​មន្ត្រីនគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ក្រសួង​មហាផ្ទៃ​ល្បី​ថា​មាន​ដាក់​មន្ត្រី​ពង្រាយ​តាម​បណ្តា​ខេត្ត​ប្រព្រឹត្ត​អំពើរ ពុករលួយ​ធ្ងន់ធ្ងរ​

​ខេត្ត​ឧត្ដរមានជ័យ ៖  កំពុង​ល្បី​កក្រើក​នៅ​ខេត្ត​ឧត្តរមានជ័យ​ចំពោះម​ន្ត្រី​បម្រើ​ការងារ​នៅ​នាយកដ្ឋាន​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច នៃ​ក្រសួង​មហាផ្ទៃ​បានដាក់​មន្ត្រី​របស់​ខ្លួន​ប្រមូលប្រាក់​របៀប​ពុករលួយ​ពី​បទល្មើស​ផ្សេងៗ​ជា​ថ្នូរ  មិន​បង្ក្រាប​ដែល​ល្បី​ថា​ក្នុង​មួយ​ខែៗ​ប្រ​ម៉ូល​ប្រាក់​ពុករលួយ​បាន​យ៉ាង​សន្ធឹកសន្ធាប់​។

​ជាក់ស្ដែង​នៅ​ថ្ងៃទី ២៦ ខែ​កុម្ភៈ​ឆ្នាំ ២០១៩ នេះ​លោក​អនុសេនីយ៍ឯក ម៉ា រដ្ឋា ត្រូវបាន​គេ​ដឹងថា​ជា​មន្ត្រី​នគរបាល​បម្រើកា​រងារ​នៅ​នាយកដ្ឋាន​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ក្រសួង​មហាផ្ទៃ​ប្រចាំ​នៅ​ស្រុក​អន្លង់វែង​ខេត្ត​ឧត្ដរមានជ័យ បានដាក់​ស្ទាក់​រថយន្ត មួយ​គ្រឿង​មាន​ផ្ទុក​ឈើ​ប្រភេទ​គគីរ​ស្ថិតនៅ​ភូមិ​ស្រះ​ឈូក​ឃុំ​ត្រពាំង​ប្រី​យ ស្រុក​អន្លុងវែង ដោយ​ធ្វើការ​ទារប្រាក់​ជា​ថ្នូរ​មិន​បង្ក្រាប​ពេល​បាន​ប្រាក់​ហើយ​ធ្វើ​បាន​ធ្វើការ​ដោះលែង​វិញ​។​

​ប្រភព​បាន​បង្ហើប​ឲ្យដឹងថា​លោក​អនុសេនីយ៍ឯ​កម៉ា រដ្ឋា​មន្ត្រីនគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​របស់​ក្រសួង​មហាផ្ទៃ​បាន​ឈរជើង​នៅក្នុង​ស្រុក​អន្លង់វែង​ខេត្ត​ឧត្តរមានជ័យ​ជាច្រើន​ឆ្នាំ​មកហើយ ដែល​មេ​របស់​លោក​អោយ​ដាក់​មក​ចាំ​ឃ្លំមើល​រថយន្ដ​ដឹក​បទល្មើស​និង រាប់​ក្បាល​រថយន្ត​ដឹក​បទល្មើស​ឈើ​និង​ប្រមូលប្រាក់​ពី​ក្រុម​ឈ្មួញ​រកស៊ី​ឈើ​រកស៊ី​បទល្មើស​ឈើ​របៀប​ពុករលួយ​យ៉ាង​តិច​ពី ២​ពាន់ ទៅ ៣​ពាន់ ដុល្លារ​ក្នុង​មួយ​ខែ​ជូន​ទៅ​ដល់​មេ​របស់​ខ្លួន​។​លោក​អនុសេនីយ៍ឯក​ម៉ា​រដ្ឋា មន្ត្រីនគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ក្រសួង​មហាផ្ទៃ​ប្រចាំ​ខេត្ត​ឧត្តរមានជ័យ​កំពុងរង​ការចោ​ទថាកំ​ពុង​តែ​បង្ក​ភាពអនាធិបតេយ្យ​នៅតាម​ដងផ្លូវ​នៅ​ស្រុក​អន្លង់វែង​ដោយ​មាន​រថយន្ត​ផ្ទាល់​ខ្លួន​ម៉ាក​កូរ៉ូឡា​ពណ៌​ខ្មៅ មួយ​គ្រឿង​ចាំ​ដេញ​ស្ទាក់​រថយន្ត​ដឹកឈើ​ប្រណីត​សិប្បកម្ម​គ្រឿង​សង្ហា​រឹម​ផ្សេងៗ​ដែល​ឈ្មួញ​មិន​បាន​បង់ប្រាក់​ឲ្យទៅ​រូប​។​

​លោក​អនុសេនីយ៍ឯក ម៉ា រដ្ឋា បានអោយដឹង​ថា​លោក​មិន​បាន​ទា​ប្រាក់​ពី​រថយន្ដ​ដឹកឈើ​គគី​នោះទេ លោក​បើករថយន្ដ​ឆ្លងកាត់​ឃើញ​គេ​កាក់​ក៍​ឈប់​មើល​បន្តិច ហើយ​បាន​បើករថយន្ដ​ចេញ​មក​វិញ​៕

Filed in: ខេត្ត​ឧត្តរមានជ័យ, ព័ត៌មាន ដែលគួរចាប់អារម្មណ៍, ព័ត៌មានសំខាន់

Recent Posts

Bookmark and Promote!

© 7585 ឆន្ទៈខ្មែរ | Chhantak Khmer News. All rights reserved. XHTML / CSS Valid.
error: Content is protected !!