​លោក​ឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការ នគរបាល​ខេត្ត​កំពង់ចាម​ចូលរួម​សំណេះសំណាល​ជាមួយ​បេក្ខជន បេ​ក្ខ​នារី​ទើប​ប្រឡង​ជាប់​ក្នុង​ក្របខណ្ឌ័ នគរបាលជាតិ

ខេត្ត​កំពង់ចាម​: នៅ​ព្រឹក​ថ្ងៃ​សៅរ៍ ទី ០៩ ខែ​កុម្ភះ ឆ្នាំ​២០១៩ នៅ​សាលប្រជុំ​តូច​ជាន់​លើ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កំពង់ចាម  លោក​ឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការ នគរបាល​ខេត្ត  បាន​ប្រារព្ឋ​ពិធី ជួបជុំ និង​សំណេះសំណាល​ជាមួយ​បេក្ខជន បេ​ក្ខ​នារី ចំនួន​៣៦ នាក់ (​ស្រី ០៧) នាក់ ត្រៀម​ទៅ​រៀន​វគ្គ​បណ្តុះ បណ្តាល កម្រិត​បឋម​វិជ្ជាជីវៈ នគរបាល​រយៈពេល​០៤ ខែ​នៅ​សាលា​នគរបាល​ជាតិភូមិ​ភាគ​២ និង​វគ្គ​បណ្តុៈបណ្តាល​ថ្នាក់បរិញ្ញាបត្រ​វិទ្យាសា​ស្ត្រន​គរបាល​ជំនាន់​ទី​១០ រយៈពេល  ០៤ ឆ្នាំ    នៅ​បណ្ឌិត្យសភា​នគរបាល​កម្ពុជា​។​

​ក្នុង​ឳ​កាស​នោះ លោក ស្នងការ​បាន​មានមតិ​ផ្តាំផ្ញើរ​ដល់​បេក្ខជន បេ​ក្ខ​នារី ត្រូវ​យកចិត្តទុកដាក់​គោរព​វិនយ័​នគរបាលជាតិ​លេខ​០០៦ អោយបាន​ខ្ជាប់ខ្ជួន​ដោយ​ប្រកាន់​ការប្រតិបត្តិ ដេក ដើរ ឈរ អង្គុយ ត្រូវមាន​ទំនាក់ទំនង​ល្អ​រវាង​គ្នា​និង​គ្នា ពិសេស​ជាមួយ​មហាជន​និង​អង្គភាព​ផ្សេងៗ​ទៀត ហើយ​ត្រូវមាន​សិលធម៌​ល្អ​។

​លោកស្នងការ​បាន​សង្កត់ធ្ងន់​ថា សិក្ខាកាម​ទាំងអស់​ត្រូវ​ខិតខំ​រៀន​សូត្រ  ទទួលយក​នូវ​បទពិសោធន៍​ល្អ​ពី​គ្រូ​បង្គោល មិត្ត​រួម​អាជីព ហ្វឹកហ្វឺន​ជំនាញ បច្ចេកទេស និង​ឯកទេស​នីតិសាស្ត្រ​អោយបាន​ល្អ​ប្រសើរ​។​

​លោកស្នងការ​បាន​បន្ត​ថា លោក​ក៏៏​ដូច​អង្គភាព​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កំពង់ចាម​ទាំងមូល​សង្ឃឹម​ថា​ក្មួយៗ​ជា​សិក្សា​កាម​ទាំងអស់​និង​ទទួលបាន​និទ្ទេស​ល្អ​ជូន​ខ្លួនឯង​និង​អង្គភាព ៕
​អ សុផល

Filed in: ខេត្តកំពង់ចាម

Recent Posts

Bookmark and Promote!

© 7408 ឆន្ទៈខ្មែរ | Chhantak Khmer News. All rights reserved. XHTML / CSS Valid.
error: Content is protected !!