ទាន់ហេតុការណ៍
​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បើកសម្ពោធ​ឲ្យ​ដំណើរកា​រ​បន្ទប់​ពិនិត្យ និង​ព្យាបាល​មាត់​ធ្មេញ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ==> លោក គី វី​រិន្ទ ត្រូវបាន​ប្រកាស​ជា​ផ្លូវការ ជា​ប្រធាន​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្តសៀមរាប ==> រដ្ឋបាល​ខេត្ត​កែប បើក​កិច្ចប្រជុំ​រៀបចំ​យន្តការ​សម្របសម្រួល​កា​រ​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​ ==> ​ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ា​ណែ​ត អញ្ជើញ​ជា​គណៈអធិបតី ក្នុង​ពិធី​បញ្ចុះ​ខណ្ឌសីមា និង​សម្ពោធ​សមិទ្ធផល​នានា នៅ​វត្ត​ពោធិ៍​រាជ​លំ​ពូ ស្ថិតក្នុង​ស្រុក​កំពង់ត្រាច​ ==> កិច្ចប្រជុំ​ត្រៀម​រៀបចំ​ការប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ឆ្នាំ​២០១៩ នៅ​ខេត្ត​កំពត​ ==> ​លោក ម៉ែន វិបុល អភិបាល នៃ​គណៈ​អភិបាលខេត្ត​ស្វាយរៀង ដឹកនាំ​កំលាំង​ចុះជួយ​ស្ទូងស្រូវ និង​ចែក​គ្រាប់ពូជ​កសិផល ដល់​ប្រជា​សហគមន៍​កសិកម្ម​! ==> មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្ត​ព្រះវិហារ នៅតែ​បន្ត​សកម្មភាព​ការងារ​ថែទាំ ជួសជុល​ផ្លូវថ្នល់​តាម​តំបន់​នានា ក្នុង​ភូមិសាស្ត្រ​ស្រុក​មួយចំនួន ! ==> ​សម្តេច​ពញា​ចក្រី ហេង សំរិន ចូល​បច្ច័យ​ចំនួន ៤០​លាន​រៀល សម្រាប់​កសាង​កុដ នៅ​វត្ត​ក្រ​ញ៉ូង និង​វត្ត​ព្រះ​លាន​ព្រះ ក្នុង​ខេត្ត​ត្បូងឃ្មុំ​ ==> ក្រសួង​កិច្ចការនារី​ចែក​អំណោយ​មនុស្សធម៌ ដល់​ពលរដ្ឋ​ក្រីក្រ ចំនួន ២០០​គ្រួសារ ក្នុង​ក្រុង​ប៉ៃលិន​ ==> អភិបាលខេត្ត​តាកែវ អំពាវនាវ​ដល់​ម្ចាស់ផ្ទះ​សំណាក់ អាហា​រដ្ឋា​ន និង​ភោជនីយដ្ឋាន​នានា កុំ​ដំឡើងថ្លៃ​ពេល​ប្រឡង​បាក់​ឌុប​

សមត្ថកិច្ច​ខេត្ត​កំពត បំបែកសំណុំរឿង​ឃាតកម្ម​នៅ​ស្រុក​ឈូក​បាន​ហើយ ដោយ​ឃាត់ខ្លួន​ជនសង្ស័យ​បាន​មួយ​សំបុក​

ខេត្ត​កំពត ៖ ករណី​ឃាតកម្ម​សម្លាប់​បុរស​ម្នាក់​នៅ​ស្រុក​ឈូក ពេល​នេះ​ក្រុម​ឃាតករ​ត្រូវបាន​សមត្ថកិច្ច​តាម​ប្រមាញ់​ស្រាវជ្រាវ​ដោយ​ឃាត់ខ្លួន​ជនសង្ស័យ​បាន​មួយ​សំបុក​យក​មក​សាកសួរ​នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កំពត​។​

​តាម​ប្រភព​ព័ត៌មាន​ពី​សមត្ថកិច្ច​បានឲ្យដឹងថា ក្រោយពី​មាន​ករណី​ឃាតកម្ម​មកលើ​បុរស​ម្នាក់ ឈ្មោះ អ៊ួ​ន វណ្ណា ហៅ​មឹុល ភេទ​ប្រុស អាយុ​៤៨​ឆ្នាំ នៅ​ចំណុច​ដីចំការ​មួយកន្លែង ស្ថិតក្នុង​ភូមិ​ព្រៃ​ពាយ ឃុំ​ត្រពាំង​ភ្លាំង ស្រុក​ឈូក ខេត្ត​កំពត លោក​ឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទ​មធុ​រិទ្ធ ស្នងការ​នគរបាល​ខេត្ត​កំពត បាន​ដាក់​បទបញ្ជា​ឲ្យ​សមត្ថកិច្ច​ក្រោម​ឱវាទ​ចុះ​ស្រាវជ្រាវ​នៅ​ចំណុចកើតហេតុ​យ៉ាង​ហ្មត់ចត់​។​ជា​លទ្ធផល​ក្រោយពី​សើុបអង្កេត​ទៅតាម​ជំនាញ​ទើប​កម្លាំង​សមត្ថកិច្ច​កំណត់​មុខសញ្ញា​បាន​ហើយ​ដោយ​ឃាត់ខ្លួន​ជនសង្ស័យ​បាន​ចំនួន​៦​នាក់​ជា​បន្តបន្ទាប់ កាលពី​ថ្ងៃ​ទី​០៤ ខែ​កុម្ភៈ ឆ្នាំ​២០១៩​។​សមត្ថកិច្ច​បាន​បញ្ជាក់​ថា ករណី​ឃាតកម្ម​សម្លាប់​បុរស​រងគ្រោះ​ខាងលើ បើតាម​ចម្លើយ​សារភាពរ​បស់​ជនសង្ស័យ​ទាំងអ​ស់​បាន​រៀបរាប់ថា មូលហេតុ​ដែល​ធ្វើឲ្យ​ពួកគេ​ព្រួត​គ្នា​វាយ​សម្លាប់​ជនរងគ្រោះ​បែបនេះ គឺ​ដោយសារ​មាន​ជម្លោះ​រឿង​ដីធ្លី​ដ៏​រ៉ាំរ៉ៃ​ជា​យូរ​ឆ្នាំ​មកហើយ ទើប​ពួកគេ​គំកួន​រហូតដល់​មាន​ឱកាសល្អ ក៏​នាំគ្នា​ទៅ​វាយ​សម្លាប់​តែម្តង ហើយ​ករណី​នេះ​ពួកគេ​បាន​ធ្វើតាម​បញ្ជា​របស់​មេក្លោង​តែប៉ុណ្ណោះ​។​សមត្ថកិច្ច​បានឲ្យដឹង​ទៀតថា ជនសង្ស័យ​ទាំង​៦​នាក់​រួមមាន​៖ ១/​ឈ្មោះ ង៉ែត ផុន ភេទ​ប្រុស អាយុ​៥៥​ឆ្នាំ​, ២/​ឈ្មោះ តូច សា​រុំ ភេទ​ប្រុស អាយុ​៤៦​ឆ្នាំ​។ ទាំង​ពីរ​នាក់​រស់នៅ​ភូមិ​កំពង់​ចិន ឃុំ​ស្ទឹង​កែវ ស្រុក​ទឹកឈូ ខេត្ត​កំពត​។ ៣/​ឈ្មោះ ព្រីង ឡ​ន ភេទ​ប្រុស អាយុ​៦៥​ឆ្នាំ ,៤/​ឈ្មោះ មឿន វាសនា ភេទ​ប្រុស អាយុ​២៦​ឆ្នាំ​, ៥/​ឈ្មោះ សឿង បុល ភេទ​ប្រុស អាយុ​៤៦​ឆ្នាំ​។ អ្នក​ទាំង​បី រស់នៅ​ភូមិ​ព្រៃ​ពាយ ឃុំ​ត្រពាំង​ភ្លាំង ស្រុក​ឈូក ខេត្ត​កំពត​។ ៦/​ឈ្មោះ ហ៊ាង ចាន់ ភេទ​ប្រុស អាយុ​៣០​ឆ្នាំ រស់នៅ​ភូមិ​ដូន​ស៊យ ឃុំ​ថ្មី ស្រុក​ទឹកឈូ ខេត្ត​កំពត​។

​បច្ចុប្បន្ន​ជនសង្ស័យ​ដែល​ជាប់​ពាក់ព័ន្ធ​នឹង​អំពើ​ឃាតកម្ម ត្រូវបាន​សមត្ថកិច្ច​ក​សាង​សំណុំរឿង​ចាត់ការ​តាម​នីតិវិធី​នៅ​ព្រឹក​ថ្ងៃ​ទី​៥​ខែ​កុម្ភៈ​ឆ្នាំ​២០១៩​នេះហើយ​។​

​សូមបញ្ជាក់​ថា ករណី​ឃាតកម្ម​ទៅលើ​បុរស​ឈ្មោះ អ៊ួ​ន វណ្ណា ហៅ​មឹុល ភេទ​ប្រុស អាយុ​៤៨​ឆ្នាំ​ខាង​លើ បាន​កើតឡើង កាលពី​វេលា​ម៉ោងជាង​២០​យប់ ថ្ងៃទី​៣១ ខែ​មករា ឆ្នាំ​២០១៩ ស្ថិត​ចំណុច​ស្រែប្រិយ ក្នុង​ភូមិ​ព្រៃ​ពាយ ឃុំ​ត្រពាំង​ភ្លាំង ស្រុក​ឈូក ខេត្ត​កំពត​។​ចំពោះ​ការ​ប្រទះ​សាកសព​ជនរងគ្រោះ ដោយសារ​សាច់ញាតិ​បាត់​ជនរងគ្រោះ​មិន​ឃើញ​មក​ផ្ទះ​ដូច​រាល់ដង ក៏​នាំគ្នា​ទៅ​រកមើល​ក្នុង​ខ្ទម​ចំការ ស្រាប់តែ​ប្រទះ​ឃើញ​ជនរងគ្រោះ​ដេកស្លាប់​ក្នុង​ថ្លុកឈាម​បាត់ទៅហើយ ទើប​ក្រុមគ្រួសារ​រាយការណ៍​ប្រាប់​សមត្ថកិច្ច​មូលដ្ឋាន​។​

​ក្រោយពី​មាន​សេចក្តីរាយការណ៍ សមត្ថកិច្ច​ក៏​បាន​ចុះ​ទៅ​ទីតាំង​កើតហេតុ​ដើម្បី​ពិនិត្យ​ធ្វើ​កោសល្យវិច័យ​សព ហើយ​បើ​តាម​ការពិនិត្យ​បុរស​រងគ្រោះ​ត្រូវ​គេ​វាយ​សម្លាប់​នឹង​ដំបង​ឈើ​យ៉ាងដំណំ​ចំក្បាល​ផ្នែក​ខាងក្រោយ​ជាច្រើន​កន្លែង និង​មាន​ស្នាមរ​ហែក​មាត់​ផ្នែក​ខាងឆ្វេង​ផងដែរ​៕
​សេង ណា​រិទ្ធ​

Filed in: ខេត្តកំពត

Recent Posts

Bookmark and Promote!

© 2019 ឆន្ទៈខ្មែរ | Chhantak Khmer News. All rights reserved. XHTML / CSS Valid.
error: Content is protected !!