ទាន់ហេតុការណ៍
​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បើកសម្ពោធ​ឲ្យ​ដំណើរកា​រ​បន្ទប់​ពិនិត្យ និង​ព្យាបាល​មាត់​ធ្មេញ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ==> លោក គី វី​រិន្ទ ត្រូវបាន​ប្រកាស​ជា​ផ្លូវការ ជា​ប្រធាន​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្តសៀមរាប ==> រដ្ឋបាល​ខេត្ត​កែប បើក​កិច្ចប្រជុំ​រៀបចំ​យន្តការ​សម្របសម្រួល​កា​រ​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​ ==> ​ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ា​ណែ​ត អញ្ជើញ​ជា​គណៈអធិបតី ក្នុង​ពិធី​បញ្ចុះ​ខណ្ឌសីមា និង​សម្ពោធ​សមិទ្ធផល​នានា នៅ​វត្ត​ពោធិ៍​រាជ​លំ​ពូ ស្ថិតក្នុង​ស្រុក​កំពង់ត្រាច​ ==> កិច្ចប្រជុំ​ត្រៀម​រៀបចំ​ការប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ឆ្នាំ​២០១៩ នៅ​ខេត្ត​កំពត​ ==> ​លោក ម៉ែន វិបុល អភិបាល នៃ​គណៈ​អភិបាលខេត្ត​ស្វាយរៀង ដឹកនាំ​កំលាំង​ចុះជួយ​ស្ទូងស្រូវ និង​ចែក​គ្រាប់ពូជ​កសិផល ដល់​ប្រជា​សហគមន៍​កសិកម្ម​! ==> មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្ត​ព្រះវិហារ នៅតែ​បន្ត​សកម្មភាព​ការងារ​ថែទាំ ជួសជុល​ផ្លូវថ្នល់​តាម​តំបន់​នានា ក្នុង​ភូមិសាស្ត្រ​ស្រុក​មួយចំនួន ! ==> ​សម្តេច​ពញា​ចក្រី ហេង សំរិន ចូល​បច្ច័យ​ចំនួន ៤០​លាន​រៀល សម្រាប់​កសាង​កុដ នៅ​វត្ត​ក្រ​ញ៉ូង និង​វត្ត​ព្រះ​លាន​ព្រះ ក្នុង​ខេត្ត​ត្បូងឃ្មុំ​ ==> ក្រសួង​កិច្ចការនារី​ចែក​អំណោយ​មនុស្សធម៌ ដល់​ពលរដ្ឋ​ក្រីក្រ ចំនួន ២០០​គ្រួសារ ក្នុង​ក្រុង​ប៉ៃលិន​ ==> អភិបាលខេត្ត​តាកែវ អំពាវនាវ​ដល់​ម្ចាស់ផ្ទះ​សំណាក់ អាហា​រដ្ឋា​ន និង​ភោជនីយដ្ឋាន​នានា កុំ​ដំឡើងថ្លៃ​ពេល​ប្រឡង​បាក់​ឌុប​

មេ​ប៉េអឹម​ខេត្ដ​រតនគិរី លោក គឹម រស្មី មាន​លុយ​ចែក​សែក​ទៅដល់​កូនៗ​៥​នាក់​ម្នាក់ៗ​១០​ម៉ឺន​ដុល្លារ និង​ទ្រព្យសម្បតិ្ត​មហាសាល ហើយ​អួតថា សម័យ ហ៊ុន សែន ចឹង​!!

ខេត្ដ​រតនគិរី ៖ ​លោក គឹម រស្មី ត្រូវ​គេ​ដឹងថា​មាន​តួនាទី និង​ឋានៈ​ត្រឹមតែ​ជា​មេ​ប៉េអឹម​ខេត្ត​សោះ ប្រាក់ខែ​រដ្ឋ របស់គាត់ ត្រឹមតែ​ជាង​១​លាន ឬ​២​លាន​រៀល ប៉ុន្ដែ​មាន លុយ​ចែក​កូន​របស់​ខ្លួន​ក្នុង​ម្នាក់ៗ​១០​ម៉ឺន​ដុល្លារ ចំនួន​៥​នាក់ សរុប​ទាំងអស់ ៥០​ម៉ឺន​ដុល្លារ​និង​ទ្រព្យសម្បត្តិ​មួយចំនួន​ទៀត​នៅ​ចំពោះ​ភ្ញៀវ​យ៉ាងច្រើន​កុះករ ក្នុង​ពិធី​ខួបកំណើត​កាល ថ្ងៃទី​៦ ខែ​កុម្ភៈ ឆ្នាំ​២០១៩
បាន​និង​កំពុង​តែ​បង្ក​ការ​ភ្ញាក់ផ្អើល​មួយពេញ​បណ្ដាញ សង្គម ហ្វេ​សប៊ុក ដោយ ។​

​ក្នុង​ពិធី​ខួបកំណើត លោក គឹម រស្មី បាន​ឡើងឈរ នៅ​លើ​វេទិកា​ខួបកំណើត ដែល​មាន​ការ​ឈរ​អម ដោយ​ភរិយា និង​កូនៗ របស់លោក ហើយ​លោក​ក៏​បាន​ប្រកាស​ភ្លាមៗ​ជា​សាធារណៈ​ថា​៖ “​រូបលោក​និង​ធ្វើ​ការចែក​សែក​ដល់​កូនៗ​របស់ លោក ចំនួន​៥​នាក់ ដោយ​ក្នុង​ម្នាក់ៗ និង​ទទួលបាន​ប្រាក់​ចំនួន​១០​ម៉ឺន​ដុល្លារ​អាមេរិក​សរុប​គឺ ៥០​ម៉ឺន​ដុល្លារ ព្រម​ទាំង​ដី ឬ​សម្ភា​រះ​ផ្សេងទៀត​សម្រាប់​ជា​កាដូ ដល់​ពួកគេ​ទាំងនោះ​។ ហើយ​លោក គឹម រស្មី ក៏​បាន​បញ្ជាក់ទៀតថា លោក​និង​បញ្ជូន​កូន​ទៅ​រៀន​បន្ដ​នៅ​ឯ​ប្រទេស​សឹង្ហ​បុរី​ផងដែរ​។​”

​ក្រោយពី​មាន​ការ​បង្ហោះ​រួចមក បាន​ធ្វើឲ្យ​មហាជន​អ្នកប្រើសប្រាស់​បណ្ដាញ​សង្គម ហ្វេ​សប៊ុក មាន​ភាព ងឿងឆ្ងល់ យ៉ាងខ្លាំង ចំពោះ​ចំណូល​របស់​លោក មេបញ្ជាការ​ប៉េអឹម​ខេត្ត ទិស​ឥ​សាន្ត គឹម​រស្មី រូប​នេះ​ខណៈ​ប្រាក់ខែ​រដ្ឋ​របស់​គាត់​ត្រឹមតែ​ជាង​១​លាន​ឬ​២​លាន រៀល​ប៉ុណ្ណោះ​។​

​ជាមួយគ្នានេះ​ដែរ​មហាជន​ក៏​បាន​ចោទ​ជា​សំណួរ​ថា បើ​ទ្រព្យសម្បត្តិ​របស់​គាត់​ច្រើន​បែប​នេះ តើ​គាត់​បាន​វា​មកពីណា​? នៅក្នុង​បណ្តា​ទំនាក់ទំនង សង្គម​ហ្វេ​សប៊ុក ដែល​ត្រុវ​បាន​ចែកចាយ យ៉ាង​ទូលំទូលាយ បានឲ្យដឹងថា ការចែក​លុយ រាប់សឹប​ម៉ឺន​ដុល្លារ និង​ទ្រព្យសម្បត្តិ​មួយចំនួនទៀត ត្រូវបានធ្វើ ពិធី​ខួបកំណើត របស់លោក គឹម រស្មី ដែល​រង​ការ ចោទប្រកាន់​ថា​នៅ​ពីក្រោយ​បទល្មើស​ព្រៃឈើ​ដែល​បង្កឡើង​ដោយ​មន្ត្រី​ប៉េអឹម ឈ្មោះ ហូ ជី​វ៉ៃ និង​ឈ្មោះ ណាក់ ហៅ​ណាក់​ក្បាល​ធំ ដើម្បី​ឲ្យ​កូនចៅ លោក​ជា​ទុន ក្នុង​ការរកស៊ី និង​បន្ត​ការសិក្សា នៅ​ក្រៅប្រទេស​ផង​ដែរ ។ លោក គឹម រស្មី អួតថា សម័យ ហ៊ុន សែន ចឹង​!៕

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

© 2019 ឆន្ទៈខ្មែរ | Chhantak Khmer News. All rights reserved. XHTML / CSS Valid.
error: Content is protected !!