ទាន់ហេតុការណ៍
​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បើកសម្ពោធ​ឲ្យ​ដំណើរកា​រ​បន្ទប់​ពិនិត្យ និង​ព្យាបាល​មាត់​ធ្មេញ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ==> លោក គី វី​រិន្ទ ត្រូវបាន​ប្រកាស​ជា​ផ្លូវការ ជា​ប្រធាន​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្តសៀមរាប ==> រដ្ឋបាល​ខេត្ត​កែប បើក​កិច្ចប្រជុំ​រៀបចំ​យន្តការ​សម្របសម្រួល​កា​រ​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​ ==> ​ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ា​ណែ​ត អញ្ជើញ​ជា​គណៈអធិបតី ក្នុង​ពិធី​បញ្ចុះ​ខណ្ឌសីមា និង​សម្ពោធ​សមិទ្ធផល​នានា នៅ​វត្ត​ពោធិ៍​រាជ​លំ​ពូ ស្ថិតក្នុង​ស្រុក​កំពង់ត្រាច​ ==> កិច្ចប្រជុំ​ត្រៀម​រៀបចំ​ការប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ឆ្នាំ​២០១៩ នៅ​ខេត្ត​កំពត​ ==> ​លោក ម៉ែន វិបុល អភិបាល នៃ​គណៈ​អភិបាលខេត្ត​ស្វាយរៀង ដឹកនាំ​កំលាំង​ចុះជួយ​ស្ទូងស្រូវ និង​ចែក​គ្រាប់ពូជ​កសិផល ដល់​ប្រជា​សហគមន៍​កសិកម្ម​! ==> មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្ត​ព្រះវិហារ នៅតែ​បន្ត​សកម្មភាព​ការងារ​ថែទាំ ជួសជុល​ផ្លូវថ្នល់​តាម​តំបន់​នានា ក្នុង​ភូមិសាស្ត្រ​ស្រុក​មួយចំនួន ! ==> ​សម្តេច​ពញា​ចក្រី ហេង សំរិន ចូល​បច្ច័យ​ចំនួន ៤០​លាន​រៀល សម្រាប់​កសាង​កុដ នៅ​វត្ត​ក្រ​ញ៉ូង និង​វត្ត​ព្រះ​លាន​ព្រះ ក្នុង​ខេត្ត​ត្បូងឃ្មុំ​ ==> ក្រសួង​កិច្ចការនារី​ចែក​អំណោយ​មនុស្សធម៌ ដល់​ពលរដ្ឋ​ក្រីក្រ ចំនួន ២០០​គ្រួសារ ក្នុង​ក្រុង​ប៉ៃលិន​ ==> អភិបាលខេត្ត​តាកែវ អំពាវនាវ​ដល់​ម្ចាស់ផ្ទះ​សំណាក់ អាហា​រដ្ឋា​ន និង​ភោជនីយដ្ឋាន​នានា កុំ​ដំឡើងថ្លៃ​ពេល​ប្រឡង​បាក់​ឌុប​

អភិបាលខេត្ត​ព្រះសីហនុ ដឹកនាំ​កិច្ចប្រជុំ​បូក​សរុប​ការងារ​ស្រង់​ស្ថិតិ​ជនបរទេស​ស្នាក់នៅ និង​ប្រកប​របរ​អាជីវកម្ម​

ព្រះសីហនុ ៖ នៅ​ថ្ងៃ​ទី​៧ ខែ​កុម្ភៈ ឆ្នាំ​២០១៩​នេះ កិច្ចប្រជុំ​បូក សរុប​ការ​ស្រង់​ស្ថិតិ​ជំហាន​ដំបូង​ជនបរទេស​ស្នាក់នៅ និង​ធ្វើ​អាជីវកម្ម​ក្នុង​ខេត្ត​ព្រះសីហនុ ត្រូវបាន​រៀបចំឡើង ក្រោម​អធិបតីភាព​ឯកឧត្តម​នាយ​ឧត្តមសេនីយ៍ គៀត ច័ន្ទ​ថា​រិទ្ធ អគ្គនាយក​អន្តោប្រវេសន៍ ឯកឧត្តម យន្ត មីន អភិបាល នៃ​គណៈ​អភិបាលខេត្ត​ព្រះសីហនុ​។

​លោកនាយ​ឧត្តមសេនីយ៍ ឃុន សំបូរ អគ្គនាយករង​អន្តោប្រវេសន៍​បាន ឱ្យដឹងថា ក្នុង​យុទ្ធនាការ​ស្រង់​ស្ថិតិ​ជនបរទេស​ស្នាក់នៅ ធ្វើ​អាជីវកម្ម​ក្នុង​ខេត្ត​ព្រះសីហនុ តាម​គោលដៅ​អាជីវកម្ម ២.០៥២ មាន​ជនបរទេស​ស្នាក់​នៅ​អចិន្ត្រៃយ៍​ចំនួន ៤០.៧៧០​នាក់ ស្រី ៨.៣៨៧​នាក់ មាន ៥៧​សញ្ជាតិ មាន​អាជីវកម្ម​ធុន​តូច ១៦៧​ប្រភេទ​។ លោក​បាន​បន្តថា ការចុះ​ស្រង់​ស្ថិតិ​នេះ​មាន​ម្ចាស់​ទីតាំង​មួយចំនួន មិន​បាន​សហការ​ផ្តល់​ទិន្នន័យ​ជាក់លាក់​ពី​ជនបរទេស​ស្នាក់នៅ និង​បម្រើ​ការងារ​នៅ​កន្លែង​របស់​ខ្លួន​ខ្លះ​ដែរ​។​

​ឯកឧត្តម យន្ត មីន អភិបាលខេត្ត បាន​មានប្រសាសន៍ថា អ្នកវិនិយោគ និង​ទេសចរ​ចិន​ស្នាក់នៅ​ខេត្ត​ព្រះសីហនុ មាន​ប្រមាណ ៧​ម៉ឺន​នាក់​។ លោក​អភិបាលខេត្ត ការវិនិយោគ​របស់​ចិន​នៅ​ខេត្ត​ព្រះសីហនុ ផ្តល់​ផល​វិជ្ជមាន​យ៉ាងច្រើន ជួយ​ឱ្យ​ខេត្ត​បង្កើន​កំណើន​សេដ្ឋកិច្ច​យ៉ាង​ឆាប់រហ័ស ក៏​ប៉ុន្តែ​វា​មាន​ផល​អវិជ្ជមាន​តិចតួច​ដែរ​។ លោក​បាន​ប៉ាន់ប្រមាណ​ថា មាន​ប្រជាពលរដ្ឋ​ពី ៩០ ទៅ ៩៥​ភាគរយ អបអរសាទរ​ចំពោះ​ការវិនិយោគ និង​ទេសចរ​ចិន​មក​ខេត្ត​ព្រះសីហនុ​។

​អាជ្ញាធរខេត្ត បាន​អនុវត្ត​គោលនយោបាយ​ការគៀងគរ​ចំពោះ​អ្នកវិនិយោគ និង​ទេសចរ ដើម្បី​បង្កើន​ចំណូល​ថវិកាជាតិ បន្ត​ជម្រុញ​គ្រប់គ្រង​ជនបរទេស ធានា​ការពារ​សន្តិសុខ សុវត្ថិភាព​ដល់​វិនិយោគ និង​ទេសចរ ធ្វើឱ្យ​ខេត្ត​មាន​ការអភិវឌ្ឍ​លឿន ថ្វី​ត្បិត​ការវិនិយោគ​វា​មាន​ផលប៉ះពាល់​ដល់​ហេដ្ឋារចនាសម្ព័ន្ធ បរិស្ថាន និង​ប្រព័ន្ធ​លូរ​។ ក៏​ប៉ុន្តែ​បច្ចុប្បន្ន​មាន​សំណង់​អគារ​ធំ ខ្ពស់​ប្រមាណ​ជាង ២០០ កំពុងតែ​កើត​ឡើង​នៅលើ​ទឹកដី​ខេត្ត​ព្រះសីហនុ ហើយ​សង្ឃឹមថា នៅ​មាន​សំណង់​ជាច្រើន​ទៀត​បន្ត​កើតឡើង​ជា​បន្តបន្ទាប់​នាពេលខាងមុខ​។

​ឯកឧត្តម អគ្គនាយក បាន​មានប្រសាសន៍​បូក​សរុប​កិច្ចប្រជុំ​ត្រួតពិនិត្យ​ស្តីពី​ការ​ស្រង់​ស្ថិតិ​ជនបរទេស​ជំហាន​ដំបូង ដែល​ស្នាក់នៅ និង​ប្រកប​របរ​អាជីវកម្ម​ក្នុង​ខេត្ត​ព្រះសីហនុ ដោយ​គូសបញ្ជាក់ថា ការហូរ​ចូល​យ៉ាង​លឿន​ពី​ជនបរទេស​រាប់ម៉ឺន​នាក់ និង​ការអភិវឌ្ឍ​រីកចម្រើន​យ៉ាង​ឆាប់រហ័ស​នូវ​សណ្ឋាគារ កាស៊ីណូ រី​សត ខុន​ដូ រោងចក្រ សហគ្រាស ផ្ទះសំណាក់ និង​អាជីវកម្ម​ផ្សេងៗ​ទៀត ភាគច្រើន​ការវិនិយោគ និង​អាជីវកម្ម​ជា​របស់​ជនជាតិ​ចិន​។

​ដូច្នេះ​សមត្ថកិច្ច​នគរបាល​មូលដ្ឋាន ក្រុង​-​ស្រុក ខេត្ត បន្ត​អនុវត្ត​នូវ​យន្តការ​ទទួលខុសត្រូវ​ក្នុង​ភូមិសាស្ត្រ តាម​ច្បាប់​អន្តោប្រវេសន៍ ច្បាប់​ការងារ ច្បាប់ពាណិជ្ជកម្ម ផ្តល់​ព័ត៌មាន​ទិន្នន័យ​ជនបរទេស​ស្នាក់នៅ ដើម្បី​ជម្រុញ​ឱ្យ​ជនបរទេស​ទៅ​ឱ្យ​សុំ​ប័ណ្ណ​ការងារ សៀវភៅ​ការងារ បង្កើន​វិធានការ​ត្រួតពិនិត្យ​ផ្លូវច្បាប់ ចំពោះ​ជន​បរទេស​ដែល​ស្នាក់នៅ​ក្នុង​ភូមិសាស្ត្រ​របស់​ខ្លួន​គ្រប់គ្រង​អោយបាន​ត្រឹមត្រូវ​។​ជនបរទេស​ដែល​មក​ដោយ​ស្របច្បាប់​ត្រូវ​យកចិត្តទុកដាក់ និង​ការពារ​ពួកគាត់​អោយបាន​ល្អ​ចំណែក​ជន​បរទេស​ដែល​មក​ដោយ​ខុសច្បាប់​ត្រូវមាន​វិធានការ​ស្របតាម​ច្បាប់​កម្ពុជា​៕

Filed in: ខេត្តព្រះសីហនុ

Recent Posts

Bookmark and Promote!

© 2019 ឆន្ទៈខ្មែរ | Chhantak Khmer News. All rights reserved. XHTML / CSS Valid.
error: Content is protected !!