ឯកឧត្តម ហ៊ុន ម៉ា​នី អញ្ជើញ បើក​កិច្ចប្រជុំ​ផ្សព្វផ្សាយ​លទ្ធផល មហាសន្និបាត​តំណាង ទូទាំង​ប្រទេស​លើក​ទី​៤

កណ្តាល​៖ ឯកឧត្តម ហ៊ុន ម៉ា​នី​ប្រធាន សហភាព​ស​ហ​ពន្ធ័​យុវជន​កម្ពុជា ទូទាំង​ខេត្ត​រាជធានី​ក្រុង​បាន​អញ្ជើញ​បើក​អង្គប្រជំុ​ដែល​មាន​សមាជិក​តាម​បណ្តា​ល​ភូមិ ឃុំ ស្រុក​ខេត្ត នៅក្នុង​ខេត្ត​កណ្តាល​មាន​ចំនួន​៥២២​នាក់ កម្មវិធី​នេះ​បាន​ប្រារព្វ​ធ្វើ​នៅ​រសៀល​ថ្ងៃទី​១ ខែ​មករា ឆ្នាំ​២០១៩ នៅក្នុង​សាលប្រជំុ​សាលាខេត្ត​កណ្តាល​ពិធី​នេះ បាន​បើក​កិច្ចប្រជុំ​ផ្សព្វផ្សាយ​លទ្ធផល​មហាសន្និបាត​តំណាង​ទូទាំងប្រទេស​លើក​ទី​៤ របស់​សហភាព​សហព័ន្ធ​យុវ​ជាន​កម្ពុជា និង​របាយការណ៍​បូកសរុប​លទ្ធផល​ការងារ​របស់​គណៈកម្មកា​រ ស​.​ស​.​យ​.​ក ខេត្ត​កណ្តាល ក្រោម​អធិបតីភាព ឯកឧត្តម  ហ៊ុន ម៉ា​នី ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​។​

​ក្នុងនោះ​ដែរ​ក៏​បាន​អញ្ជើញ​ចូល​ជា​អធិបតី ឯកឧត្តម ឯកឧត្តម​បណ្ឌិត ម៉ៅ ភារុណ អភិបាលខេត្ត​នៃ​គណៈ​អភិបាលខេត្ត​កណ្តាល ឯកឧត្តម គីម រិទ្ធី អភិបាលរង​ខេត្ត​និង​ជា​សមាជិក​អចិន្ត្រៃយ៍ ស​.​ស​.​យ​.​ក ថ្នាក់កណ្តាល ប្រធាន​ស​.​ស​.​យ​.​ក ខេត្ត​កណ្តាល  និង​ប្រធាន​ក្រុមប្រឹក្សា​ខេត្ត​ព្រមទាំង​ថ្នាក់ដឹកនាំ​តាម​ស្រុក​ជាច្រើន​រូប​ផង​ដែរ​។​

​ក្នុងឱកាស​នៃ​កិច្ចប្រជុំ​នោះ គឺ​បាន​ផ្តោត​សំខាន់​ការផ្សព្វផ្សាយ​សេចក្តីសម្រេចចិត្ត នៃ​មហាសន្និបាត​តំណាង​ទូទាំងប្រទេស​លើក​ទី​៤ របស់​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា កាលពី​ថ្ងៃ​ទី​១ ខែវិច្ឆិកា ឆ្នាំ​២០១៩​និង​របាយការណ៍​រយៈ​ពេល​៧​ឆ្នាំ (២០១២-២០១៩) របស់​ស​.​ស​.​យ​.​ក​ខេត្តកណ្តាល​។​

​ឯកឧត្តម គីម រិទ្ធី អភិបាលរង​ខេត្ត​កណ្តាល​និង​ជា​ប្រធាន​សហភាព​ស​ហ​ពន្ធ័​យុវជន​កម្ពុជា ខេត្ត​កណ្តាល បាន​ដាក់ចេញ​នូវ​ផែនការ​បន្ត របស់​ស​.​ស​.​យ​.​ក កណ្តាល​ដូច​មាន​ខាងក្រោម​៖
១៖ ប្តេជ្ញា​បន្ត​ស្មារតី​២ ធ្នូ ដែល​ជា​ការ​ស្ម័គ្រ​ចិត លះបង់ ពលិកម្ម រួម​រួមគ្នា សាមគ្គីភាព និង​ឯកភាព ក្នុង​ការចូលរួមចំណែក​ដើម្បី​បុព្វហេតុ​រួម​របស់​កម្ពុជា​។​
២៖ ប្តេជ្ញា​ថែរក្សា​សុខសន្តិភាព ដែល​មាន​ស្រាប់ ទប់ស្កាត់រ​ប្រល័យពូជសាសន៍ ទប់ស្កាត់​សកម្មភាព​ដែល​បង្ក​អសន្តិសុខ​សង្គម​ពី​ជន​អគតិ​។​
៣៖ ខិតខំ​គាំទ្រ​អនុវត្ត​ឲ្យបាន​យុទ្ធសា​ស្ត្រ​ចតុកោណ​ដំណាក់កាល​ទី​៦ របស់​រាជរដ្ឋាភិបាល​ក្រោម​ការដឹកនាំ​ដ៏​ឈ្លាសវៃ សម្តេច​តេជោ ហ៊ុន សែន ជា​ប្រមុខ​។​
៤៖ ចូលរួម​ការពា​រទប់​ស្កាត់​បទល្មើស បញ្ហា​គ្រឿងញៀន តាមរយៈ​អប់រំ​ផ្សព្វផ្សាយ និង​ការអនុវត្ត​ច្បាប់ នៅតាម​មូលដ្ឋាន​។​
៥៖ ការត្រៀម​រៀបចំ​ភ្នាក់ងា​រស​.​ស​.​យ​.​ក​ខេត្ត ចូលរួម​សង្កេតការណ៍​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​រា​ធា​នី ខេត្ត ក្រុង ស្រុក ខណ្ឌ​។​
៦÷​មាន​ការជួបជំុ​គ្នា​នៅតាម​ស្រុក​ក្នុង​១​ខែ​ម្តង​ដូច​បង្កើត​ការ​សាមគ្គី្គ​គ្នា​ហា​ត់​កីឡាបាល់ទះ​បាល់ទាត់​ពិសារ​អាហារ​សាមគ្គី​។​

​លោក គីម រិទ្ធី អនុប្រធា សហភាព​សហព័ន្ធ​យុវជន​កម្ពុជា តំណាង​លោក ហ៊ុន ម៉ា​នី ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា បាន​ណែនាំ​សូម​ឲ្យ​សមាជិក សមាជិកា ចូលរួម ជម្រុញ​ពង្រឹង​អង្កការ​ចាត់តាំង​រប​ស់​ខ្លួន​បន្ថែមទៀត ជាពិសេស​ថ្នាក់ឃុំ សង្កាត់ គ្រឹះស្ថាន​សិក្សា​វិទ្យាល័យ តាមរយៈ​ការ​បង្ក​លក្ខណៈ​ឲ្យ​យុវជន​បាន​ចូលរួម ក្នុង​សកម្មភាព​សង្គម​កីឡា​ផ្សេងៗ និង​បន្ត​ធ្វើ​ជា​យុវជន​គំរូ សាកស​ម​ជា​កម្លាំង​ស្នូល​ដ៏​មាន​សារសំខាន់​សម្រាប់​នា​ថ្ងៃ​អនាគត​៕
​ដោយ ហុក វិបុល​

Filed in: ខេត្តកណ្តាល

Recent Posts

Bookmark and Promote!

© 2019 ឆន្ទៈខ្មែរ | Chhantak Khmer News. All rights reserved. XHTML / CSS Valid.
error: Content is protected !!