ទាន់ហេតុការណ៍
​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បើកសម្ពោធ​ឲ្យ​ដំណើរកា​រ​បន្ទប់​ពិនិត្យ និង​ព្យាបាល​មាត់​ធ្មេញ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ==> លោក គី វី​រិន្ទ ត្រូវបាន​ប្រកាស​ជា​ផ្លូវការ ជា​ប្រធាន​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្តសៀមរាប ==> រដ្ឋបាល​ខេត្ត​កែប បើក​កិច្ចប្រជុំ​រៀបចំ​យន្តការ​សម្របសម្រួល​កា​រ​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​ ==> ​ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ា​ណែ​ត អញ្ជើញ​ជា​គណៈអធិបតី ក្នុង​ពិធី​បញ្ចុះ​ខណ្ឌសីមា និង​សម្ពោធ​សមិទ្ធផល​នានា នៅ​វត្ត​ពោធិ៍​រាជ​លំ​ពូ ស្ថិតក្នុង​ស្រុក​កំពង់ត្រាច​ ==> កិច្ចប្រជុំ​ត្រៀម​រៀបចំ​ការប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ឆ្នាំ​២០១៩ នៅ​ខេត្ត​កំពត​ ==> ​លោក ម៉ែន វិបុល អភិបាល នៃ​គណៈ​អភិបាលខេត្ត​ស្វាយរៀង ដឹកនាំ​កំលាំង​ចុះជួយ​ស្ទូងស្រូវ និង​ចែក​គ្រាប់ពូជ​កសិផល ដល់​ប្រជា​សហគមន៍​កសិកម្ម​! ==> មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្ត​ព្រះវិហារ នៅតែ​បន្ត​សកម្មភាព​ការងារ​ថែទាំ ជួសជុល​ផ្លូវថ្នល់​តាម​តំបន់​នានា ក្នុង​ភូមិសាស្ត្រ​ស្រុក​មួយចំនួន ! ==> ​សម្តេច​ពញា​ចក្រី ហេង សំរិន ចូល​បច្ច័យ​ចំនួន ៤០​លាន​រៀល សម្រាប់​កសាង​កុដ នៅ​វត្ត​ក្រ​ញ៉ូង និង​វត្ត​ព្រះ​លាន​ព្រះ ក្នុង​ខេត្ត​ត្បូងឃ្មុំ​ ==> ក្រសួង​កិច្ចការនារី​ចែក​អំណោយ​មនុស្សធម៌ ដល់​ពលរដ្ឋ​ក្រីក្រ ចំនួន ២០០​គ្រួសារ ក្នុង​ក្រុង​ប៉ៃលិន​ ==> អភិបាលខេត្ត​តាកែវ អំពាវនាវ​ដល់​ម្ចាស់ផ្ទះ​សំណាក់ អាហា​រដ្ឋា​ន និង​ភោជនីយដ្ឋាន​នានា កុំ​ដំឡើងថ្លៃ​ពេល​ប្រឡង​បាក់​ឌុប​

យុវជន​ដែល​ជា​ភេទ​ទី​៣ ដែល​ល្បី​ក្នុង​បណ្ដាញ​សង្គម Facebook ឈ្មោះ «​ចំប៉ី​ខ្មៅ​» ត្រូវបាន​កម្លាំង​នគរបាល​ឃាត់ខ្លួន នៅ​ខណ្ឌ​ដូនពេញ​

ភ្នំពេញ ៖ យុវជន​ដែល​ជា​ភេទ​ទី​៣ ដែល​ល្បី​ក្នុង​បណ្ដាញ​សង្គម Facebook ឈ្មោះ «​ចំប៉ី​ខ្មៅ​» ត្រូវបាន​កម្លាំង​នគរបាល​ឃាត់ខ្លួន នៅ​ខណ្ឌ​ដូនពេញ នា​ល្ងាច​ថ្ងៃទី​០៥ ខែ​កុម្ភៈ ឆ្នាំ​២០១៩​នេះ ដោយ​កម្លាំង​នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា សហការ​ជាមួយ​កម្លាំង​នគរបាល​ខណ្ឌ​ដូនពេញ និង​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​។​

​លោក​ឧត្តមសេនីយ៍ឯក ជា ពៅ ប្រធាន​នាយកដ្ឋាន​នគរបាល​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា នៃ​ក្រសួង​មហាផ្ទៃ បាន​ប្រាប់​អ្នកសារព័ត៌មាន ឲ្យដឹង នា​យប់​ថ្ងៃ​ទី​០៥ ខែ​កុម្ភៈ ឆ្នាំ​២០១៩​ថា ការចាប់ខ្លួន​យុវជន​ភេទ​ទី​៣​រូបនេះ ក្រោម​ការបញ្ជា​ផ្ទាល់​ពី​សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួង​មហាផ្ទៃ និង​នាយ​ឧត្តមសេនីយ៍ សន្ដិ​បណ្ឌិត នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ និង​លោក​ឧត្តមសេនីយ៍ឯក ស ថេត ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​។​

​លោក​ឧត្តមសេនីយ៍​ប្រធាននា​យក​ដ្ឋា​ន បានបញ្ជាក់​ថា ក្រោយ​ទទួលបាន​បទបញ្ជា កម្លាំង​នគរបាល​ជំនាញ​បាន​សហការ​គ្នា ស្រាវជ្រាវ និង​ឈាន​ដល់​ការឃាត់ខ្លួន​ជាក់ស្ដែង​តែម្ដង យុវជន​ឈ្មោះ យិន ហេង ជា​មនុស្ស​ភេទ​ទី​៣ រហ័ស​នាម «​ចំប៉ី​ខ្មៅ​» កើត​នៅ​ឆ្នាំ​១៩៩៦ ដែល​បាន​ធ្វើការ​បង្ហោះ ជា​សាធារណៈ​ដោយបាន​ជេរប្រមាថ​មកលើ​ប្រជាពលរដ្ឋ​ខ្មែរ​ទូទាំង​ប្រទេស ក្នុងន័យ​មើលងាយមើលថោក សម្រាប់​ប្រជាជាតិ​កម្ពុជា​ទាំងមូល​។​

​លោក​ឧត្តមសេនីយ៍ ជា ពៅ បានឲ្យដឹងថា ក្រោយ​ឃាត់ខ្លួន​ពេលនេះ ជនសង្ស័យ​ត្រូវបាន​កម្លាំង​នាយកដ្ឋាន ប្រគល់​ជូន​កម្លាំង​ជំនាញ​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ដែល​ជា​ម្ចាស់​ករណី ដើម្បី​បន្ដ​សួរនាំ និង​ចាត់ការ​នីតិវិធី​ច្បាប់​ជា​ធរមាន នៅ​អ្វីដែល​បាន​ប្រព្រឹត្ត​។​

​សូមជម្រាបថា ការឈាន​ទៅ​ដល់​ការឃាត់ខ្លួន​នេះ បន្ទាប់​ពី​យុវជន យិន ហេង ដែល​មាន​គណនី Facebook ឈ្មោះ «​ចំប៉ី​ខ្មៅ​» បានបង្ហាញ​វីដេអូ​នៅលើ​បណ្ដាញ​សង្គម នៅ​ខាង​មុខ​ព្រះបរមរាជវាំង ដោយ​ប្រើប្រាស់​នូវ​ពាក្យពេចន៍​ធ្ងន់ៗ ដោយ​ប្រមាថ​ទៅ​ដល់​ជាតិ​សាសន៍​ខ្មែរ​។ វីដេអូ​នោះ បាន​ធ្វើឲ្យ​មាន​ការ​ខឹងសម្បា​យ៉ាងខ្លាំង​ពី​សំណាក់​ប្រជាពលរដ្ឋ​ខ្មែរ​ទូទាំង​ប្រទេស និង​ថ្កោលទោស​ឲ្យ​សមត្ថកិច្ច​ចាត់ការ​ចំពោះ​បុគ្គល​ភេទ​ទី​៣​នេះ​ផង​ដែរ​៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

© 2019 ឆន្ទៈខ្មែរ | Chhantak Khmer News. All rights reserved. XHTML / CSS Valid.
error: Content is protected !!