ទាន់ហេតុការណ៍
​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បើកសម្ពោធ​ឲ្យ​ដំណើរកា​រ​បន្ទប់​ពិនិត្យ និង​ព្យាបាល​មាត់​ធ្មេញ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ==> លោក គី វី​រិន្ទ ត្រូវបាន​ប្រកាស​ជា​ផ្លូវការ ជា​ប្រធាន​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្តសៀមរាប ==> រដ្ឋបាល​ខេត្ត​កែប បើក​កិច្ចប្រជុំ​រៀបចំ​យន្តការ​សម្របសម្រួល​កា​រ​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​ ==> ​ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ា​ណែ​ត អញ្ជើញ​ជា​គណៈអធិបតី ក្នុង​ពិធី​បញ្ចុះ​ខណ្ឌសីមា និង​សម្ពោធ​សមិទ្ធផល​នានា នៅ​វត្ត​ពោធិ៍​រាជ​លំ​ពូ ស្ថិតក្នុង​ស្រុក​កំពង់ត្រាច​ ==> កិច្ចប្រជុំ​ត្រៀម​រៀបចំ​ការប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ឆ្នាំ​២០១៩ នៅ​ខេត្ត​កំពត​ ==> ​លោក ម៉ែន វិបុល អភិបាល នៃ​គណៈ​អភិបាលខេត្ត​ស្វាយរៀង ដឹកនាំ​កំលាំង​ចុះជួយ​ស្ទូងស្រូវ និង​ចែក​គ្រាប់ពូជ​កសិផល ដល់​ប្រជា​សហគមន៍​កសិកម្ម​! ==> មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្ត​ព្រះវិហារ នៅតែ​បន្ត​សកម្មភាព​ការងារ​ថែទាំ ជួសជុល​ផ្លូវថ្នល់​តាម​តំបន់​នានា ក្នុង​ភូមិសាស្ត្រ​ស្រុក​មួយចំនួន ! ==> ​សម្តេច​ពញា​ចក្រី ហេង សំរិន ចូល​បច្ច័យ​ចំនួន ៤០​លាន​រៀល សម្រាប់​កសាង​កុដ នៅ​វត្ត​ក្រ​ញ៉ូង និង​វត្ត​ព្រះ​លាន​ព្រះ ក្នុង​ខេត្ត​ត្បូងឃ្មុំ​ ==> ក្រសួង​កិច្ចការនារី​ចែក​អំណោយ​មនុស្សធម៌ ដល់​ពលរដ្ឋ​ក្រីក្រ ចំនួន ២០០​គ្រួសារ ក្នុង​ក្រុង​ប៉ៃលិន​ ==> អភិបាលខេត្ត​តាកែវ អំពាវនាវ​ដល់​ម្ចាស់ផ្ទះ​សំណាក់ អាហា​រដ្ឋា​ន និង​ភោជនីយដ្ឋាន​នានា កុំ​ដំឡើងថ្លៃ​ពេល​ប្រឡង​បាក់​ឌុប​

មាន​ករណី​ចោរ​ចូល​កាត់​សោរ​របង​ចូល​លួច​រថយន្ត​នៅ​ក្រុង​កំពត​ទៀតហើយ​

(​ខេត្ត​កំពត​)៖ មាន​ករណី​ចោរ​ចូល​កាត់​សោរ​ទ្វាររបង​លួច​រថយន្ត​ទំនើប​១​គ្រឿង​ទៀត​ហើយ ស្ថិត​ក្នុង​ទីប្រជុំជន​ក្រុង​កំពត ខណៈ​ម្ចាស់​រថយន្ត​កំពុង​ដេក​លង់លក់​ក្នុង​ពេល​រាត្រី​។​

​តាម​ការរៀបរាប់​ពី​សំណាក់​ម្ចាស់ផ្ទះ​និង​ជា​ម្ចាស់​រថយន្ត ឈ្មោះ ស៊ុយ សី​ុ​ដេត ភេទ​ប្រុស អាយុ​៤១​ឆ្នាំ និង​ប្រពន្ធ​ឈ្មោះ លិន សូ​ណាន់ មានផ្ទះ​នៅ​ចំណុច​ទីតាំង​បាត់​រថយន្ត ស្ថិតក្នុង​ភូមិ​១​ឧសភា សង្កាត់​កំពង់​កណ្តាល ក្រុង​កំពត ខេត្ត​កំពត បានបញ្ជាក់​ថា ករណី​ចោរលួច​រថយន្ត​នេះ នៅវេលា​ម៉ោង​១២​និង​៥០​នាទី​យប់ រំលង​អាធ្រាត​ឈានចូល​ថ្ងៃ​ទី​១៣​ខែ​កុម្ភៈ ឆ្នាំ​២០១៩ ហើយ​ការដឹង​ព្រី​ណី​ចោរ​កម្មនេះ ដោយសារ​ផ្ទះ​របស់​គាត់​មាន​បង្កប់​កាមេរ៉ា​សុវត្ថិភាព​។​

​ម្ចាស់​រថយន្ត​បាន​បន្តថា ពេល​ចោរ​ចូល​លួច​រថយន្ត​ពួកគាត់​មិនដឹង​ឡើយ ដោយសារ​ការ​លង់លក់​ក្នុង​ដំណេក​យ៉ាង​ស្កប់ស្កល់ លុះ​ព្រឹក​ឡើង​បើកទ្វារ​ផ្ទះ​បាន​ភ្ញាក់ខ្លួន​ព្រឺ​ត​ដោយសារ​បាត់​រថយន្ត​មិនឃើញ​ទើប​បង្ក​ភាព​ឆោឡោ ហើយ​គាត់​ក៏​បើក​កាមេរ៉ា​សុវត្ថិភាព​មើល​ក៏​បាន​ឃើញ​សកម្មភាព​ក្រុម​ចោរ​មាន​គ្នា​បី​នាក់​ជិះ​រថយន្ត​ម៉ាក Luxus​ពណ៌​ស មក​ចត​ក្បែរ​ផ្ទះ​របស់​គាត់ ហើយ​ធ្វើ​សកម្មភាព​កាត់​សោរ​ទ្វាររបង​ចូល​លួច​យក​ទៅ​បាត់​តែម្តង​។​ម្ចាស់ផ្ទះ​បាន​បន្តថា រថយន្ត​ដែល​ចោរ​លួច​ទៅ​បាត់​នោះ​ម៉ាក​ហាយ​ឡិនឌ័​រ ពណ៌​មាស ពុំទាន់​បាន​បំពាក់​ស្លាក​លេខ​នៅឡើយ​។​

​ក្រោយពី​មាន​ករណី​បាត់​រថយន្ត​ស្ថិតក្នុង​ភូមិសាស្ត្រ​ក្រុង​កំពត​ខាងលើនេះ សមត្ថកិច្ច​បាន​និង​កំពុង​ដុតដៃ​ដុតជើង តាម​ប្រមាញ់​ស្រាវជ្រាវ រុករក​យ៉ាង​សស្រាក់សស្រាំ ដើម្បី​ស្វែងរក​ក្រុមចោរ​ជំនាញ​ខាង​លួច​រថយន្ត​នេះ​មក​ចាត់ការ​តាម​នីតិវិធី​ច្បាប់​។​

​សូមបញ្ជាក់​ថា ករណី​ចោរកម្ម​លួច​រថយន្ត​ស្ថិតក្នុង​ភូមិសាស្ត្រ​ខេត្ត​កំពត កន្លងមក​ពិតជា​ធ្លាប់​កើតឡើង​ជា​ហូរហែរ ដែល​បាន​ធ្វើឱ្យ​សមត្ថកិច្ច​ឈឺក្បាល​វិលមុខ ពិបាក​កំណត់​មុខសញ្ញា​ផងដែរ​។​ទន្ទឹម​នឹង​ករណី​បែប​នេះ សូម​ម្ចាស់​យានយន្ត​គ្រប់​ប្រភេទ ត្រូវមាន​ការប្រុងប្រយ័ត្ន​ឱ្យបាន​ខ្ពស់ ព្រោះ​បច្ចុប្បន្ននេះ​ក្រុមចោរ​ពិតជា​មាន​ជំនាញ​ខ្លាំង​មិនធម្មតា​ឡើយ​៕ សេង ណា​រិទ្ធ​

Filed in: ខេត្តកំពត

Recent Posts

Bookmark and Promote!

© 2019 ឆន្ទៈខ្មែរ | Chhantak Khmer News. All rights reserved. XHTML / CSS Valid.
error: Content is protected !!