ទាន់ហេតុការណ៍
​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បើកសម្ពោធ​ឲ្យ​ដំណើរកា​រ​បន្ទប់​ពិនិត្យ និង​ព្យាបាល​មាត់​ធ្មេញ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ==> លោក គី វី​រិន្ទ ត្រូវបាន​ប្រកាស​ជា​ផ្លូវការ ជា​ប្រធាន​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្តសៀមរាប ==> រដ្ឋបាល​ខេត្ត​កែប បើក​កិច្ចប្រជុំ​រៀបចំ​យន្តការ​សម្របសម្រួល​កា​រ​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​ ==> ​ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ា​ណែ​ត អញ្ជើញ​ជា​គណៈអធិបតី ក្នុង​ពិធី​បញ្ចុះ​ខណ្ឌសីមា និង​សម្ពោធ​សមិទ្ធផល​នានា នៅ​វត្ត​ពោធិ៍​រាជ​លំ​ពូ ស្ថិតក្នុង​ស្រុក​កំពង់ត្រាច​ ==> កិច្ចប្រជុំ​ត្រៀម​រៀបចំ​ការប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ឆ្នាំ​២០១៩ នៅ​ខេត្ត​កំពត​ ==> ​លោក ម៉ែន វិបុល អភិបាល នៃ​គណៈ​អភិបាលខេត្ត​ស្វាយរៀង ដឹកនាំ​កំលាំង​ចុះជួយ​ស្ទូងស្រូវ និង​ចែក​គ្រាប់ពូជ​កសិផល ដល់​ប្រជា​សហគមន៍​កសិកម្ម​! ==> មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្ត​ព្រះវិហារ នៅតែ​បន្ត​សកម្មភាព​ការងារ​ថែទាំ ជួសជុល​ផ្លូវថ្នល់​តាម​តំបន់​នានា ក្នុង​ភូមិសាស្ត្រ​ស្រុក​មួយចំនួន ! ==> ​សម្តេច​ពញា​ចក្រី ហេង សំរិន ចូល​បច្ច័យ​ចំនួន ៤០​លាន​រៀល សម្រាប់​កសាង​កុដ នៅ​វត្ត​ក្រ​ញ៉ូង និង​វត្ត​ព្រះ​លាន​ព្រះ ក្នុង​ខេត្ត​ត្បូងឃ្មុំ​ ==> ក្រសួង​កិច្ចការនារី​ចែក​អំណោយ​មនុស្សធម៌ ដល់​ពលរដ្ឋ​ក្រីក្រ ចំនួន ២០០​គ្រួសារ ក្នុង​ក្រុង​ប៉ៃលិន​ ==> អភិបាលខេត្ត​តាកែវ អំពាវនាវ​ដល់​ម្ចាស់ផ្ទះ​សំណាក់ អាហា​រដ្ឋា​ន និង​ភោជនីយដ្ឋាន​នានា កុំ​ដំឡើងថ្លៃ​ពេល​ប្រឡង​បាក់​ឌុប​

​រដ្ឋបាល​ខេត្ត​កែប បើក​វគ្គ​បណ្តុះបណ្តាល​ស្តីពី​ការធ្វើ​ជំរឿន​ទូទៅ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា​

(​ខេត្ត​កែប​)៖ នៅ​ព្រឹក​ថ្ងៃ​ច័ន្ទ ៧​កើត ខែ​មាឃ ឆ្នាំច សំរឹទ្ធិ​ស័ក ព​.​ស ២៥៦២ ត្រូវ​នឹង​ថ្ងៃទី​១១ ខែ​កុម្ភៈ ឆ្នាំ​២០១៩​នេះ មន្ទីរ​ផែនការ​ខេត្ត​កែប បាន​ធ្វើ​ពិធី​បើក​វគ្គ​បណ្តុះបណ្តាល ស្តីពី​ការងារ​ជំរឿន​ទូទៅ​ប្រជាជន​ទូទាំង​ព្រះរាជាណាចក្រ​កម្ពុជា ក្រោម​អធិបតីភាព លោក កែ​ន សត្ថា អភិបាល នៃ​គណ​អភិបាលខេត្ត និង​ជា​ប្រធាន​គណៈកម្មាធិការ​ជំរឿន​ទូទៅ​ប្រជាជន​កម្ពុជា ខេត្ត​កែប​ឆ្នាំ​២០១៩ និង​មាន​ការអញ្ជើញ​ចូលរួម​ដោយ សមាជិក​សមាជិកា​គណ​កម្មា​ធិ​ការ​ជំរឿ​ទូទៅ​ប្រជាជន​កម្ពុជា ខេត្ត​កែប និង​មាន​សិក្ខាកាម ដែល​ជា​មន្ត្រី​ត្រួតពិនិត្យ មន្ត្រី​សម្ភាសន៌ មន្ត្រី​បម្រុង សម្រាប់​ការងារ​ជំរឿន​នៅ​ខេត្ត​កែប​ឆ្នាំ​២០១៩ សរុប​ប្រមាណ​១០៩​រូប​។​

​ក្នុង​ពី​ធី​បើក​វគ្គ​បណ្តុះបណ្តាល​នេះ លោក គង់ សាវ៉ាត ប្រធាន​មន្ទីរ​ផែនការ និង​ជា​ប្រធាន​ក្រុម​ការងារ​បច្ចេកទេស​ជំរឿន​ខេត្ត បានលើកឡើង​ពី​សកម្មភាព ដែល​មន្ទីរ​ផែ​ការអនុវត្តន៍​បាន និង​សកម្មភាព​ដែល​ត្រូវ​អនុវត្ត​បន្ត​ទៀត​សម្រាប់​ការងារ​ជំរឿន​ឆ្នាំ​២០១៩​នេះ​។ លោក​ក៏​បាន​បញ្ជាក់​ដែរ​ថា ក្នុង​ចំណោម​មន្ត្រី​ជំរឿន​ទាំង​១០៩​រូបនេះ ត្រូវបាន​ចែក​ជា​០២​វគ្គ វគ្គ​ទី​០១ ចាប់ពី​ថ្ងៃ​ទី​១១ រហូត​ដល់​ថ្ងៃ​ទី​១៤ ខេ​កុម្ភៈ  ឆ្នាំ​២០១៩ និង​វគ្គ​ទី​២ គឺ​ចាប់ពី​ថ្ងៃ​ទី​១៨ រហូត​ដល់​ថ្ងៃ​ទី​២១ ខែ​កុម្ភៈ ឆ្នាំ​២០១៩ នៅ​មន្ទីរ​ផែនការ​ខេត្ត​ដដែល ។​

​ជាមួយគ្នានេះ លោក កែ​ន សត្ថា អភិបាល នៃ​គណ​អភិបាលខេត្ត និង​ជា​ប្រធាន​គណកម្មាធិការ​ជំរឿន​ទូទៅ​ប្រជាជន​កម្ពុជា ខេត្ត​កែប​ឆ្នាំ​២០១៩ បាន​លើកឡើង​ថា ការងារ​ជំរឿន​ប្រជាជន​នេះ​គឺជា​កិច្ចការ​ជា​ប្រវត្តិសាស្ត្រ​សម្រាប់​ប្រជាជាតិ ព្រោះ​ជំរឿន​មាន​រយៈពេល​១០​ឆ្នាំ​ទើប​ធ្វើ​ម្តង ហើយ​ទិន្នន័យ​ដែល​ប្រមូលបាន​នេះ សម្រាប់​យក​ទៅ​ធ្វើ​ការវាយតម្លៃ​ពី​ការអនុវត្តន៍ និង​រៀបចំ​គោល​នយោបាយ​ផ្សេងៗ របស់​ជាតិ​។

​លោក​អភិបាលខេត្ត​ក៏​បាន​សង្កត់ធ្ងន់​ដែរ​ថា មន្ត្រី​ជំរឿន​ទាំងអស់​ត្រូវតែ​ខិតខំ​ប្រឹងប្រែង​រៀនសូត្រ ពី​បច្ចេកទេស​ជំរឿន​នេះ​ឱ្យបាន​ល្អ ព្រោះ​កិច្ចការ​ដ៏​មាន​សារសំខាន់​នេះ ត្រូវ​ពឹងផ្អែក​ទាំងស្រុង​ចំពោះ​មន្ត្រី​ជំរឿន​ទាំងអស់នេះ​ហើយ​។ ការរៀបចំ​គោលនយោបាយ​អភិវឌ្ឍន៍​នានា បាន​ចំ​គោលដៅ​គឺ​ដោយសារ​មាន​ព័ត៌មាន​ត្រឹមត្រូវ ច្បាស់លាស់ ហេតុ​នេះ​មន្ត្រី​ជំរឿន​ទាំងអស់​ត្រូវតែ​ខិតខំ ធ្វើយ៉ាងណា​ប្រមូល​ទិន្នន័យ​ជំរឿន​ឱ្យបាន​ត្រឹមត្រូវ ស្រប​តាម​សេចក្តីណែនាំ​ជំរឿន ដើម្បី​កិច្ចការ​ជំរឿន​នេះ​ទទួលបាន​ជោគជ័យ ប្រកបដោយ​គុណភាព​ខ្ពស់​៕
​សេង ណា​រិទ្ធ​

Filed in: ខេត្តកែប, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

© 2019 ឆន្ទៈខ្មែរ | Chhantak Khmer News. All rights reserved. XHTML / CSS Valid.
error: Content is protected !!