ទាន់ហេតុការណ៍
​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បើកសម្ពោធ​ឲ្យ​ដំណើរកា​រ​បន្ទប់​ពិនិត្យ និង​ព្យាបាល​មាត់​ធ្មេញ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ==> លោក គី វី​រិន្ទ ត្រូវបាន​ប្រកាស​ជា​ផ្លូវការ ជា​ប្រធាន​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្តសៀមរាប ==> រដ្ឋបាល​ខេត្ត​កែប បើក​កិច្ចប្រជុំ​រៀបចំ​យន្តការ​សម្របសម្រួល​កា​រ​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​ ==> ​ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ា​ណែ​ត អញ្ជើញ​ជា​គណៈអធិបតី ក្នុង​ពិធី​បញ្ចុះ​ខណ្ឌសីមា និង​សម្ពោធ​សមិទ្ធផល​នានា នៅ​វត្ត​ពោធិ៍​រាជ​លំ​ពូ ស្ថិតក្នុង​ស្រុក​កំពង់ត្រាច​ ==> កិច្ចប្រជុំ​ត្រៀម​រៀបចំ​ការប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ឆ្នាំ​២០១៩ នៅ​ខេត្ត​កំពត​ ==> ​លោក ម៉ែន វិបុល អភិបាល នៃ​គណៈ​អភិបាលខេត្ត​ស្វាយរៀង ដឹកនាំ​កំលាំង​ចុះជួយ​ស្ទូងស្រូវ និង​ចែក​គ្រាប់ពូជ​កសិផល ដល់​ប្រជា​សហគមន៍​កសិកម្ម​! ==> មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្ត​ព្រះវិហារ នៅតែ​បន្ត​សកម្មភាព​ការងារ​ថែទាំ ជួសជុល​ផ្លូវថ្នល់​តាម​តំបន់​នានា ក្នុង​ភូមិសាស្ត្រ​ស្រុក​មួយចំនួន ! ==> ​សម្តេច​ពញា​ចក្រី ហេង សំរិន ចូល​បច្ច័យ​ចំនួន ៤០​លាន​រៀល សម្រាប់​កសាង​កុដ នៅ​វត្ត​ក្រ​ញ៉ូង និង​វត្ត​ព្រះ​លាន​ព្រះ ក្នុង​ខេត្ត​ត្បូងឃ្មុំ​ ==> ក្រសួង​កិច្ចការនារី​ចែក​អំណោយ​មនុស្សធម៌ ដល់​ពលរដ្ឋ​ក្រីក្រ ចំនួន ២០០​គ្រួសារ ក្នុង​ក្រុង​ប៉ៃលិន​ ==> អភិបាលខេត្ត​តាកែវ អំពាវនាវ​ដល់​ម្ចាស់ផ្ទះ​សំណាក់ អាហា​រដ្ឋា​ន និង​ភោជនីយដ្ឋាន​នានា កុំ​ដំឡើងថ្លៃ​ពេល​ប្រឡង​បាក់​ឌុប​

​ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម​និង​លោកជំទាវ​ចុះ​ពិនិត្យ​ការងារ​បង្កបង្កើនផល​និង​ប្រមូល​ផល​ស្រូវប្រាំង​ប្រជាកសិករ​ស្រុក​អង្គរ​បូរី​ខេត្តតាកែវ​

តាកែវ ៖ នៅ​ទឹកដី​ខេត្តតាកែវ នា​ព្រឹក​ថ្ងៃ​សៅរ៍ ១៣​រោច ខែ​បុស្ស ឆ្នាំច សំរឹទ្ធិ​ស័ក ព​.​ស ២៥៦២ ត្រូវ​នឹង​ថ្ងៃទី​០២ ខែ​កុម្ភ​: ឆ្នាំ​២០១៩ ឯកឧត្តម​វេង សាខុន រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ រួម​ជាមួយ​សហការី​បាន អញ្ជើញ​ចុះ​ពិនិត្យ​ការងារ​បង្កបង្កើនផល និង​ប្រមូល​ផល​ស្រូវប្រាំង​របស់​បងប្អូន​ប្រជា​កសិករ​នៅ​ភូមិ​ភ្នំ​ដា ឃុំ​គោកធ្លក ស្រុក​អង្គរ​បូរី​។​

​តាម​របាយការណ៍​របស់​មន្ទីរ​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ​ខេត្តតាកែវ​បានឱ្យដឹងថា នៅ​ទូទាំង​ខេត្ត​មាន​ផ្ទៃ​ដី​ដំ​ដុះ​ស្រូវប្រាំង​ចំនួន​ជាង ១០​ម៉ឺន​ហ​ត ក្នុងនោះ​ស្រុក​អង្គរ​បូរី​មាន​ចំនួន ១,៩ ម៉ឺន​ហ​ត ទិន្នផល​ទទួល​បាន​គិត​ជា​មធ្យម ៧-៧,៥០​តោន​ក្នុង​១​ហ​ត ថ្ងៃ​នេះ​ស្រូវ​ចំណី​មានតម្លៃ ៧២០​រៀល​ក្នុង​១kg​។

​ម្ចាស់​ស្រែ​បាន​ប្រាប់ថា ដោយសារ​តំបន់​នេះ​ប្រភព​ទឹក​អំណោយផល ក្នុង​១​ឆ្នាំ កសិករ​អាចធ្វើ​បាន ២-៣​ដង ហើយ​ក្នុង​១​ហ​តម ចំណាយ​ថ្លៃដើម​ជា​មធ្យម ៣,៥-៤​លាន​រៀល​។ យោង​លើ​តម្លៃ​ស្រូវ​ប​ច្ច​ប្បន្ន កសិករ​អាច​ទទួលបាន​កម្រៃ ១,៩​លាន​រៀល​/​ហ​ត បើ​ធ្វើ​បាន ៣​ដង​ក្នុង​១​ឆ្នាំ នោះ​កសិករ​អាច​ទទួល បាន​ចំណូល ៥,៧​លាន​រៀល ចំណូល​នេះ​មានការ​ធ្លាក់ចុះ​បន្តិច​បើ​ប្រៀប​ទៅ​ឆ្នាំ​២០១៧​។

​ចំពោះ​ទីផ្សារ​ស្រូវ​ចំណី​គឺ​ភាគច្រើន​ឈ្មួញ​វៀតណាម​មក​ទិញ​ដល់​ស្រែ​តែម្តង ហើយ​នាំ​ចេញ និង​មួយចំនួនទៀត​ឈ្មួញ​ក្នុង​ស្រុក​ទិញ​សម្រាប់​ផ្គត់ផ្គង់​ទីផ្សារ​ក្នុងស្រុក​។

​ឯកឧត្តម​រដ្ឋមន្ត្រី​មានមតិ​សំណេះសំណាល​ជាមួយ​ម្ចាស់​ស្រែ​ដោយបាន​គូសបញ្ជាក់ថា​ក្រោម​ការដឹកនាំ​របស់​រាជ​រដ្ឋាភិបាល​ដែល​មាន​សម្តេច​តេជោ ជា​នាយករដ្ឋមន្ត្រី បាន​ធ្វើឱ្យ​ប្រទេស​ជាតិ​មាន​សុខសន្តិភាព និង​ការអភិវឌ្ឍ​ពេញលេញ ជាពិសេស​វិស័យ​កសិកម្ម ។ ជាក់ស្តែង​បងប្អូន​ប្រជា​កសិករ​ដែល​ទម្លាប់​ធ្វើស្រែ​ដោយ​ប្រើ​កំលាំង​ពលកម្ម​គោ ក្របី និង​កំលាំង​មនុស្ស មក​ប្រើ​គ្រឿងយន្ត​តាំងពី​ការរៀបចំ​ដី ការ​ស្ទូង​ឬ​ព្រោះ ការប្រមូល​ផល និង​ការដឹកជញ្ជូន ជារួម​ម្ចាស់​ស្រែ​ដល់​ថ្ងៃ​ប្រមូល​ផល​ចាំតែ​ទូទាត់​ប្រាក់​ជាមួយ​ឈ្មួញ​នៅលើ​ភ្លឺស្រែ​ជា​ការ​ស្រេច​។​

​ចំពោះ​តម្លៃ​ស្រូវ មាន​មតិ​ទៅ​កាន់​ប្រជាកសិករ​ម្ចាស់​ស្រែ ឯកឧត្តម​រដ្ឋមន្ត្រី បាន​ជម្រាប​ជូន​កសិក​រថា​ថ្មីៗ​នេះ​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បាន​ប្រជុំ​ពិភាក្សា​ជាមួយ​ស្ថានទូត​វៀតណាម​ដើម្បី​ពិនិត្យមើល​បញ្ហា​ប្រឈម​នានា​ដែល​ជា​ដើមចម​ធ្វើឱ្យ​តម្លៃ​ស្រូវ​ធ្លាក់ចុះ និង​បាន​រួមគ្នា​ដាក់ចេញ​នូវ​វិធានការ​ដោះស្រាយ​សម្រាប់រ​យ​:​ពេល​ខ្លី និង​រយ​:​ពេល​វែង ដោយ​តប​តាម​សំណូមពរ​របស់​ក្រសួង ស្ថានទូត​វៀតណាម​ថា​នឹង​រិះរក​វិធានការ​ដោះស្រាយ​បញ្ហា​នេះ​ឱ្យបាន​ឆាប់ ទាន់ពេលវេលា ធ្វើយ៉ាងណា​សង្ឃឹមថា​នឹង​អាច​ស្តារ​ស្ថានភាព​តម្លៃ​ស្រូវ​ឱ្យ​ល្អប្រសើរ​ឡើងវិញ​ក្រោយ​ពេល​ចូល​ឆ្នាំ​ចិន​-​វៀតណាម​រួច​។

​មួយវិញទៀត ឯកឧត្តម​រដ្ឋមន្ត្រី​ក៏​បាន​បញ្ជាក់​ផង​ដែរ​ថា​តម្លៃ​ស្រូវ​ធ្លាក់ចុះ​មក​ពី​ក្នុង​អំឡុងពេល​ចូល​ឆ្នាំ​ចិន​-​វៀតណាម ឈ្មួញ​វៀតណាម មិន​បាន​ចុះ​ប្រមូល​ទិញ​ស្រូវ រួម​ជាមួយ​ប្រជាកសិករ​យើង​ខ្វះ​ឃ្លាំង​ស្តុក ឡ​សម្ងួត និង​ចំ​ពេល​វេលា​ដែល​ចាំបាច់​ត្រូវ​តែ​ប្រមូល​ផល​បាន​ផ្តល់ឱកាស​ឱ្យ​ឈ្មួញកណ្តាល​ទម្លាក់​តម្លៃ​ស្រូវ​។ តែ​ទោះជា​យ៉ាងណា ការធ្លាក់​ចុះ​តម្លៃ​ស្រូវ​នាពេល​នេះ​មិន​ទាន់​ដល់​កម្រិត​មួយ​ថា​ខាតបង់​កម្រៃ​នៅឡើយ គ្រាន់តែ​ថា​ចំណូល​បាន​តិច​ជាង​បើ​ប្រៀបធៀប​ទៅ​ឆ្នាំ​២០១៨​។

​មានប្រសាសន៍​បន្ថែម ឯកឧត្តម​រដ្ឋមន្ត្រី​បាន​ណែនាំ​ឱ្យ​កសិករ​រៀបចំ​ចងក្រង​ជា​សហគមន៍​ផលិត​ទាំង​ស្រូវ​ចំណី និង​ស្រូវពូជ រួច​សហការ​ផលិត​ជាមួយ​ដៃគូ​ឯកជន​តាមរយ​:​ការអនុវត្ត​ផលិតកម្ម​កសិកម្ម​តាម​កិច្ចសន្យា ប្រយោជន៍​ដើម្បី​ធានា​តម្លៃ បរិមាណ​ផ្គត់ផ្គង់ ផលិត​ពូជ​សុទ្ធ​ល្អ អង្ករ​មាន​គុណភាព និង​គួរ​ប្រើប្រាស់​ពូជ ណា​ដែល​ទីផ្សារ​ត្រូវការ​។​

Filed in: ខេត្តតាកែវ

Recent Posts

Bookmark and Promote!

© 2019 ឆន្ទៈខ្មែរ | Chhantak Khmer News. All rights reserved. XHTML / CSS Valid.
error: Content is protected !!