​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត​កំពត​បើក​កិច្ចប្រជុំ​បូក​សរុប​លទ្ធផល​ការងារ ឆ្នាំ​២០១៨​និង​លើក​ទិសដៅ​អនុវត្ត​បន្ត ឆ្នាំ ២០១៩

(​ខេត្ត​កំពត​)៖ នៅ​ព្រឹក​ថ្ងៃទី​១១ ខែ​កុម្ភៈ ឆ្នាំ​២០១៩ សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត​កំពត​បាន​បើក​កិច្ចប្រជុំ​បូក​សរុប​លទ្ធផល​ការងារ ឆ្នាំ​២០១៨ និង​លើក​ទិសដៅ​អនុវត្ត​បន្ត​ឆ្នាំ ២០១៩ ក្រោម​អធិបតីភាព លោក ជាវ តា​យ ប្រធានកិត្តិយស​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត​កំពត​។

​ក្នុង​កិច្ចប្រជុំ​នេះ​មាន​រយៈ​មួយ​ព្រឹក​ដោយ​មាន​សមាសភាព​ចូលរួម ពី​ប្រធាន​គណៈកម្មាធិការ​សាខា សមាជិក សមាជិកា គណៈកម្មាធិការ​សាខា ប្រធាន​កិត្តិយស​និង​ប្រធាន​គណៈកម្មាធិការ​អនុសាខា​ក្រុង ស្រុក​ទាំង​៨​និង​ក្រុម​ប្រតិ​ប​ត្ត​សាខា​សរុប​៤២​នាក់​ដោយ​បាន​ផ្ដោត​លើ​របៀប វារៈ​សំខាន់ៗ​៖
១-​ការពិភាក្សា​និង​អនុម័ត លើ​របាយការណ៍​ឆ្នាំ​២០១៨ និង​ទិសដៅ​ឆ្នាំ​២០១៩​។​
២-​ពិភាក្សា​រៀបចំ​សន្និបាត​របស់​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត​កំពត អាណត្តិ​ទី​៥​។​
៣-​ពិភាក្សា​រួម​លើ​ការរៀបចំ​ទិវា​៨​ឧសភា​ឆ្នាំ​២០១៩​។

​ជាមួយគ្នានេះ លោក ជាវ តា​យ ប្រធាន​កិតិ្ត​យស​សាខា​កាកបាទក្រហម កម្ពុជា​ខេត្ត​កំពត បានឲ្យដឹងថា ជារួម​លទ្ធផល​ការងារ​ក្នុង​វិស័យ​ស្នូល​ទាំង​៤​របស់​កាកបាទក្រហម​កម្ពុជា​ដែល​សាខា​កាកបាទក្រហម​ខេត្ត​កំពត​បាន​អនុវត្ត​នៅក្នុង​ឆ្នាំ​២០១៨​កន្លងមក ក្នុងនោះ​រួម​មាន​ការងារ លើ​ការគ្រប់គ្រង គ្រោះមហន្តរាយ ការងារ​សុខភាព​និង​ការថែទាំ​សុខភាព​ក្នុង​សហគមន៍ ការងារ​លើកកម្ពស់​គោលការណ៍​គ្រឹះ​និង​តម្លៃ​មនុស្សធម៌​និង ការងារ​អភិវឌ្ឍ​ស្ថាប័ន​និង​ធនធាន​ដោយ​ក្នុង​នោះ​សម្រេចបាន​លទ្ធផល​គួរឲ្យ​កោតសរសើរ​ផងដែរ​។

​ទន្ទឹម​នឹង​នោះ​ក៏​បាន​ដាក់ចេញ​នូវ​ទិសដៅ​បង្កើន​ការអនុវត្ត​សកម្មភាព​បន្ត​ទៀត​ក្នុង​ឆ្នាំ​២០១៩ ដោយ​ផ្សារភ្ជាប់​នូវ​វិស័យ​ស្នូល​ទាំង​៤​ខាងលើ​ឲ្យបាន​កាន់តែ​ចំ​គោលដៅ​និង​មាន​ប្រសិទ្ធភាព​ល្អ​ប្រសើរ​ថែម​ទៀត​។​

​សូមជម្រាបថា​៖​តាម​របាយការណ៍​របស់ លោក កែវ សុផាន់ នាយក​ប្រតិ​ប​តិ្ត​សាខា​កាកបាទក្រហម​កម្ពុជា​ខេត្ត​កំពត បានឲ្យ​ដឹង​ដែរថា លទ្ធផល​ដែល​សម្រេចបាន​ក្នុង​ឆ្នាំ​២០១៨​កន្លងទៅនេះ សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត​កំពត​បាន​ទទួល សមាជិកភាព​ពី​សប្បុរ​ស​ជន តាម​មន្ទីរ អង្គភាព​ចាប់ពី​ថ្នាក់​កិត្តិយស​រហូត​ដល់​សមាជិកភាព​ពី​ថ្នាក់លេ​ខ​១​ដល់​ថ្នាក់​លេខ​៧​សរុប ចំនួន ១០.២២២​នាក់ និង​ទទួលបាន​ទឹកប្រាក់​សរុប​ចំនួន ៦៧.៣៧៥.០០០​រៀល​៕
​សេង ណា​រិទ្ធ​

 

Filed in: ខេត្តកំពត

Recent Posts

Bookmark and Promote!

© 2019 ឆន្ទៈខ្មែរ | Chhantak Khmer News. All rights reserved. XHTML / CSS Valid.
error: Content is protected !!