ទាន់ហេតុការណ៍
សម្តេច​សខេង​៖​ក្រសួង​បាន​ប្រឹងប្រែង​សង់​ពន្ធនាគារ​បន្ថែមទៀត​ទាក់ទង​ទៅនឹង​គ្រឿងញៀន​ ==> ល្បែងស៊ីសង​ក្នុង​កាស៊ីណូ​គ្មាន​យីហោ​ព្រំដែន​ខ្មែរ​-​យួន​នៅ​ស្រុក​ស្វាយជ្រំ​បើក​លែង​ដោយ​សេរី​លោក ម៉ែន វិបុល អភិបាលខេត្ត​ស្វាយរៀង រក្សា​ភាព​ស្ងៀមស្ងាត់​ទុក​ឲ្យ​ឧត្តមសេនីយ៍​យោធា​ឈ្មោះ លី យូ​គាទ ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​! ==> ​សមត្ថកិច្ច​ខេត្ត​កំពត កោះហៅ​អ្នកកាសែត​២​អង្គភាព​មក​សាកសួរ តាម​បណ្តឹង​របស់ លោក គឹម សោភ័ណ ជុំវិញ​ការ Live ព័ត៌មាន​ទាក់ទិន​នឹង​ការចាក់ដី​លុប​ប្រឡាយ​សាធារណៈ​ ==> លោក ជាវ តា​យ ដឹកនាំ​ប្រជុំ ស្ដី​ពី​ការពិភាក្សា​ផ្ដល់យោបល់ ក្នុង​ការរៀបចំ​យន្តការ​ថ្មី​ពាក់ព័ន្ធ​ការប្រមូល​សំរាម​នៅ​ក្នុង​ក្រុង​កំពត​ ==> រដ្ឋបាល​រាជធានី​ភ្នំពេញ ប្រគល់​ម៉ូតូ​ដឹក​សំរាម បែប​ទំនើប​ជូន​គ្រប់​សង្កាត់​ទាំង​១០៥ នៅ​ទូទាំង​រាជធានី​ភ្នំពេញ​ ==> ​ប្រទះ​ឃើញ​សព​ស្ត្រី​ម្នាក់​ដេកស្លាប់​នៅ​ក្បែរ​ស្រះ​ទឹក ==> សំណង់​អនាធិបតេយ្យ​ដែល​សង់​រំលោភ​ចំណី​ព្រែក​កំពង់​ត្រៀក ឃុំ​ជុំ​គ្រៀល ស្រុក​ទឹកឈូ តើ​អាជ្ញាធរ​ស្រុក​ទឹកឈូ អាចមាន​វិធានការ​ទប់ស្កាត់​បាន​ដែរឬទេ​? ==> ​មន្ត្រី​ជំនាញ អង្គការ​ដៃគូ អាជ្ញាធរ​និង​ប្រជាពលរដ្ឋ​ត្រូវ​រួម​គ្នា​អភិរក្ស​តំបន់ការពារទេសភាព​អន្លង់​ព្រីង​ ==> ឯកឧត្តម ថោង ខុន សម្ពោធ​ ​ពុទ្ធិ​សមិទ្ធផល​ជាច្រើន​នៅក្នុង​វត្ត​សម្ដេចជោតញ្ញា​ណ ហៅ​វត្ត​តាំងគោក តម្លៃ​ជាង ៩ ម៉ឺន​ដុល្លារ​ ==> ឯកឧត្តម ទេសរដ្ឋមន្ត្រី វ៉ា គឹមហុង ប្រធាន​លេខាធិការដ្ឋាន​អចិន្ត្រៃយ៍ នៃ​អាជ្ញាធរ​ជាតិ​ទទួលបន្ទុក​កិច្ចការ​ព្រំដែន អញ្ជើញ​ចុះ​ត្រួតពិនិត្យ​សំណង់​បង្គោល​ខណ្ឌ​សីមា​ព្រំដែន​និង ការស្ថាបនា ផ្លូវ​ខ្សែក្រវាត់​ព្រំដែន កម្ពុជា - វៀតណាម​

មន្ត្រី​ជំនាញ​អះអាងថា ដីព្រៃ​ឧទ្យាន​ជាតិ​ខេត្ត​កែប​មួយផ្នែកធំ​ត្រូវ​គេ​កាប់​ឆ្ការ​យក​ធ្វើ​ជា​ស​ម្ប​តិ្ត​ឯកជន​

មន្ត្រី​ជំនាញ​អះអាងថា ដីព្រៃ​ឧទ្យាន​ជាតិ​ខេត្ត​កែប​មួយផ្នែកធំ​ត្រូវ​គេ​កាប់​ឆ្ការ​យក​ធ្វើ​ជា​ស​ម្ប​តិ្ត​ឯកជន​

​ដោយ ៖ គេហទំព័រ «ឆន្ទៈខ្មែរ | Chhan Tak Khmer​» | www.chk-news.com

Tel: 012 82 68 90 / 088 88 26 890 | WhatsApp=012826890

(​ខេត្ត​កែប​)៖ ដី​ឧទ្យាន​ជាតិ​របស់​ខេត្ត​កែប​មួយផ្នែក​ត្រូវបាន​គេ​កាប់ឆ្ការ​វាត​យក​អស់​មួយអន្លើ ខណៈដី​ចំណុច​នេះ​ត្រូវបាន​វាស់វែង​ជូន ដោយ​ក្រុម​យុវជន​ស្ម័គ្រចិត្ត​កាលពី​អំឡុង​ឆ្នាំ​២០១២​កន្លងទៅ​។​

​យោង​តាម​ការលើកឡើង​ពី​សំណាក់​លោក ឡាយ វណ្ណា​រ៉ា អនុប្រធាន​មន្ទីរ​ដែនដី នគរូបនីយកម្ម សំណង់ និង​សុរិយោដី​ខេត្ត​កែប ដែល​កំពុង​ដឹកនាំ​មន្ត្រី​ចុះ​វាស់វែង​ដើម្បី​ផ្ទៀងផ្ទាត់​ប័ណ្ណកម្មសិទ្ធិ​ជូន​ម្ចាស់​ដី បាន​បញ្ជាក់​ប្រាប់​ដល់​អ្នក​យក​ព័ត៌មាន នៅ​រសៀល​ថ្ងៃ​ទី​១៤ ខែ​កុម្ភៈ ឆ្នាំ​២០១៩​នេះ​ថា តាម​ការពិត​ដី​ដែល​កំពុង​វាស់​ស្ទង់​ដោយ​ម៉ាស៊ីន​ស្វ័យប្រវត្តិ GPS នេះ គឺជា​ដី​ដែល​បាន​វាស់វែង​ដោយ​ក្រុមយុវជន​ស្ម័គ្រចិត្ត​កាលពី​ឆ្នាំ​២០១២​កន្លងមក ប៉ុន្តែ​ពេល​នេះ​ម្ចាស់​ដី​បាន​ហៅ​គ្រឿងចក្រ​មក​ឈូសឆាយ ព្រមទាំង​កាប់ឆ្ការ​វា​តចូល​ដល់ដី​ឧទ្យាន​ជាតិ​របស់​ខេត្ត​កែប​មួយផ្នែកធំ ទើប​ក្រុម​ជំនាញ​បាន​ចុះ​ត្រួតពិនិត្យ​តែម្តង​។​លោក​បាន​បន្តថា ដី​ដែល​កំពុង​វាស់វែង​ដើម្បី​ផ្ទៀងផ្ទាត់​ខាងលើនេះ ស្ថិតក្នុង​ភូមិ​កែវ​ក្រសាំង សង្កាត់​កែប ក្រុងកែប ខេត្ត​កែប ហើយ​កន្លង​មក​ម្ចាស់​ដី​បាន​កាប់ឆ្ការ​តែ​ផ្នែក​ខាងក្រោម​ចង្កេះភ្នំ​ប៉ុណ្ណោះ​ដែល​ជា​ដី​កម្មសិទ្ធិ​ប៉ុណ្ណោះ លុះ​ចូល​ដល់​ដើមឆ្នាំ​២០១៩​នេះ ស្រាប់តែ​បន្ត​កាប់​វាត​យក​តាម​សសៀរ​ជើងភ្នំ​រហូត​ដល់​ដី​ឧទ្យាន​ជាតិ​ខេត្ត​កែប​តែម្តង​។​

​ជាមួយនឹង​ការវាស់វែង​របស់​មន្ត្រី​ជំនាញ​នាពេលនេះ មិនមែន​បានន័យថា​ចង់​ចោទប្រកាន់​ពី​ការរំលោភបំពាន​ដី​រដ្ឋ​នោះឡើយ ផ្ទុយ​មកវិញ​គឺជា​ការវាស់វែង​ក្នុង​គោលបំណង​ផ្ទៀងផ្ទាត់ កំណត់​ក្បាលដី​ជាក់លាក់​ជូនទៅ​ម្ចាស់​ដី រីឯ​ដី​ឧទ្យាន​ជាតិ​ដែល​រង​ផលប៉ះពាល់​នោះ​ដាច់ខាត​ត្រូវតែ​ដក​ហូត​ប្រគល់​ទៅ​ខាង​ឧទ្យាន​ជាតិ​ខេត្ត​កែប​វិញ​ដោយ​គ្មាន​លក្ខខណ្ឌ​។​

​សូមបញ្ជាក់​ថា តាម​ការ​បង្ហើប​ពី​ក្រុម​ការងារ​ជំនាញ ដែល​វាស់វែង​ផ្ទៀងផ្ទាត់​នោះ បានបញ្ជាក់​អះអាងថា ខណៈ​ពេល​នេះ​ម្ចាស់​ដី​ចំណុច​ខាងលើ បាន​កាប់ឆ្ការ​វាត​យក​ដី​ឧទ្យាន​ខេត្ត​កែប​ប្រមាណ​ជាង ៥.០០០​ម៉ែត្រការ៉េ​ឯណោះ​៕
​សេង ណា​រិទ្ធ​

Filed in: ខេត្តកែប

Recent Posts

Bookmark and Promote!

© 2020 ឆន្ទៈខ្មែរ | Chhantak Khmer News. All rights reserved. XHTML / CSS Valid.