ទាន់ហេតុការណ៍
​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បើកសម្ពោធ​ឲ្យ​ដំណើរកា​រ​បន្ទប់​ពិនិត្យ និង​ព្យាបាល​មាត់​ធ្មេញ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ==> លោក គី វី​រិន្ទ ត្រូវបាន​ប្រកាស​ជា​ផ្លូវការ ជា​ប្រធាន​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្តសៀមរាប ==> រដ្ឋបាល​ខេត្ត​កែប បើក​កិច្ចប្រជុំ​រៀបចំ​យន្តការ​សម្របសម្រួល​កា​រ​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​ ==> ​ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ា​ណែ​ត អញ្ជើញ​ជា​គណៈអធិបតី ក្នុង​ពិធី​បញ្ចុះ​ខណ្ឌសីមា និង​សម្ពោធ​សមិទ្ធផល​នានា នៅ​វត្ត​ពោធិ៍​រាជ​លំ​ពូ ស្ថិតក្នុង​ស្រុក​កំពង់ត្រាច​ ==> កិច្ចប្រជុំ​ត្រៀម​រៀបចំ​ការប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ឆ្នាំ​២០១៩ នៅ​ខេត្ត​កំពត​ ==> ​លោក ម៉ែន វិបុល អភិបាល នៃ​គណៈ​អភិបាលខេត្ត​ស្វាយរៀង ដឹកនាំ​កំលាំង​ចុះជួយ​ស្ទូងស្រូវ និង​ចែក​គ្រាប់ពូជ​កសិផល ដល់​ប្រជា​សហគមន៍​កសិកម្ម​! ==> មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្ត​ព្រះវិហារ នៅតែ​បន្ត​សកម្មភាព​ការងារ​ថែទាំ ជួសជុល​ផ្លូវថ្នល់​តាម​តំបន់​នានា ក្នុង​ភូមិសាស្ត្រ​ស្រុក​មួយចំនួន ! ==> ​សម្តេច​ពញា​ចក្រី ហេង សំរិន ចូល​បច្ច័យ​ចំនួន ៤០​លាន​រៀល សម្រាប់​កសាង​កុដ នៅ​វត្ត​ក្រ​ញ៉ូង និង​វត្ត​ព្រះ​លាន​ព្រះ ក្នុង​ខេត្ត​ត្បូងឃ្មុំ​ ==> ក្រសួង​កិច្ចការនារី​ចែក​អំណោយ​មនុស្សធម៌ ដល់​ពលរដ្ឋ​ក្រីក្រ ចំនួន ២០០​គ្រួសារ ក្នុង​ក្រុង​ប៉ៃលិន​ ==> អភិបាលខេត្ត​តាកែវ អំពាវនាវ​ដល់​ម្ចាស់ផ្ទះ​សំណាក់ អាហា​រដ្ឋា​ន និង​ភោជនីយដ្ឋាន​នានា កុំ​ដំឡើងថ្លៃ​ពេល​ប្រឡង​បាក់​ឌុប​

លោក ជាវ តា​យ ចូលរួម​ធ្វើ​ពិធីសែនព្រេន​សុំ​សេចក្ដីសុខ ចម្រើន​ដល់​ប្រទេស​ជាតិ​ព្រមទាំង​ប្រមុខ​រាជរដ្ឋាភិបាល​និង​ប្រជាពលរដ្ឋ​កម្ពុជា​

ខេត្ត​កំពត ៖ ក្នុងឱកាស​នៃ​ពិធី​បុណ្យចូលឆ្នាំថ្មី​ប្រពៃណី​ជាតិ​ចិន​ឆ្នាំនេះ​ក៏​ដូច​ឆ្នាំ​កន្លង​ទៅ រដ្ឋបាល​ខេត្ត​កំពត​តែងតែ​មាន​ការ​ប្រារព្ធ​ពិធីសែនព្រេន​ដើម្បី​សុំ​សេចក្តីសុខ​ចម្រើន​ដល់​ប្រទេសជាតិ និង​ប្រមុខ​រាជរដ្ឋាភិបាល ព្រមទាំង​ប្រជាពលរដ្ឋ​ក្នុង​តំបន់​។​

​ដោយឡែក នៅ​ព្រឹក​ថ្ងៃ​ពុធ​២​កើត​ខែ​មាឃ ឆ្នាំច សំរឹទ្ធិ​ស័ក ព​.​ស ២៥៦២​ត្រូវ​នឹង​ថ្ងៃទី​០៦ ខែ​កម្ភៈ​ឆ្នាំ​២០១៩​នេះ លោក ជាវ តា​យ អភិបាល នៃ​គណៈ​អភិបាលខេត្ត​និង​លោកស្រី លាង ហៃ ជាវ តា​យ ព្រមទាំង លោក​-​លោកស្រី​សមាជិក​គណៈ​អភិបាល និង​ក្រុមប្រឹក្សា​ខេត្ត ថ្នាក់ដឹកនាំ​មន្ទីរ​អង្គភាព​មន្ត្រីរាជការ​ជុំវិញ​ខេត្ត​អាជ្ញាធរ​ក្រុង​ស្រុក​និង​ប្រជាពលរដ្ឋ​បាន​ចូលរួម​ពិធីសែនព្រេន​បួងសួង ដែល​ពិធី​នេះ​បាន​ប្រព្រឹត្តទៅ​នៅ ទី​អាសនៈ​លោកតា សាលាដំបូង​ខេត្ត និង​នៅ វិហារ​ព្រះ​ម៉ែ​ក្រុង​កំពត​។

​ជាមួយនេះ លោក ជាវ តា​យ​អភិបាលខេត្ត ក្នុងឱកាស​នោះ​បាន​បញ្ជាក់ថា​៖​សិទ្ធិ​សេរីភាព​និង​ជំនឿ​ប្រពៃណី​សាសនា ព្រមទាំង​សេចក្ដីសុខសាន្ត​គឺជា​បំណងប្រាថ្នា​របស់​មនុស្ស​ជាតិ​ទូទៅ​។ ដូចនេះ​ការជួបជុំ​ថ្នាក់ដឹកនាំ​ខេត្ត​និង​ប្រជាពលរដ្ឋ​នាពេល​នេះ​ក្នុង​គោលបំណង​ធ្វើ​ឡើង​ដើម្បី​សុំ​សេចក្ដីសុខ សេចក្ដីចម្រើន​ដល់​ប្រជាពលរដ្ឋ​ទូទៅ​និង​ការអភិវឌ្ឍន៍​កាន់តែ​មាន​ភាព​រីកចម្រើន​ថែមទៀត​ក្នុង​ខេត្ត​កំពត ក៏​ដូច​ជា​ការ​បួងសួង​សុំ​សេចក្ដីសុខ​ដល់​ភ្ញៀវ​ទេសចរណ៍​ជាតិ​-​អន្តជាតិ​មក​ទស្សនា​កម្សាន្ត​នៅ​ទឹកដី​ខេត្ត​កំពត​ឲ្យទទួល​បាន​នូវ​សុខ​សុវត្ថិភាព​គ្រប់​ប្រការ​ផងដែរ ពិសេស​ការ​បួងសួង​សុំ​ឲ្យ​ទេវតា​និង​បារមី​វត្ថុស័​ក្ដ​សិទ្ធ​ម្ចាស់​ទឹក​ម្ចាស់​ដី​ដែល​ថែរក្សា​ឃុំគ្រង​ក្នុង​ទឹកដី​ខេត្ត​កំពត តាម​ជួយ​ថែរក្សា​ប្រមុខ​រាជរដ្ឋាភិបាល​គឺ​សម្ដេច​តេជោ ហ៊ុន សែន ប្រកប​ដោយ​សុខភាព​ល្អ​បរិបូរណ៍ អាយុ​យឺនយូរ កម្លាំង​ពលំ​មាំមួន ដើម្បី​ដឹកនាំ​ប្រទេស​កម្ពុជា ឲ្យ​ជួបតែ​សុខសន្តិភាព​និង​ការអភិវឌ្ឍន៍​កាន់តែ​រីកចម្រើន​ថែម​ទៀត​ជា​រៀងរហូត​តទៅ​។​

​សូម​បញ្ជាក់​ដែរ​ថា​៖​ការធ្វើ​ពិធី​បួងសួង​នេះ​ធ្វើឡើង​គឺ​ស្រប​ទៅនឹង​អ្វីដែល​រាជរដ្ឋាភិបាល​កម្ពុជា​យើង តែងតែបាន​យកចិត្តទុកដាក់​ផ្ដល់​សិទ្ធិសេរីភាព​ទូលំទូលាយ​នូវ​ជំនឿ​សា​នា​ផ្សេងៗ​គ្នា​ដែល​ដូនតា​បាន​បន្សល់ទុក​ដើម្បី​គោរព រៀងៗ​ខ្លួន​របស់​ប្រជាពលរដ្ឋ​។

​ដូច្នេះ​ថ្នាក់ដឹកនាំ រួម​មន្ត្រី​រាជការ​ដែល​បានរួម​គ្នា​ធ្វើ​ពិធីបួងសួង​នាពេលនេះ ក្រៅពី​កិច្ចខិតខំ​ប្រឹងប្រែង​ការងារ​ស្នូល​ពោល​គឺ​ការអភិវឌ្ឍន៍ និង​បម្រើ​ប្រជាពលរដ្ឋ​ក្នុង​ខេត្ត​។ សកម្មភាព​ទាំងនេះ​ក៏​ជា​ចំណែក​មួយ​ដែល​បាន​រួម​ជាមួយ​ប្រជាជន​យើង គ្រប់​រូប​ដែល​តែងតែ​បាន​បន់ស្រន់​ប្រាថ្នា​សុំ​ជួប​តែ​សេចក្ដីសុខ​គ្រប់ប្រការ និង​ក៏​ដើម្បី​រួមគ្នា​គិត រួមគ្នា​ធ្វើ រួមគ្នា​ដោះស្រាយ​បញ្ហា​ផ្សេងៗ​។​ពិសេស​សូម​ឲ្យ​ប្រទេស​ជាតិ​យើង បាន​ទទួល​នូវ​សុខសន្តិភាព និង​ការអភិវឌ្ឍន៍​បាន​កាន់តែ​រីកចម្រើន ជា​និរន្ត៍ត​ទៅមុខទៀត​ក្រោម​ការដឹកនាំ​របស់​ស​ម្ដេច​តេ​ជោ ហ៊ុន សែន ដែល​ជា​ថ្នាក់ដឹកនាំ​ដ៏​វាងវែ​នៃ​កម្ពុជា​យើង​។​

​ជាមួយ​ឱកាស​នោះ លោក ជាវ តា​យ ក៏​បាន​ជូន​ថវិកា​ដល់​ក្រុម​លោត​ម៉ុង​សាយ​ព្រមទាំង កងកម្លាំង​នគរបាល​និង​អាវុហ​ត្ថមួយ​ចំនួន​ផង​ដែរ​៕
​សេង ណា​រិទ្ធ​

Filed in: ខេត្តកំពត

Recent Posts

Bookmark and Promote!

© 2019 ឆន្ទៈខ្មែរ | Chhantak Khmer News. All rights reserved. XHTML / CSS Valid.
error: Content is protected !!