អង្គសន្និបាត​ក្រសួងមហាផ្ទៃ​មាន​ទិសដៅ​យុទ្ធសាស្ត្រ​សំខាន់ៗ​ចំនួន​៤ ដែល​ត្រូវបាន​ដាក់ចេញ​សម្រាប់​អនុវត្ត​បន្ត​ឆ្នាំ​២០១៩​នេះ​

(​ភ្នំពេញ​)៖ នៅ​ព្រឹក​ថ្ងៃទី​១៣ ខែ​កុម្ភៈ ឆ្នាំ​២០១៩​នេះ សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រីរ​ដ្ឋ​មន្ត្រី​ក្រសួង​មហាផ្ទៃ បាន​អញ្ជើញ​ជា​អធិបតី ក្នុង​ពិធី​បើក​សន្និបាត​ត្រួតពិនិត្យ​ការងារ​ឆ្នាំ​២០១៨ លើក​ទិសដៅ​ការងារ​ឆ្នាំ​២០១៩ នៅ​ទីស្ដីការ​ក្រសួង​មហាផ្ទៃ​។​

​យោងតាម​របាយការណ៍​ក្រសួងមហាផ្ទៃ សន្និបាត​នេះ នឹង​ពិនិត្យ​លទ្ធផល​សម្រេច​បាន​ឆ្នាំ​២០១៨ និង​ទិសដៅ​ការងារ​ឆ្នាំ​២០១៩ រួមមាន​៖
• ការកសាង​ច្បាប់ និង​លិខិត​បទដ្ឋាន​គតិយុត្តិ
• ការគ្រប់គ្រង​ដែនដី​
• ការងារ​គណបក្ស​នយោបាយ សមាគម និង​អង្គការ​មិនមែន​រដ្ឋាភិបាល​
• ការងារ​សន្តិសុខ សណ្ដាប់ធ្នាប់​សារ​ធាណៈ​
• ការងារ​ប្រយុទ្ធ​ប្រឆាំង​អំពើ​ជួញដូរ​មនុស្ស និង​អំពើ​អាជីវកម្ម​ផ្លូវភេទ​
• ការងារ​ប្រយុទ្ធ​ប្រឆាំង​ផលិតផល​ក្លែងក្លាយ​
• ការងារ​អត្តសញ្ញាណ​កម្ម​
• ការងារ​អន្តោប្រវេសន៍​
• ការងារ​ពន្ធនាគារ​
• ការងារ​ទទួលដោះស្រាយ​បណ្ដឹង ការចុះ​អធិការកិច្ច និង​ការចុះ​តាមដាន​សេចក្ដីជូនដំណឹង​
• ការងារ​សវនកម្ម​ផ្ទៃក្នុង​
• ការងារ​បណ្ឌិត្យសភា​ន​គរ​បាល​កម្ពុជា​
• ការងារ​ភស្តុភារ និង​ហិរញ្ញវត្ថុ
• ការងារ​ទំនាក់ទំនង​អន្តរជាតិ
• និង​ការងារ​អភិវឌ្ឍន៍​ធនធានមនុស្ស​។​

​ជាមួយគ្នានេះ មាន​ទិសដៅ​យុទ្ធសាស្ត្រ​សំខាន់ៗ​ចំនួន​៤ ត្រូវបាន​អង្គសន្និបាត​ដាក់ចេញ​សម្រាប់​អនុវត្ត​ចាប់​ពី​ឆ្នាំ​២០១៩​នេះ រួមមាន​៖ ទី​១- បន្ត​ខិតខំ​ថែរក្សា ពង្រឹង​សន្តិភាព ស្ថិរភាព​នយោបាយ សន្តិសុខ សណ្ដាប់ធ្នាប់​សារណៈ ទី​២- ជំរុញ​កម្មវិធី​កំណែទម្រង់​វិមជ្ឈការ និង​វិសហមជ្ឈការ ទី​៣- ខិតខំ​ប្រមូលផ្ដុំ​បង្កើន​ប្រសិទ្ធភាព​នៃ​ការផ្ដល់សេវា​សាធារណៈ និង​ខិតខំ​ដោះស្រាយ​បញ្ហា​ប្រឈម​នានា​ប្រកបដោយ​យុត្តិធម៌ តម្លាភាព ទាន់ពេលវេលា អត់ធ្មត់​ខ្ពស់ បញ្ចៀស​អំពើ​ហិង្សា និង​ទី​៤- ពង្រឹង​ការអនុវត្ត​ច្បាប់​ឲ្យបាន​ម៉ឺងម៉ាត់ និង​ស្មើភាព​៕

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

© 2019 ឆន្ទៈខ្មែរ | Chhantak Khmer News. All rights reserved. XHTML / CSS Valid.
error: Content is protected !!