ទាន់ហេតុការណ៍
​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បើកសម្ពោធ​ឲ្យ​ដំណើរកា​រ​បន្ទប់​ពិនិត្យ និង​ព្យាបាល​មាត់​ធ្មេញ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ==> លោក គី វី​រិន្ទ ត្រូវបាន​ប្រកាស​ជា​ផ្លូវការ ជា​ប្រធាន​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្តសៀមរាប ==> រដ្ឋបាល​ខេត្ត​កែប បើក​កិច្ចប្រជុំ​រៀបចំ​យន្តការ​សម្របសម្រួល​កា​រ​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​ ==> ​ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ា​ណែ​ត អញ្ជើញ​ជា​គណៈអធិបតី ក្នុង​ពិធី​បញ្ចុះ​ខណ្ឌសីមា និង​សម្ពោធ​សមិទ្ធផល​នានា នៅ​វត្ត​ពោធិ៍​រាជ​លំ​ពូ ស្ថិតក្នុង​ស្រុក​កំពង់ត្រាច​ ==> កិច្ចប្រជុំ​ត្រៀម​រៀបចំ​ការប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ឆ្នាំ​២០១៩ នៅ​ខេត្ត​កំពត​ ==> ​លោក ម៉ែន វិបុល អភិបាល នៃ​គណៈ​អភិបាលខេត្ត​ស្វាយរៀង ដឹកនាំ​កំលាំង​ចុះជួយ​ស្ទូងស្រូវ និង​ចែក​គ្រាប់ពូជ​កសិផល ដល់​ប្រជា​សហគមន៍​កសិកម្ម​! ==> មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្ត​ព្រះវិហារ នៅតែ​បន្ត​សកម្មភាព​ការងារ​ថែទាំ ជួសជុល​ផ្លូវថ្នល់​តាម​តំបន់​នានា ក្នុង​ភូមិសាស្ត្រ​ស្រុក​មួយចំនួន ! ==> ​សម្តេច​ពញា​ចក្រី ហេង សំរិន ចូល​បច្ច័យ​ចំនួន ៤០​លាន​រៀល សម្រាប់​កសាង​កុដ នៅ​វត្ត​ក្រ​ញ៉ូង និង​វត្ត​ព្រះ​លាន​ព្រះ ក្នុង​ខេត្ត​ត្បូងឃ្មុំ​ ==> ក្រសួង​កិច្ចការនារី​ចែក​អំណោយ​មនុស្សធម៌ ដល់​ពលរដ្ឋ​ក្រីក្រ ចំនួន ២០០​គ្រួសារ ក្នុង​ក្រុង​ប៉ៃលិន​ ==> អភិបាលខេត្ត​តាកែវ អំពាវនាវ​ដល់​ម្ចាស់ផ្ទះ​សំណាក់ អាហា​រដ្ឋា​ន និង​ភោជនីយដ្ឋាន​នានា កុំ​ដំឡើងថ្លៃ​ពេល​ប្រឡង​បាក់​ឌុប​

ករណី​បង្កៃ​គ្រាប់បែក នៅ​កាស៊ីណូ ហ្គោល​ដិ​ន​ក្រោន ក្នុង​ក្រុង​ប៉ោយ​ប៉ែត ត្រូវបាន​ក្រុម​ស៊ីម៉ាក់ កម្ទេចចោល នៅនឹងកន្លែង​

​ខេត្ត​បន្ទាយមានជ័យ ៖៖ គ្រាប់បែក​មួយ​គ្រាប់​ដែល​ជន​មិន​ស្គាល់​មុខ​យក​មក​បង្គៃ​នៅ​ក្នុង​កាស៊ីណូ​ហ្គោល​ដិន​ក្រោន ក្រុង​ប៉ោយប៉ែត ក៏​ត្រូវបាន​ក្រុម​ស៊ីម៉ាក់ កម្ទេច​ចោល​នៅ​នឹង​កន្លែង​ទទួលបាន​ជោគជ័យ ។ សូម​ជម្រាប​ដែរ​ថា ករណី​ដែល​បង្ក​ឱ្យមាន​ការភ្ញាក់ផ្អើល​នេះ បាន​កើតឡើង នា​វេលា​ម៉ោងជាង​៥​ល្ងាច ថ្ងៃទី​១០ ខែ​កុម្ភះ ឆ្នាំ​២០១៩​នេះ  នៅ​ក្នុង​កាស៊ីណូ​ហ្គោល​ដិ​ន​ក្រោន ច្រកទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែត ស្ថិតនៅក្នុង​ភូមិ​ក្បាលស្ពាន​១ សង្កាត់​ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ​។​

​បើ​តាម​សមត្ថកិច្ច​បានឲ្យដឹងថា មុនពេល​កើតហេតុ​មាន​បុរស​ម្នាក់​បាន​ចេញពី​បន្ទប់ទឹក​កាស៊ីណូ​ក៏​ប្រទះឃើញ​មាន​កញ្ចប់​រុំ​ជិត សង្ស័យ​ជា​លុយ​ដែល​គេ​យកមក​ទុកចោល ក៏​ហែក​មើល​ស្រាប់តែ​ជា​គ្រាប់បែក​ទៅវិញ ភ្លាម​នោះ​ក៏​បាន​ទៅ​ហៅ​សន្តិសុខ​កាស៊ីណូ យក​មក​ទុក​នៅ​ខាងក្រោម​មុខ​កាស៊ីណូ ទើប​បង្ក​ឲ្យមាន​ការភ្ញាក់ផ្អើ​ល​ដល់​ប្រជាពលរដ្ឋ និង​សមត្ថកិច្ច​។​សមត្ថកិច្ច​បន្តថា បន្ទាប់ពី​សមត្ថកិច្ច​យើង​ទទួលបាន​ព័ត៌មាន​នេះ​ភ្លាម កម្លាំង​សមត្ថកិច្ច អន្តោប្រវេសន៍​បាន​ចុះ​ទៅដល់​កន្លែងកើតហេតុ ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ ដែល​នៅក្នុង​ហេតុការណ៍​នោះ​យកមក​ធ្វើការ​សាកសួរ​។​

​បន្ទាប់​ពី​នេះ​ដែរ គេ​សង្កេតឃើញ​មាន​កម្លាំង​សមត្ថកិច្ច​ចម្រុះ​ជាច្រើន​ស្ថាប័ន ចាប់ពី​ថ្នាក់​ខេត្ត​រហូត​ដល់​ក្រុង ដោយ​ក្រោម​ការបញ្ជា​ផ្ទាល់​ពី​លោក​ឧត្តមសេនីយ៍ទោ អាត់ ខែម ស្នងការដ្ឋាន​នគរបាល ខេត្ត​បន្ទាយមានជ័យ ធ្វើការ​ជួយ​អន្តរាគមន៍ ដោយ​ហៅ​ក្រុម​ស៊ីម៉ាក់ និង​នាំយក​នូវ​រថយន្ត​ពន្លត់អគ្គីភ័យ ព្រម​ទាំង​រថយន្ត​សង្គ្រោះបន្ទាន់​ត្រៀម​រួចជាស្រេច ។ ជា​លទ្ធផល​ក្រុម​ស៊ីម៉ាក់ បាន​ធ្វើ​ការកម្ទេច​ចោល​គ្រាប់បែក ដែល​ជន​មិន​ស្គាល់​មុខ​យក​មក​បង្គៃទុក​នៅ​ក្នុង​កាស៊ីណូ នៅ​នឹង​កន្លែង​កើតហេតុ​ពោលគឺ​នៅមុខ​កាស៊ីណូ​ហ្គោល​ឌិន​ក្រោន​តែម្ដង ។​

​ក្រោយពី​ធ្វើ​ការកម្ទេច​ចោល​រួច​ភ្លាម កម្លាំង​សមត្ថកិច្ច​បាន​ធ្វើ​ការបាញ់ទឹក​ដើម្បី​ការពារ​គ្រែង​មាន​អគ្គិភ័យ​ឆាបឆេះ​កើតឡើង​ទៀតផង ដោយ​បញ្ចប់​ជា​ស្ថាពរ​នា​វេលា​ម៉ោង ០៧​និង​៤៤​នាទី​យប់​ថ្ងៃ ខែ ឆ្នាំ​ដ​ដែរ​៕

Filed in: ខេត្តបន្ទាយមានជ័យ

Recent Posts

Bookmark and Promote!

© 2019 ឆន្ទៈខ្មែរ | Chhantak Khmer News. All rights reserved. XHTML / CSS Valid.
error: Content is protected !!