​រដ្ឋបាល​ខេត្ត​កំពត បើក​កិច្ចប្រជុំ​សាមញ្ញ​ក្រុមប្រឹក្សា​ខេត្ត​លើក​ទី​៥៧​អាណត្តិ​ទី​២

(​ខេត្ត​កំពត​)៖ នៅ​ព្រឹក​ថ្ងៃទី​១២ ខែ​កុម្ភៈ​ឆ្នាំ​២០១៩ រដ្ឋបាល​ខេត្ត​កំពត បាន​បើក​កិច្ចប្រជុំ​សាមញ្ញ​ក្រុមប្រឹក្សា​ខេត្ត​លើក​ទី​៥៧ អាណត្តិ​ទី​២ ក្រោម​អធិបតីភាព លោក អ៉ឹង ម៉េង​ហួរ ប្រធាន​ក្រុមប្រឹក្សា​ខេត្ត និង​លោក ជាវ តា​យ អភិបាល នៃ​គណៈ​អភិបាល​ខេត្ត​កំពត​។​

​កិច្ចប្រជុំ​នេះ បាន​ផ្ដោត​លើ​របៀបវារៈ​សំខាន់ៗ​រួមមាន​៖
១/-​ពិនិត្យ​អនុម័ត លើ​របៀបវារៈ​នៃ​កិច្ចប្រជុំ​ក្រុមប្រឹក្សា​លើក​ទី​៥៧ អាណត្តិ ទី​២ របស់​ក្រុមប្រឹក្សា​ខេត្ត​។​
២/-​ពិនិត្យ អនុម័ត លើ​កំណត់ហេតុ​កិច្ចប្រជុំ​ក្រុមប្រឹក្សា​លើក​ទី​៥៦ អាណត្តិ​ទី​២​របស់​ក្រុមប្រឹក្សា​ខេត្ត​។
៣/-​ពិនិត្យ និង​អនុម័ត លើ​របាយការណ៍​ប្រចាំ​ខែ​មករា​ឆ្នាំ​២០១៩ ស្ដីពី ការអនុវត្ត​ការងារ របស់​រដ្ឋបាល​ខេត្ត​។
៤/-​ពិនិត្យ និង​អនុម័ត​លើ​សេចក្ដីព្រាង​សៀវភៅ​កម្មវិធី​វិនិយោគ​បី​ឆ្នាំ​រំកិល ២០១៩-២០២១​របស់​រដ្ឋបាល​ខេត្ត​កំពត​។
៥/-​ពិនិត្យ និង​អនុម័ត លើ​សេចក្ដីសម្រេច​ស្ដីពី​ការ​បែងចែក​តួនាទី ភារកិច្ច និង​របៀបរបប​ធ្វើ​ការងារ​ជូន​គណៈ​អភិបាលខេត្ត​។​
៦/-​ពិនិត្យ អនុម័ត ការបែងចែក​ប្រាក់រង្វាន់​លើកទឹកចិត្ត​ជូន​មន្ត្រីរាជការ​ចាប់ពី​ខែសីហា​ដល់​ខែ​ធ្នូ ឆ្នាំ​២០១៨​។​
៧/-​ពិនិត្យ អនុម័ត លើ​របាយការណ៍ ស្ដី​ពី​វេទិកា​ផ្សព្វផ្សាយ​និង​ពិគ្រោះ​យោបល់​របស់​ក្រុមប្រឹក្សា​ខេត្ត​ឆ្នាំ ២០១៨​និង​បញ្ហា​ផ្សេងៗ​។​

​នា​ឱកាស​បិទ​កិច្ចប្រជុំ លោក អឹុង ម៉េង​ហួរ ប្រធាន​ក្រុមប្រឹក្សា​ខេត្ត​កំពត ក៏​បាន​ថ្លែង​ការកោតសរសើរ​ដល់​រដ្ឋបាល​ខេត្ត​កំពត ដែល​ជានិច្ចកាល​ខិតខំ​អនុវត្ត​ផែនការ និង​ដោះស្រាយ​បញ្ហា​ប្រឈម​នានា​ស្ថិតក្នុង​តំបន់​ខេត្ត​កំពត​ទាំងមូល ទទួលបាន​លទ្ធផល​យ៉ាង​គាប់ប្រសើរ​។​ជាមួយគ្នានេះ​ក្នុងនាម​ជា​ថ្នាក់ដឹកនាំ​នៃ​ក្រុមប្រឹក្សា​ខេត្ត លោក​នឹង​ខិតខំ​ពុះពារ ដើម្បី​ជំរុញ​ដល់​មន្ត្រី​ក្រោម​ឱវាត​ឱ្យ​ខិតខំ​អនុវត្ត​ភារកិច្ច​ដែល​នៅ​សេសសល់​ឱ្យ​កាន់តែ​មាន​ភាព​រីកចម្រើន​បន្ថែមទៀត​៕
​សេង ណា​រិទ្ធ​

Filed in: ខេត្តកំពត

Recent Posts

Bookmark and Promote!

© 3679 ឆន្ទៈខ្មែរ | Chhantak Khmer News. All rights reserved. XHTML / CSS Valid.
error: Content is protected !!