លោក ជាវ តា​យ នាំ​យក​សម្ភារៈ​បរិក្ខា​បម្រើ​ការងារ​រដ្ឋបាល​និង​កងទ័ព​របស់​សម្ដេច​តេជោ​ហ៊ុន សែន ប្រគល់ជូន​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពត​

ខេត្ត​កំពត ៖ សម្ភារៈ​បរិក្ខា​សម្រាប់​បម្រើ​ដល់​ការងារ​រដ្ឋបាល​និង​កងទ័ព​ដែល​ជា​អំណោយ​ដ៏​ថ្លៃថ្លា​របស់​សម្តេច​តេជោ​ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​និង​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ប៊ុន រ៉ានី​ហ៊ុន សែន ផ្ដល់​តាមរយៈ​ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ា​ណែ​ត​ដែល​បាន​ចាត់​ឲ្យ​តំណាង​នាំយក​មក​រួម​មាន​៖

​កុំព្យូទ័រ​លើ​តុ​ចំនួន​៥​គ្រឿង ម៉ាស៊ីន​ព្រីន​ចំនួន​៥​គ្រឿង ម៉ាស៊ីនថតចម្លង​ចំនួន​១​គ្រឿង និង​វិទ្យុទាក់ទង​ប្រភេទ​ធំ​និង​តូច​ចំនួន​១៥​គ្រឿង ក្នុងនោះដែរ ក៏មាន​អំណោយ​របស់​រដ្ឋបាល​ខេត្ត​កំពត​មាន កុំព្យូទ័រ​លើ​តុ​ចំនួន​៣​គ្រឿង​ម៉ា​សីុន​ព្រីន​ចំនួន​៣​គ្រឿង​ផង​ដែរ ត្រូវបាន​លោក ជាវ តា​យ អភិបាល​នៃ​គណៈ​អភិបាលខេត្ត​អញ្ជើញ​ចូលរួម​និង នាំយក​នូវ​អំណោយ​សម្ភារៈ​បរិក្ខា​រទាំ​ង​នោះ​ទៅ​ប្រគល់ជូន​ដល់​ទីបញ្ជាការដ្ឋាន​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពត​នៅ​ពី​រសៀល​ថ្ងៃ​ទី​០៦ ខែ​កុម្ភៈ ឆ្នាំ​២០១៩​នេះ​។​

មានប្រសាសន៍​សំណេះសំណាល​ជាមួយ​ថ្នាក់ដឹកនាំ​ក្នុង​អង្គភាព​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពត​នា​ឱកាស​នោះ លោក ជាវ តា​យ អភិបាលខេត្ត បានបញ្ជាក់​ថា​៖ ជានិច្ចកាល​សម្ដេច​តេជោ​ហ៊ុន សែន និង​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ប៊ុន រ៉ានី ហ៊ុន សែន តែងតែ​មាន​ការគិតគូ​រ​យកចិត្តទុកដាក់​ខ្ពស់​ក្នុង​វិស័យ​ការពារ​ជាតិ​ពិសេស​ក្នុង​នោះ​ចំពោះ​សុខទុក្ខ​លំបាក​និង​ជីវភាព​កងទ័ព​ក្នុង​បុព្វហេតុ​ការពារជាតិ​មាតុភូមិ​ក៏​ដូច​ជា​ការ ការពារ​សុខសន្តិភាព​ជូន​ប្រទេស​ជាតិ​និង​ប្រជាជន​ដោយ​សម្តេច​តេជោ​និង​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​មិន​ដែល​ភ្លេច​មួយ​វិនាទី​ណា​ឡើយ​។ ដូច្នេះ​លោក​អភិបាលខេត្ត​ក្នុង​នាម​រដ្ឋបាល​ខេត្ត កងទ័ព​និង​ប្រជាជន​ក្នុង​ខេត្ត​កំពត​ទាំងមូល នា​ឱកាស​នោះ​បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ សម្ដេច​តេជោ ហ៊ុន សែន និង​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ប៊ុនរ៉ានី​ហ៊ុន សែន ដែល​កន្លងមក​ក៏​ដូច​ក្នុងពេល​បច្ចុប្បន្ន​នេះ​តែង​បាន​យកចិត្តទុកដាក់​គិតគូរ​ខ្ពស់​ក្នុង​កិច្ច​ការងារ​ជួយ​បំពេញ​បន្ថែ​ន​រាល់​ការខ្វះខាត​គ្រប់​កាលៈទេសៈ​ចំពោះ​កងទ័ព​ក្នុង​បុព្វហេតុ​ការពារជាតិ​មាតុភូមិ​និង​ប្រជាជនរ​ហូត​បាន​នាំមក​នូវ​សុខសន្តិភាព​និង​ការអភិវឌ្ឍ​រីកចម្រើន​លើ​គ្រប់​វិស័យ​ដែល​ជា​មោទនភាព​សម្រាប់​ជាតិ​យើង​។​

​ជាមួយ​ឱកាស​នោះដែរ លោក ជាវ តា​យ អភិបាលខេត្ត ព្រមទាំង​ថ្នាក់ដឹកនាំ​នៃ​អង្គភាព​ទាំងអស់ ក៏​បាន​បួងសួង​ជូនពរ​សូម​ឲ្យ​ទេវតា​ស័ក្តសិ​ទ្ធទាំង​ពួ​ង​តាម​ជួយ​ថែរក្សា​ប្រមុខ​រាជរដ្ឋាភិបាល​គឺ​សម្ដេច​តេជោ ហ៊ុន សែន និង​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប្រកប​ដោយ​សុខភាព​ល្អ​បរិបូរណ៍ អាយុ​យឺនយូរ ដើម្បី​ដឹកនាំ​ប្រទេស​កម្ពុជា ឲ្យ​ជួបតែ​សុខសន្តិភាព​និង​ការអភិវឌ្ឍន៍​កាន់តែ​រីកចម្រើន​ថែម​ទៀត​ជា​រៀងរហូត​តទៅ​៕

Filed in: ខេត្តកំពត

Recent Posts

Bookmark and Promote!

© 2342 ឆន្ទៈខ្មែរ | Chhantak Khmer News. All rights reserved. XHTML / CSS Valid.
error: Content is protected !!