្រើន គឺ​គេ​បញ្ចេញ​ទៅកាន់​ក្រុង​ប៉ោយប៉ែត​និង​ក្រុង​សេរី​សោភ័ណ​ខេត្ត​បន្ទាយមានជ័យ​។​

​ដោយ​គេ​ដឹង​ថា​តម្លៃ​លើ​ការ​នាំចូល​ទំនិញ​គេ​ចព​ន្ធ័​ដែល​លួច​នាំ​ចេញ​តាម​ច្រករបៀង​នេះ​មាន​តំលៃ​ថ្លៃ​សំរាប់​ការបង់ប្រាក់​ជូន​លោក​ផ្កាយ​០៣​និង​គ្រុម​បក្សពួក​របស់​គាត់​រថ​យន្ត​ចង្កូត​ស្តាំ​សម្រាប់​តែ​លោក​មេបញ្ជាកា​រង​ផ្កាយ​០៣​ប៊ុន​សេង​គឺ​ប្រហែល​ចាប់ពី​១០ ០០០ បាត​ដល់ ៣០ ០០០ បាត ទៅ​តាម​ប្រភេទ និង​ស៊េរី​រថយន្ត​មាន​ពេល​ខ្លះ​បាន​កើត​ទៅជា​ទំនាស់​ក៏​មាន​ដែរ ដោយសារតែ​ការទាមទារ​នូវ​តម្លៃ​ពី​ឈ្មួញ​មិន​បាន​ដូច​បំណង​។

​ការគ្រប់គ្រង​ច្រករបៀង​នៅក្នុង​តំបន់​ខាងលើ ពី​សំណាក់​លោក ប៊ុន​សេង​គឺ​គេ​បាន​វាទទី និង​លាតសន្ធឹង​យ៉ាង​ឆ្ងាយ ដើម្បី​ក្តោប​ក្តាប់​នូវ​បទល្មើស​គ្រប់​ប្រភេទ ទាំង​ការនាំ​ម៉ូតូ​ចូល ក៏ដូចជា​ការនាំ​ឈើ​គ្រញូង​របស់លោក ( ថន )​ដែល​ឈ្មោះ​នេះ គឺ​ជា​មេ​ឈ្មួញ​រកស៊ី​ឈើ​គ្រញូង​ពី​ថៃ មក​ខ្មែរ​នៅ​ចន្លោះ​ច្រក​ចំការ​គ​និង​អូរ​ជ្រៅ​គឺ​ត្រូវ​បង់​ឲ្យ​លោក ផ្កាយ​បី ប៊ុន​សេង ទាំងអស់​តាមរយះ​លោក​ផ្កាយ​០១​ឃុន​ជឿន​និង​លោក​ឡាយ​ចន្ថា​។​

​លោក ប៊ុន សេង មេបញ្ជាកា​រង​កង​ទព័ជើងគោ​កនិង​ជា​មេបញ្ជាការយុ​ទ្ធ​ភូមិភា​គ​ទី​០៥​មិន​អាច​សំុការ​បកស្រា​យបាន​ទេ​ពាក់ព​ន្ធ​និង​ចោទប្រកាន់​ខាងលើ​នេះ​ដោយ​ទូរ​សព្ទ័​ចូល​គ្មាន​អ្នក​ទទួល​? តែ​បើ​តាម​ប្រភព​ជាច្រើន​ដែល​កំពុង​ទទួល​នូវ​ការកៀបសង្កត់​ពី​លោក​មេបញ្ជាការ​រូបនេះ នឹង​រង់ចាំ​មើល​ថា តើ​ថ្នាក់លើ​នឹង​ចាត់វិធានការ​បែប​ណា​ទៅ​លើ​លោក​ផ្កា​០៣​រូប​នេះ​ដែល​ផ្គើន​នឹង​ថ្នាក់ដឹកនាំ​ហ៊ា​ឃុបឃិត​ជាមួយ​ឈ្មួញ​បើកដៃ​អោយ​ឈ្មួញ​នាំ​ទំនិញ​គេ​ចព​ន្ធ័ចូល​មក​ដី​ខ្មែរ​ច្រើន​រូបភាព​បែបនេះ​? ៕

 

Filed in: ព័ត៌មាន ដែលគួរចាប់អារម្មណ៍, ព័ត៌មានសំខាន់

Recent Posts

Bookmark and Promote!

© 2019 ឆន្ទៈខ្មែរ | Chhantak Khmer News. All rights reserved. XHTML / CSS Valid.
error: Content is protected !!