ក្រុងប៉ោយប៉ែត៖ អ្នកស្រីឈ្មោះ នួន ស្រី បានចោទប្រកាន់ឪពុក-ម្តាយបង្កើតថា៖ ពីបទផ្សំគំនិតជាមួយប្អូនប្រុសរបស់បង្កើត ក្លែងឯកសារដីធ្លីរបស់គាត់អស់ពាក់កណ្តាល ខណៈដែលអ្នកកាសែត ចុះយកព័ត៌មាន នៅចំណុចខាងលើ បានសាកសួរទៅកាន់បុរសឈ្មោះ នួន យាន ដល់ចំណុចរសើប ស្រាប់តែបុរសជាប្អូនដែលជាប់ការចោទប្រកាន់យកដីបងស្រីនោះ ច្រឡោតបោះពាក្យសម្តី យ៉ាងកំរ៉ោល និងបានជេរប្រមាថ ដល់ក្រុមអ្នកសារ ព័ត៌មាន ពីរូបថា៖ ពួកអាអ្នកកាសែតពុករលួយ ពួកអាអ្នកសែតអាចម៍ៗ ព្រោះមានជេតនាបង្វែរដាន់ រឿងផ្សំគំនិតជាមួយ ឪពុក-ម្តាយ បង្កើត យកដីបងស្រីបង្កើត អស់ពាក់កណ្តាល
ដែលខំលាក់បាំងអស់រយៈពេលជាច្រើនឆ្នាំ ត្រូវបានបងស្រីបង្កើតទំលាយរឿង អោយអ្នកសារព័ត៌មាន បានដឹងក្នុងថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០១៩ ម្សិលមិញនេះ។
ក្នុងករណីរឿងសារព័ត៌មានពីរូបនេះដែលបណ្តាលអោយអ្នកសារព័ត៌មាន ជាច្រើនស្ថាប័ន កើតទុក្ខមិនសុខចិត្ត បាននាំគ្នីគ្នាទៅប្តឹង នៅប៉ុស្តិ៍នគរបាលប៉ោយប៉ែត អោយជួយរកយុត្តិធម៌ ទើបបង្កការភ្ញាក់ផ្អើលទាំង យប់ បែកធ្លាយដល់មន្ត្រីនគរបាលខេត្តបន្ទាយមាន ជ័យ កាលពីថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០១៩ ។
អ្នកស្រី នួន ស្រី អាយុ៥២ឆ្នាំ បច្ចុប្បន្នរស់នៅភូមិបាលិលេយ្យ១ សង្កាត់ និងក្រុងប៉ោយប៉ែត បានរៀបរាប់ប្រាប់ក្រុមអ្នកសារព័ត៌មាន នៅព្រថ្ងៃទី៩ ខែកុម្ភៈឆ្នាំ២០១៩ នេះថា៖ មូលហេតុដែលនាំអោយផ្ទុះរឿងនេះកើតឡើង គឺផ្តើមចេញពីម្តាយបង្កើតរបស់គាត់ឈ្មោះ ហួ ហេង អាយុ៨២ឆ្នាំ បានផ្សំគំនិតជាមួយប្អូនប្រុសរបស់អ្នកស្រី ឈ្មោះ នួន យាន ដោយយកលិខិតផ្ទេរសិទ្ធដីធ្លីរបស់គាត់កាប់ ដែលមានទំហំដី ៤០០ម៉ែត្រការ៉េ ស្មើ២០×២០ម៉ែត្រ ស្ថិតនៅក្នុងភូមិចាន់គិរី សង្កាត់ និងក្រុងប៉ោយប៉ែត ដោយយកផ្លងដីកម្មសិទ្ធរបស់អ្នកស្រី ទៅបំបែកជា២ស្មើរ១០×២០ម៉ែត្រ។
អ្នកស្រីបានបន្តអោយដឹងទៀតថា៖ រូបគាត់បានទិញដីទុក កាលពីឆ្នាំ២០០០ រូបគាត់បានប្រមូលលុយផ្ទាលខ្លួនដើម្បីមកទិញដីនៅចំណុចដែលខ្លួនបានរៀបរាប់ខាងលើ ក្នុងតំលៃជាង១៨០០០បាត ដោយទិញបានមួយឆ្នាំ ក្រោយមកគឺក្នុងឆ្នាំ២០០១ អ្នកស្រី នួន ស្រី ក៏បានហៅម្តាយគាត់មករស់នៅដោយទុកចិត្តម្តាយនិងប្អូន ក៏បានផ្ញើរប្លង់ដីនៅហ្នឹងម្តាយទៅតាំងពីពេលនោះមក។ តែអ្វីដែលហួសចិត្តនោះ គឺនៅក្នុង២០០៩ អ្នកស្រី នួន ស្រី រកស៊ីក្ស័យធន ត្រូវការខ្ចីប្រាក់ពីធនាគារ ទើបអ្នកស្រីសួរទៅម្តាយគាត់ ម្តាយក៏បានប្រាប់ថា៖ ប្លងដែលផ្ញើរនោះ បានបាត់ហើយគាត់ក៏បានបំបែកក្បាលដី ដែលមានទំហំដី ២០×២០ ម៉ែត្រ ក្លាយទៅជាពីគឺទំហំក្បាលដី១០×២០ ម៉ែត្រ ទៅអោយប្អូនទី២ឈ្មោះ នួន អុក ដើម្បីយកដាក់ធនាគារសិន ខ្ចីប្រាក់ ពេលនោះដោយសាអង្ករក្លាយបាយ ណាមួយម្តាយមានជំងឺខ្សោយបេះដូងទើបខ្ចិលនិយាយ តែអ្នកស្រីមិនបានផ្ទេរសិទ្ធិឬក៏ផ្តិតមេដៃ ប្រគល់អោយទេ។
លុះមកដល់រសៀលថ្ងៃទី០៨ ខែកុម្ភៈឆ្នាំ២០១៩ ស្រាប់ឈ្មោះ នួន យីប ជាប្អូនប្រុសពៅ បានទូរស័ព្ទហៅអ្នកស្រី អោយមកផ្ទេរសិទ្ធដីធ្លីនេះ អោយរូបគេជាកូនពៅ និងឈ្មោះនួន យាន ជាបងទី៥ ពេលនោះធ្វើអោយអ្នកស្រីមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ហើយបានហៅអ្នកកាសែត០២រូប ទៅជួយពិនិត្យ មើលផនលងដី មានភាពមិនប្រក្រតី តែបែមានផ្ទុះជម្លោះពាក្យសំដី និងប៉ុនប៉ងប្រើអំពើរហឹង្សាដាក់អ្នកសារព័ត៌មានថែមទៀតផង។
គូសបញ្ជាក់ថា៖ លោក សេង ចាន់ឌី មេភូមិចាន់គិរី ដែលជំពាក់វាក់វិន ហើយរងការចោទ ប្រកាន់ពីអ្នកស្រី នួន ស្រី ថា៖ បានផ្សំគំនិតក្លែងបន្លំឯកសារសាធារណៈ កាត់ប្លង់របស់គាត់១០×២០ម៉ែត្រ អោយទៅម្តាយឪពុករបស់គាត់ និងផ្ទេរទៅអោយប្អូនៗបន្តកាន់កាប់លើដីនោះ បន្ទាប់មកសារព័ត៌មាន សុំការបកស្រាយបំភ្លឺ ពីលោកមេភូមិ លោកបានឆ្លើយបង្វែរសាច់រឿងថា៖ លោកមិនបានដឹងច្បាស់ទេ ព្រោះរឿងនេះ កើតឡើងមុនពេលលោកកាន់ជាតំណែងជាមេភូមិ តែតាមការអោយដឹងដីនេះមានឈ្មោះ ស យ៉េន និងឈ្មោះ ហួ ហេង ដែលជាឪពុកម្តាយ បានធ្វើប្លង់បំបែកក្បលដីក្នុងឆ្នាំ២០០៧។
ចំណែកអ្នកស្រី នួន ស្រី ទើបធ្វើផ្លង់នៅក្នុងឆ្នាំ២០០៩ តែបែជាឈ្មោះ នួន ស្រី មកអះអាងថា៖ ជាដីគាត់ទៅវិញ ហើយអួតប្រាប់សារព័ត៌មានថា៖ អ្នកខាងណា ក៏ដឹងថា៖ ដីនេះជាដីរបស់គាត់ដែល ចំណែកខាងអជ្ញាធរ មិនទាន់បានធ្វើការស៉ើបអង្កេត អោយបានច្បាស់លាស់នៅឡើយ ហើយខាងសារព័ត៌មាន ជាច្រើនស្ថាប័ន ក៏មិនហ៊ានសន្និដ្ឋានថា៖ ដីកម្មសិទ្ធ ខាងណាអោយពិតប្រាកដនៅឡើយទេ ហើយលោកមេភូមិបានបញ្ជាក់ទៀតថា៖ ជម្លោះក្នុងគ្រួសារបែបនេះឯង គួរតែភាគីទាំងអស់ធ្វើការសម្រុះសម្រួលគ្នាប្រសើរជាងប្តឹងគ្នាទៅតុលាការ។
ពាក់ព័ន្ធនិងរឿងជម្លោះដីធ្លី ក្នុងគ្រួសារបង្កើតនេះ មិនបានស្ងប់ស្ងាត់ទេ ខណៈនេះមន្ត្រីនគរបាល ខេត្តបន្ទាយមានជ័យ បានកំពុងតែយកចិត្តទុកដាក់ស្រាវជ្រាវ លើបញ្ហាការក្លែង បន្លំឯកសារ ស្នាមមេដៃផ្តិតលើផ្លង់នេះ និងបានអោយសារមីខ្លួនទៅធ្វើកោសល្យវិច័យ បើសិនជាសមត្ថកិច្ចជំនាញខេត្ត រកឃើញថា៖មានការក្លែងបន្លំស្នាមមេដៃមែននោះ ច្បាស់ជា អ្នកជាប់ពាក់ព័ន្ធក្នុងរឿង ក្លែងបន្លំឯកសារដីនេះ និងជាប់ដូចត្រីចង្អើ អោយខានតែបាន ទៅតាមនីតិវិធី៕