ទាន់ហេតុការណ៍
​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បើកសម្ពោធ​ឲ្យ​ដំណើរកា​រ​បន្ទប់​ពិនិត្យ និង​ព្យាបាល​មាត់​ធ្មេញ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ==> លោក គី វី​រិន្ទ ត្រូវបាន​ប្រកាស​ជា​ផ្លូវការ ជា​ប្រធាន​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្តសៀមរាប ==> រដ្ឋបាល​ខេត្ត​កែប បើក​កិច្ចប្រជុំ​រៀបចំ​យន្តការ​សម្របសម្រួល​កា​រ​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​ ==> ​ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ា​ណែ​ត អញ្ជើញ​ជា​គណៈអធិបតី ក្នុង​ពិធី​បញ្ចុះ​ខណ្ឌសីមា និង​សម្ពោធ​សមិទ្ធផល​នានា នៅ​វត្ត​ពោធិ៍​រាជ​លំ​ពូ ស្ថិតក្នុង​ស្រុក​កំពង់ត្រាច​ ==> កិច្ចប្រជុំ​ត្រៀម​រៀបចំ​ការប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ឆ្នាំ​២០១៩ នៅ​ខេត្ត​កំពត​ ==> ​លោក ម៉ែន វិបុល អភិបាល នៃ​គណៈ​អភិបាលខេត្ត​ស្វាយរៀង ដឹកនាំ​កំលាំង​ចុះជួយ​ស្ទូងស្រូវ និង​ចែក​គ្រាប់ពូជ​កសិផល ដល់​ប្រជា​សហគមន៍​កសិកម្ម​! ==> មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្ត​ព្រះវិហារ នៅតែ​បន្ត​សកម្មភាព​ការងារ​ថែទាំ ជួសជុល​ផ្លូវថ្នល់​តាម​តំបន់​នានា ក្នុង​ភូមិសាស្ត្រ​ស្រុក​មួយចំនួន ! ==> ​សម្តេច​ពញា​ចក្រី ហេង សំរិន ចូល​បច្ច័យ​ចំនួន ៤០​លាន​រៀល សម្រាប់​កសាង​កុដ នៅ​វត្ត​ក្រ​ញ៉ូង និង​វត្ត​ព្រះ​លាន​ព្រះ ក្នុង​ខេត្ត​ត្បូងឃ្មុំ​ ==> ក្រសួង​កិច្ចការនារី​ចែក​អំណោយ​មនុស្សធម៌ ដល់​ពលរដ្ឋ​ក្រីក្រ ចំនួន ២០០​គ្រួសារ ក្នុង​ក្រុង​ប៉ៃលិន​ ==> អភិបាលខេត្ត​តាកែវ អំពាវនាវ​ដល់​ម្ចាស់ផ្ទះ​សំណាក់ អាហា​រដ្ឋា​ន និង​ភោជនីយដ្ឋាន​នានា កុំ​ដំឡើងថ្លៃ​ពេល​ប្រឡង​បាក់​ឌុប​

លោក អូន ខន ចុះ​ទៅ​សម្របសម្រួល​ផល​ប៉ះពាល់​ដី​ស្រែ​ដែល​កំពុង​ស្ថាបនា​ផ្លូវ​នៅក្នុង​ភូមិសាស្ត្រ​ឃុំ​ព្រែក​ក្រឹស​

​ខេត្ត​កំពត ៖ កាលពី​ព្រឹក​ថ្ងៃទី​០៧ ខែ​កុម្ភៈ ឆ្នាំ​២០១៩ លោក អូន ខន អភិបាល នៃ​គណៈ​អភិបាល​ស្រុក​កំពង់ត្រាច បាន​អញ្ជើញ​ចុះ​ជួប​សម្រប សម្រួល​ជាមួយ​បងប្អូន​ប្រជាពលរដ្ឋ​ចំនួន​៣៦​គ្រួសារ ស្ថិតនៅ​ឃុំ​ព្រែក​ក្រឹស ស្រុក​កំពង់ត្រាច ដែល​បាន​មក​រដ្ឋបាល​ស្រុក ដើម្បី​ស្នើសុំ​ជួយ​ដោះ ស្រាយ​សំណង ពាក់ព័ន្ធ​ផលប៉ះពាល់​លើ​ដីស្រែ​មាន​ប័ណ្ណកម្មសិទ្ធិ ដែល​កងវិស្វកម្ម​អគ្គបញ្ជាការ​ក្រសួង​ការពារជាតិ​កំពុង​ដំណើរការ​ស្ថាបនា​ផ្លូវ​តាម​ខ្សែ​បន្ទាត់​ព្រំដែន​។​

​ក្នុង​កិច្ចសម្របសម្រួល លោក​អភិបាល​បាន​មានប្រសាសន៍​លើកឡើង​នូវ​លិខិត​បទដ្ឋាន​គតិ​យុត្តិ​មួយចំនួន​សំខាន់ៗ​ពាក់ព័ន្ធ​នឹង​ការកំណត់​គម្លាត​អ័ក្ស​ពី​ខ្សែបន្ទាត់​ព្រំដែន​ចម្ងាយ ៣០​ម៉ែត្រ​យ៉ាងតិច របស់​អាជ្ញាធរ​ជាតិ​ទទួលបន្ទុក​កិច្ចការ​ព្រំដែន លើសពីនេះ​លោក​អភិបាល​បាន​ជម្រាប​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ថា មាន​ផ្លូវ​ដើម្បី​អភិ​វឌ្ឈន៍​ព្រំដែន មាន​ការរីកចម្រើន និង​ដើម្បី​ការពារ​ទឹកដី​របស់​ជាតិ​យើង ដោយ​រូបលោក​នឹង​ចាត់​ក្រុមការងារ​ស្រុក​និង​ភូមិ ឃុំ សហការ​ជាមួយ​កងវិស្វកម្ម ចុះ​ពិនិត្យ​សិក្សា និង​ស្រង់​ទិន្នន័យ​ផលប៉ះពាល់​នានា រួច​ធ្វើ​របាយការណ៍​ជូន​ថ្នាក់ដឹកនាំ​ខេត្ត ដើម្បី​ស្នើសុំ​គោលការណ៍​ជា​បន្ទាន់​។​

​ជាមួយ​នេះ​លោក​អភិបាលស្រុក ក៏​បាន​ផ្តាំផ្ញើ​ដល់​បងប្អូន​ទាំងអស់ សូម​កុំ​ចាញ់បោក​ការ​ញុះញុង​ពី​សំណាក់​ជន​អគតិ​មួយចំនួន ដែល​មាន​គំនិត​ចង់​បំផ្លិចបំផ្លាញ​ជាតិ ពិសេស​សូម​បងប្អូន​ចូលរួម​សហការ​ជាមួយ​អាជ្ញាធរ​ស្រុក ឃុំ ជួយ​បង្ក​លក្ខណៈ​ងាយ ស្រួល​ដល់​អង្គភាព​កង​វិស្វកម្ម​បាន​ដំណើរការ​ធ្វើ​ផ្លូវ​តាម​ផែនការ​។​

​បន្ទាប់ពី​បាន​ស្តាប់​នូវ​ប្រសាសន៍​សម្រប សម្រួល​របស់​ថ្នាក់ដឹកនាំ​ស្រុក​រួចមក បងប្អូន​ប្រជាពលរដ្ឋ​បាន​ជ្រួតជ្រាប​ច្បាស់ និង​មាន​សេចក្តីសោមនស្ស​រីករាយ ដោយ​ទទួលយក​នូវ​អនុសាសន៍​ណែនាំ​ល្អៗ ពី​ថ្នាក់ដឹកនាំ​ស្រុក​៕
​សេង ណា​រិទ្ធ​

Filed in: ខេត្តកំពត

Recent Posts

Bookmark and Promote!

© 2019 ឆន្ទៈខ្មែរ | Chhantak Khmer News. All rights reserved. XHTML / CSS Valid.
error: Content is protected !!