​រដ្ឋបាល​ស្រុក​កំពង់ត្រាច ចុះ​ពិនិត្យ​ការស្ថាបនា​ផ្លូវ​តាម​ខ្សែ​បន្ទាត់​ព្រំដែន របស់​កង​វិស្វកម្ម​

(​ខេត្ត​កំពត​)៖ កាលពី​រសៀល​ថ្ងៃ​ទី​១២ ខែ​កុម្ភៈ ឆ្នាំ​២០១៩  លោក អូន ខន អភិបាល នៃ​គណៈ​អភិបាល​ស្រុក​កំពង់ត្រាច បាន​អញ្ជើញ​អម ដំណើរ លោក ជឹង ផល្លា អភិបាលរង​ខេត្ត​កំពត ដើម្បី​ចុះ​ពិនិត្យ​ការ ស្ថាបនា​ផ្លូវ​តាម​ខ្សែ​បន្ទាត់​ព្រំដែន​របស់​កង​វិស្វកម្ម​ក្រសួង​ការពារជាតិ​។ ជាមួយនឹង​ការចុះពិនិត្យ ថ្នាក់ដឹកនាំ​និង​ក្រុមការងារ ក៏​បាន​សម្របសម្រួល​ជាមួយ​បងប្អូន​ប្រជា ពលរដ្ឋ​ចំនួន​៦៨​នាក់ ស្រី​៣៥​នាក់ ដែល​កំពុង​រង​ផលប៉ះពាល់​ដោយសារ​ការស្ថាបនា​ផ្លូវ​នៅ​ឃុំ​ព្រែក​ក្រឹស ស្រុក​កំពង់ត្រាច​នេះ​ផងដែរ​។​

​ចំពោះ​ការស្ថាបនា​ផ្លូវ​តាម​ខ្សែ​បន្ទាត់​ព្រំដែន​ខាងលើនេះ បងប្អូន​ប្រជាពលរដ្ឋ​មួយចំនួន បាន​ស្នើសុំ​ដល់​អាជ្ញាធរ​ជួយ​ដោះស្រាយ​សំណង​ពី​ផលប៉ះពាល់​លើ​ដី​ដែល​មាន​ប័ណ្ណ​កម្ម​សិទ្ធ​របស់​ពួកគាត់​ផង​ដែរ​។​

​នា​ឱកាស​នេះ​ដែរ លោ​កជឹង ផល្លា អភិបាលរង​ខេត្ត​កំពត ក៏​បាន​ស្នើ​ឲ្យ​បងប្អូន​រក្សា​ភាព​ស្ងៀមស្ងាត់ រាល់​សំណើ​របស់​បងប្អូន លោក​នឹង​ស្នើ​ទៅ​ថ្នាក់លើ ដើម្បី​សុំ​គោលការណ៍​បាន​ជា​លទ្ធផល​យ៉ាង​ណា​លោក​នឹង​ជម្រាប​ជូន​បងប្អូន​ពេល​ក្រោយ​វិញ​។​

​ជាមួយគ្នានេះដែរ លោក អភិបាលរង​ខេត្ត​បាន​ស្នើ​ឲ្យ​បងប្អូន​ចូល​រួមសហការ​ជាមួយ​អាជ្ញាធរ ដោយ​បង្ក​លក្ខណៈ​ងាយស្រួល​ដល់​អង្គភាព​ក​ង​វិស្វកម្ម​ឲ្យ​ដំណើរការ​ស្ថាបនា​ផ្លូវ​តាម​ខ្សែ​បន្ទាត់​ព្រំដែន​នេះ​ឲ្យបាន​សម្រេច​តាម​ផែនការ​កំណត់​៕
​សេង ណា​រិទ្ធ​

Filed in: ខេត្តកំពត

Recent Posts

Bookmark and Promote!

© 2019 ឆន្ទៈខ្មែរ | Chhantak Khmer News. All rights reserved. XHTML / CSS Valid.
error: Content is protected !!