ទាន់ហេតុការណ៍
​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បើកសម្ពោធ​ឲ្យ​ដំណើរកា​រ​បន្ទប់​ពិនិត្យ និង​ព្យាបាល​មាត់​ធ្មេញ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ==> លោក គី វី​រិន្ទ ត្រូវបាន​ប្រកាស​ជា​ផ្លូវការ ជា​ប្រធាន​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្តសៀមរាប ==> រដ្ឋបាល​ខេត្ត​កែប បើក​កិច្ចប្រជុំ​រៀបចំ​យន្តការ​សម្របសម្រួល​កា​រ​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​ ==> ​ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ា​ណែ​ត អញ្ជើញ​ជា​គណៈអធិបតី ក្នុង​ពិធី​បញ្ចុះ​ខណ្ឌសីមា និង​សម្ពោធ​សមិទ្ធផល​នានា នៅ​វត្ត​ពោធិ៍​រាជ​លំ​ពូ ស្ថិតក្នុង​ស្រុក​កំពង់ត្រាច​ ==> កិច្ចប្រជុំ​ត្រៀម​រៀបចំ​ការប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ឆ្នាំ​២០១៩ នៅ​ខេត្ត​កំពត​ ==> ​លោក ម៉ែន វិបុល អភិបាល នៃ​គណៈ​អភិបាលខេត្ត​ស្វាយរៀង ដឹកនាំ​កំលាំង​ចុះជួយ​ស្ទូងស្រូវ និង​ចែក​គ្រាប់ពូជ​កសិផល ដល់​ប្រជា​សហគមន៍​កសិកម្ម​! ==> មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្ត​ព្រះវិហារ នៅតែ​បន្ត​សកម្មភាព​ការងារ​ថែទាំ ជួសជុល​ផ្លូវថ្នល់​តាម​តំបន់​នានា ក្នុង​ភូមិសាស្ត្រ​ស្រុក​មួយចំនួន ! ==> ​សម្តេច​ពញា​ចក្រី ហេង សំរិន ចូល​បច្ច័យ​ចំនួន ៤០​លាន​រៀល សម្រាប់​កសាង​កុដ នៅ​វត្ត​ក្រ​ញ៉ូង និង​វត្ត​ព្រះ​លាន​ព្រះ ក្នុង​ខេត្ត​ត្បូងឃ្មុំ​ ==> ក្រសួង​កិច្ចការនារី​ចែក​អំណោយ​មនុស្សធម៌ ដល់​ពលរដ្ឋ​ក្រីក្រ ចំនួន ២០០​គ្រួសារ ក្នុង​ក្រុង​ប៉ៃលិន​ ==> អភិបាលខេត្ត​តាកែវ អំពាវនាវ​ដល់​ម្ចាស់ផ្ទះ​សំណាក់ អាហា​រដ្ឋា​ន និង​ភោជនីយដ្ឋាន​នានា កុំ​ដំឡើងថ្លៃ​ពេល​ប្រឡង​បាក់​ឌុប​

ជនសង្ស័យ​ពាក់ព័ន្ធ​នឹង​គ្រឿងញៀន​ប្រាំ​នាក់​ត្រូវបាន​សមត្ថកិច្ច​ខេត្ត​កំពត​បង្ក្រាប​

(​ខេត្ត​កំពត​)៖ ជនសង្ស័យ​ដែល​ជាប់​ពាក់ព័ន្ធ​គ្រឿងញៀន​ចំនួន​៥​នាក់ ត្រូវបាន​សមត្ថកិច្ច​ជំនាញ​ខេត្ត​សហការ​ជាមួយ​កម្លាំង​អធិការដ្ឋាន​នគរបាល​ស្រុក​កំពង់ត្រាច​បង្ក្រាប កាលពី​វេលា​ម៉ោង​១៥​និង​៤៥​នាទី​រសៀល ថ្ងៃទី​០៩ ខែ​កុម្ភៈ ឆ្នាំ​២០១៩ ត្រង់​ចំណុច​ភូមិ​កោះ​ខ្លូត ឃុំ​កំពង់ត្រាច​ខាងកើត ស្រុក​កំពង់ត្រាច ខេត្ត​កំពត​។​ក្នុង​ប្រតិ​ប​តិ្ត​ការ​ខាង​លើ កម្លាំង​សមត្ថកិច្ច​បាន​ដកហូត​នូវ​វត្ថុតាង​ថ្នាំញៀន ចំនួន​១៨​កញ្ចប់​តូច​ផងដែរ​។​

​ទាក់ទិន​នឹង​ករណី​បង្ក្រាប​បទល្មើស​គ្រឿងញៀន​ខាងលើ សមត្ថកិច្ច​បាន​ឱ្យដឹង​ថា កាលពី​រសៀល​ថ្ងៃ​ទី​០៩ ខែ​កុម្ភៈ ឆ្នាំ​២០១៩ ដោយមាន​សេចក្តីរាយការណ៍​ពី​ពលរដ្ឋ​ល្អ​ក្នុង​មូលដ្ឋាន កម្លាំង​សមត្ថកិច្ច​ក៏​បាន​សហការ​ចុះទៅ​បង្ក្រាប​ក្រុម​ប្រព្រឹត្ត​គ្រឿងញៀន​នៅត្រង់​ចំណុច​ភូមិ​កោះ​ខ្លូត ឃុំ​កំពង់ត្រាច​ខាងកើត ស្រុក​កំពង់ត្រាច ដោយ​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​៥​នាក់ និង​ដកហូត​វត្ថុតាង​ថ្នាំញៀន​បាន​ចំនួន​១៨​កញ្ចប់​តូច​។​

​សមត្ថកិច្ច​បាន​បញ្ជាក់​ទៀតថា ជនសង្ស័យ​ដែល​ពាក់ព័ន្ធ​គ្រឿងញៀន​រួម​មាន​៖ ១/-​ឈ្មោះ ប៉ែត សុវណ្ណ​នុត ភេទ​ប្រុស អាយុ​២៣​ឆ្នាំ​។ ២/-​ឈ្មោះ ជីវ សុខ​ម៉េង ភេទ​ប្រុស អាយុ​១៩​ឆ្នាំ អ្នក​ទាំង​ពីរ​រស់នៅ​ក្នុង​ភូមិ​កោះ​តា​ចាន់ ឃុំ​កំពង់ត្រាច​ខាងកើត ស្រុក​កំពង់ត្រាច ខេត្ត​កំពត​។ ៣/-​ឈ្មោះ ឌុ​ន សុ​ផានិត ភេទ​ប្រុស អាយុ​២០​ឆ្នាំ រស់នៅ​ភូមិ​របង​ក្រាស់ ឃុំ​កំពង់ត្រាច​ខាងកើត ស្រុក​កំពង់ត្រាច​។ ៤/-​ឈ្មោះ ប្រាក់ សិទ្ធ ភេទ​ប្រុស អាយុ​២១​ឆ្នាំ​។ ៥/-​ឈ្មោះ ស៊ុន សុភ័​ក្រ ភេទ​ប្រុស អាយុ​១៨​ឆ្នាំ អ្នក​ទាំង​ពីរ​រស់នៅ​ភូមិ​កោះ​ខ្លូត ឃុំ​កំពង់ត្រាច​ខាងកើត ស្រុក​កំពង់ត្រាច ខេត្ត​កំពត​។​

​បច្ចុប្បន្ន​ជនសង្ស័យ​រួម​ទាំង​វត្ថុតាង សមត្ថកិច្ច​បាន​និង​កំពុង​កសាង​សំណុំរឿង​ដើម្បី​អនុវត្ត​តាម​នីតិវិធី​ច្បាប់​៕
​សេង ណា​រិទ្ធ​

Filed in: ខេត្តកំពត

Recent Posts

Bookmark and Promote!

© 2019 ឆន្ទៈខ្មែរ | Chhantak Khmer News. All rights reserved. XHTML / CSS Valid.
error: Content is protected !!