​តែងតាំង លោក ឃួ​ង ស្រេង ជា​ប្រធាន​គណ​:​កម្មា​ធិ​ការ សាខា​កាកបាទក្រហមកម្ពុជា​រាជធានី​ភ្នំពេញ​

(​ភ្នំពេញ​)៖ ក្នុង​ការអនុវត្ត​សកម្មភាព​មនុស្សធម៌ របស់​កាកបាទក្រហម​កម្ពុជា ក្រោម​ការដឹកនាំ​ប្រកបដោយ​កិត្តិ​បណ្ឌិត សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធាន​កាកបាទក្រហមកម្ពុជា នា​រសៀល​ថ្ងៃ​ទី​១១ ខែ​កុម្ភៈ ឆ្នាំ​២០១៩​នេះ សាខា​ការបា​ទ​ក្រហម​កម្ពុជា បានសម្រេច​រៀបចំ​ប្រកាស​តែងតាំង​ប្រធាន​~​អនុប្រធាន និង​ប្រធានកិត្តិយស កិត្តិយស សមាជិក សមាជិកា​គណ​:​កម្មា​ធិ​ការ​សាខា​កាកបាទក្រហមក​ម្ពុ​ជា ព្រមទាំង​ក្រុមការងារ​កាកបាទក្រហម ដើម្បី​ឆ្លើយតប​ទៅនឹង​តម្រូវ​ការដឹកនាំ​របស់​សាខា​កាកបាទក្រហម​រាជធានី​ភ្នំពេញ ។​

​ពិធី​ប្រកាស​នេះ ធ្វើឡើង​ក្រោម​វត្តមាន លោកស្រី ឃួន សុ​ដា​រី អនុប្រធាន​កាកបាទក្រហមកម្ពុជា តំណាង​ដ៏​ខ្ពង់ខ្ពស់​សម្តេច​កិត្តិ​ព្រឹទ្ឋ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន ប្រធាន​កាកបាទក្រហមកម្ពុជា ព្រមទាំង​មន្ត្រី​កាកបាទ ក្រហម​រាជធានី ជាច្រើនរូប​ទៀត ។​

​យោង​តាម​សេចក្តីសម្រេច លេខ​០០៦ ក​ក្រក​.​ធ​ធ​.​ចត បាន​ប្រកាស​តែងតាំង លោក ឃួ​ង ស្រេង អភិបាល​រាជធានី ជា​ប្រធាន​សាខា​កាកបាទក្រហម​រាជធានី​ភ្នំពេញ និង​លោក មាន ចាន់​យ៉ាដា អភិបាលរង​រាជធានី ជា​អនុប្រធាន​គណ​:​កម្មា​ធិ​ការ​សាខា​កាកបាទ​ក្រហម​រា​ជ​ធានី និងសេចក្តីសម្រេច លេខ​០០៧ ក​ក្រក​.​ធ​ធ​.​ចត បាន​ប្រកាស​តែងតាំង​លោក ម៉ប់ សារិន ជា​ប្រធានកិត្តិយស​សាខា​កាកបាទក្រហម​រាជធានី​ភ្នំពេញ អាណត្តិ​ទី​៥ ជំនួស​លោក ឃួ​ង ស្រេង ។​

​ជាមួយគ្នានេះ លោក ឃួ​ង ស្រេង តាង​នាម​ប្រធាន​សាខា​កាកបាទក្រហម​រាជធានី ក្នុង​អាណត្តិ​ទី​៥​នេះ ដើម្បី​ជា​សក្ខីភាព ក្នុង​ការបំពេញ​បេសកកម្ម​ដ៏​ឧត្តុងឧត្តម ជាពិសេស​ការផ្តល់សេវា​កម្ម​ជួយ​ជនរងគ្រោះ ប្រកបដោយ​ជោគជ័យ​នោះ បាន​ធ្វើ​ការប្តេជ្ញាចិត្ត​ប្រកាន់​ភ្ជាប់​នូវ​គោលការណ៍​គ្រឹះ ទាំង​៧​ប្រការ របស់​ចលនា កាកបាទ​ក្រហម អឌ្ឍចន្ទ​ក្រហម គឺ​ភាព​មនុស្សធម៌ ភាពមិនលំអៀង អព្យាក្រិត្យភាព ឯករាជ្យភាព សេវាកម្ម​ស្ម័គ្រចិត្ត ឯកភាព និង​សកល​ភាព ។​

​ក្នុងឱកាស​នោះ​ដែរ លោកស្រី ឃួន សុ​ដា​រី បាន​សម្តែង​សេចក្តី​សាទរ ក្នុង​ការរៀបចំ​រចនា​សម្ព័ន្ឋ កាកបាទក្រហមកម្ពុជា និង​ជំរុញ​ដល់​សាខា​កាកបាទ​ក្រហម​រាជធានី​ភ្នំពេញ ត្រូវ​បន្ត​ភារកិច្ច និង​ខិតខំ​បម្រើ​ការងារ​មនុស្សធម៌ អោយ​សម​ថា កាកបាទក្រហមកម្ពុជា គឺជា​ជំនួយការ​មនុស្សធម៌​ដល់​រាជរដ្ឋាភិបាល និង​ជា​ជំនួយការ ក្នុងការ កាត់បន្ថយ​ភាពក្រីក្រ​របស់ រាជរដ្ឋាភិបាល​ផង​ដែរ​៕

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

© 2019 ឆន្ទៈខ្មែរ | Chhantak Khmer News. All rights reserved. XHTML / CSS Valid.
error: Content is protected !!