​អនុសាខា​កាកបាទ​ក្រហម​ស្រុក​កំពង់ត្រាច នាំយក​អំណោយ​ផ្តល់ជូន​លោក​ចាប ម៉ៅ ដែល​មាន​ជំងឺ​ធ្ងន់ធ្ងរ​

​ខេត្ត​កំពត ៖ នា​ព្រឹក​ថ្ងៃ​អង្គារ ទី​០៥ ខែ​កុម្ភៈ ឆ្នាំ​២០១៩ លោក អូន ខន អភិបាល នៃ​គណៈ​អភិបាលស្រុក និង​ជា​ប្រធានកិត្តិយស​អនុសាខា​កាកបាទ​ក្រហម​ស្រុក​កំពង់ត្រាច ខេត្ត​កំពត អមដំណើរ ដោយ​លោក ង៉ែត សុផល អភិបាលរង​ស្រុក រួម​ជាមួយ​ព្រះ ចៅអធិការ​វត្ត​ភ្នំ​សាឡី រួម​នឹង​អាជ្ញាធរ​ភូមិ ឃុំ បាន​អញ្ជើញ​ចុះសួរសុខទុក្ខ លោក ចាប ម៉ៅ អាយុ​៤៩​ឆ្នាំ ជា​សមាជិក​ភូមិ​កណ្ដាល​ទួល ឃុំ​កំពង់ត្រាច​ខាងលិច ស្រុក​កំពង់ត្រាច ខេត្ត​កំពត ដែល​កំពុង​មាន​ជំងឺលើសឈាម ពិការ​មួយ​ចំហៀង​ខ្លួន ដែល​ទើបនឹង​ត្រឡប់មក​ពី​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​ប្រទេស​វៀតណាម​អំឡុង​ពេល​ថ្មីៗ​នេះ​។​

​ជាមួយនឹង​ការអញ្ជើញ​ចុះសួរសុខទុក្ខ​នេះ លោក​ប្រធាន​កិត្តិយស​បាន​នាំយក​នូវ​អំណោយ​អនុសាខា​កាកបាទ​ក្រហម​ស្រុក រួម មាន​៖ អង្ករ ២៥​គ​.​ក​, មី ១​កេស​, ត្រីខ ១​ឡូ និង​ថវិកា​សរុប​ចំនួន​២៥០.០០០​រៀល ប្រគល់ជូន​លោក ចាប ម៉ៅ​(​សមាជិក​ភូមិ កណ្តាល​ទួល​) ដើម្បី​ជា​ការរួមចំណែក​សម្រាប់​ការចំណាយ​សម្រាក​ព្យាបាល​ជំងឺ​នៅ​មន្ទីរពេទ្យ​កន្លងមក​។​

​ក្នុង​ឱកាស​នេះ​ដែរ លោក ចាប ម៉ៅ ព្រមទាំង​ក្រុមគ្រួសារ ក៏​សូម​ថ្លែងអំណរគុណ​យ៉ាង​ជ្រៀលជ្រៅ​ចំពោះ​ក្រុមការងារ​កាកបាទក្រហម​របស់​ស្រុក​កំពង់ត្រាច ពិសេស​សម្តេច​កិតិ្ត​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធាន​កាកបាទក្រហមកម្ពុជា ដែល​ជានិច្ចកាល​តែងតែ​រួម​សុខ រួមទុក្ខ​ជាមួយ​ប្រជាពលរដ្ឋ​គ្រប់​មជ្ឈដ្ឋាន ដែល​ងាយ​រងគ្រោះ​គ្រប់​ប្រភេទ ដោយ​គ្មាន​រើសអើង ឬ​ប្រកាន់​ពូជសាសន៍​ពណ៌​សម្បុរ​ឡើយ​៕
​សេង ណា​រិទ្ធ​

Filed in: ខេត្តកំពត

Recent Posts

Bookmark and Promote!

© 2978 ឆន្ទៈខ្មែរ | Chhantak Khmer News. All rights reserved. XHTML / CSS Valid.
error: Content is protected !!