ទាន់ហេតុការណ៍
​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បើកសម្ពោធ​ឲ្យ​ដំណើរកា​រ​បន្ទប់​ពិនិត្យ និង​ព្យាបាល​មាត់​ធ្មេញ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ==> លោក គី វី​រិន្ទ ត្រូវបាន​ប្រកាស​ជា​ផ្លូវការ ជា​ប្រធាន​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្តសៀមរាប ==> រដ្ឋបាល​ខេត្ត​កែប បើក​កិច្ចប្រជុំ​រៀបចំ​យន្តការ​សម្របសម្រួល​កា​រ​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​ ==> ​ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ា​ណែ​ត អញ្ជើញ​ជា​គណៈអធិបតី ក្នុង​ពិធី​បញ្ចុះ​ខណ្ឌសីមា និង​សម្ពោធ​សមិទ្ធផល​នានា នៅ​វត្ត​ពោធិ៍​រាជ​លំ​ពូ ស្ថិតក្នុង​ស្រុក​កំពង់ត្រាច​ ==> កិច្ចប្រជុំ​ត្រៀម​រៀបចំ​ការប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ឆ្នាំ​២០១៩ នៅ​ខេត្ត​កំពត​ ==> ​លោក ម៉ែន វិបុល អភិបាល នៃ​គណៈ​អភិបាលខេត្ត​ស្វាយរៀង ដឹកនាំ​កំលាំង​ចុះជួយ​ស្ទូងស្រូវ និង​ចែក​គ្រាប់ពូជ​កសិផល ដល់​ប្រជា​សហគមន៍​កសិកម្ម​! ==> មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្ត​ព្រះវិហារ នៅតែ​បន្ត​សកម្មភាព​ការងារ​ថែទាំ ជួសជុល​ផ្លូវថ្នល់​តាម​តំបន់​នានា ក្នុង​ភូមិសាស្ត្រ​ស្រុក​មួយចំនួន ! ==> ​សម្តេច​ពញា​ចក្រី ហេង សំរិន ចូល​បច្ច័យ​ចំនួន ៤០​លាន​រៀល សម្រាប់​កសាង​កុដ នៅ​វត្ត​ក្រ​ញ៉ូង និង​វត្ត​ព្រះ​លាន​ព្រះ ក្នុង​ខេត្ត​ត្បូងឃ្មុំ​ ==> ក្រសួង​កិច្ចការនារី​ចែក​អំណោយ​មនុស្សធម៌ ដល់​ពលរដ្ឋ​ក្រីក្រ ចំនួន ២០០​គ្រួសារ ក្នុង​ក្រុង​ប៉ៃលិន​ ==> អភិបាលខេត្ត​តាកែវ អំពាវនាវ​ដល់​ម្ចាស់ផ្ទះ​សំណាក់ អាហា​រដ្ឋា​ន និង​ភោជនីយដ្ឋាន​នានា កុំ​ដំឡើងថ្លៃ​ពេល​ប្រឡង​បាក់​ឌុប​

លោក​ឧត្តមសេនីយ៍ ព្រំ សន្ធរ ស្នងការ នគរបាល​ខេត្ត​ព្រៃវែង បាន​ចេញ​សេចក្ដីណែនាំ ស្ដីពី «​កិច្ចការពារ​សន្ដិសុខ សណ្ដាប់ធ្នាប់​សាធារណៈ សុវត្ថិភាព​សង្គម​» ក្នុង​ពិធី​បុណ្យចូលឆ្នាំថ្មី ប្រពៃណី ជនជាតិ​ចិន វៀតណាម និង​កូរ៉េ​

ព្រៃវែង ៖ លោក​ឧត្តមសេនីយ៍ ព្រំ សន្ធរ ស្នងការ នគរបាល​ខេត្ត​ព្រៃវែង នៅ​ថ្ងៃ​ទី​០៤ ខែ កុម្ភៈ ឆ្នាំ​២០១៩​នេះ បាន​ចេញ​សេចក្ដីណែនាំ​មួយ ស្ដីពី (​កិច្ចការពារ​សន្ដិសុខ សណ្ដាប់ធ្នាប់​សាធារណៈ សុវត្ថិភាព​សង្គម​) ក្នុង​ពិធី​បុណ្យចូលឆ្នាំថ្មី​ប្រពៃណី​ជនជាតិ​ចិន វៀតណាម និង​កូរ ។  ដែល​ប្រព្រឹត្ដ​ទៅ​ចាប់​ពី​ថ្ងៃ​ទី ៤ ដល់​ថ្ងៃ​ទី ៧ ខែ​កុម្ភៈ ឆ្នាំ​២០១៩ នេះ ខាងមុខនេះ​។ ដើម្បី​ធានា​នូវ​សន្ដិសុខ សណ្ដាប់ធ្នាប់រ​ប្រៀប​រៀបរយ និង​សុវត្ថិភាព​សង្គម​បានល្អ ប្រសើរ ជូន​ប្រជាពលរដ្ឋ ចូលរួម​អបអរ​សារ​ទរ ក្នុងឱកាស ចូលឆ្នាំថ្មី​ប្រពៃណី​ជនជាតិ ចិន វៀតណាម និង កូរ៉េ ។​

​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រៃវែង ធ្វើការ​ណែនាំ​ដល់​គ្រប់​អធិការនគរបាល ស្រុក​, ក្រុង និង​វរៈ​ការពារ​ព្រំដែន​ដើម្បី​ពង្រឹង នូវ​វិធានការ​ធានា​ស្ថិរភាព សន្ដិសុខ សណ្ដាប់ធ្នាប់​សង្គម ដោយ​ផ្ដោត​លើ​ការងារ មួយ ចំនួន​ដូចខាងក្រោម​៖

​ទី​១ យកចិត្ត ទុកដាក់​ប្រមូល​ព័ត៌មាន ពាក់ព័ន្ធ​សភាពការណ៍​សន្ដិសុខ​សណ្ដាប់ធ្នាប់ សាធារណៈ ពិសេស​ក្ដាប់​ឲ្យបាន​នូវ​ឧបាយកល សកម្មភាព​បង្ក អសន្ដិសុខ​ឬ​ការ ញុះញង់ នានា​ធ្វើឲ្យ​សង្គម​មាន​ចលាចល​។​

​ទី​២ ចាត់​វិធានការ​ការពា​រ​សន្ដិសុខ សណ្ដាប់ធ្នាប់ នៅ​តាម​ទី​អា​រ៉ា​ម ព្រះវិហារ​ចិន វៀតណាម កូរ៉េ ក៏ដូចជា ទីសក្ការៈ និង​រមណីយដ្ឋាន​មួយចំនួន ដែល​មាន​ការ​ប្រារព្ធ ពិធីបុណ្យ​ផ្សេងៗ ដោយ​យកចិត្តទុកដាក់​បង្ការ​ទប់ស្ដាត់ មិនឲ្យ​មាន​បទល្មើស ព្រហ្មទណ្ឌ​គ្រប់​ប្រភេទ ជា​ពិសេស​សកម្មភាព​បង្ក​ការអុកឡុក ដោយ​ក្មេង​ទំនើ​ង និង​ត្រូវ​រៀបចំ​ឲ្យមាន​សណ្ដាប់ធ្នាប់​ល្អ​ប្រសើរ​។​

​ទី​៣ យកចិត្តទុកដាក់​រៀប​ចំ​សណ្ដាប់ធ្នាប់​ចរាចរណ៍ បង្ការ​ភាព​កកស្ទះ​និង​បង្កើន ការ​រិត​បន្ដឹង​ការ​អនុវត្ដ​ន៍​ច្បាប់​ចរាចរណ៍​ផ្លូវគោក សំដៅ​កាត់​បន្ទ​យ​គ្រោះថ្នាក់​ចរាចរណ៍ និង​បង្កលក្ខណៈ​ឲ្យ​ប្រជាពលរដ្ឋ​ធ្វើដំណើរ ទៅ​សួរសុខទុក្ខ​បងប្អូន ឫ​ទៅ​កំសាន្ដ តាម​តំបន់​រមណីយដ្ឋាន​នានា ប្រព្រឹត្ដទៅ​ដោយ​ក្ដីសប្បាយ​រីករាយ និង​សុវត្ថិភាព​។​

​ទី​៤ ត្រូវ​សហការ​ជាមួយ​អាជ្ញាធរ​ដែនដី រំលឹក​ដាស់តឿន​ប្រជាពលរដ្ឋ ឲ្យ​ប្រុង ប្រយ័ត្ន​ចំពោះ​អគ្គិភ័យ ជាពិសេស ទៀន​ធូប​នៅពេល​សែនព្រេន ភ្លើងចង្ក្រាន ចរន្ត អគ្គិសនី គ្រឿង​ឆេះ ព្រមទាំង​មាន​ឃាត់​មិន​ឲ្យ​ដុត​ផាវ​កាំជ្រួច​ឬ​បង្ក​សំឡេង​ផ្ទុះ​ផ្សេងៗ ។ ជាមួយគ្នា​នោះ ត្រូវ​ប្រមូលផ្ដុំ​កម្លាំង និង​មធ្យោបាយ​ប្រចាំការ ដើម្បី​ត្រៀម​ចេញ អន្ដរាគមន៍ ពន្លត់ និង​សង្គ្រោះ ហេតុការណ៍ អគ្គិភ័យ​ដែល​អាច​កើត ឡើង​ជាយ ថា​ហេតុ​។​

​ទី​៥ ត្រូវ​ពង្រឹង​បន្ថែម​ការងារ​ប្រចាំ​បញ្ជា​គ្រប់​ថ្នាក់ និង​ការងារ​ផ្ដល់ព័ត៌មាន ឲ្យបាន ឆាប់រហ័ស ដើម្បី​ដោះស្រាយ​សភាពការណ៍​ដែល កើតមានឡើង​ជា​យថាហេតុ ឲ្យបាន​ទាន់​ពេលវេលា និង​មាន​ប្រសិទ្ធភាព​៕

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

© 2019 ឆន្ទៈខ្មែរ | Chhantak Khmer News. All rights reserved. XHTML / CSS Valid.
error: Content is protected !!