ទាន់ហេតុការណ៍
​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បើកសម្ពោធ​ឲ្យ​ដំណើរកា​រ​បន្ទប់​ពិនិត្យ និង​ព្យាបាល​មាត់​ធ្មេញ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ==> លោក គី វី​រិន្ទ ត្រូវបាន​ប្រកាស​ជា​ផ្លូវការ ជា​ប្រធាន​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្តសៀមរាប ==> រដ្ឋបាល​ខេត្ត​កែប បើក​កិច្ចប្រជុំ​រៀបចំ​យន្តការ​សម្របសម្រួល​កា​រ​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​ ==> ​ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ា​ណែ​ត អញ្ជើញ​ជា​គណៈអធិបតី ក្នុង​ពិធី​បញ្ចុះ​ខណ្ឌសីមា និង​សម្ពោធ​សមិទ្ធផល​នានា នៅ​វត្ត​ពោធិ៍​រាជ​លំ​ពូ ស្ថិតក្នុង​ស្រុក​កំពង់ត្រាច​ ==> កិច្ចប្រជុំ​ត្រៀម​រៀបចំ​ការប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ឆ្នាំ​២០១៩ នៅ​ខេត្ត​កំពត​ ==> ​លោក ម៉ែន វិបុល អភិបាល នៃ​គណៈ​អភិបាលខេត្ត​ស្វាយរៀង ដឹកនាំ​កំលាំង​ចុះជួយ​ស្ទូងស្រូវ និង​ចែក​គ្រាប់ពូជ​កសិផល ដល់​ប្រជា​សហគមន៍​កសិកម្ម​! ==> មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្ត​ព្រះវិហារ នៅតែ​បន្ត​សកម្មភាព​ការងារ​ថែទាំ ជួសជុល​ផ្លូវថ្នល់​តាម​តំបន់​នានា ក្នុង​ភូមិសាស្ត្រ​ស្រុក​មួយចំនួន ! ==> ​សម្តេច​ពញា​ចក្រី ហេង សំរិន ចូល​បច្ច័យ​ចំនួន ៤០​លាន​រៀល សម្រាប់​កសាង​កុដ នៅ​វត្ត​ក្រ​ញ៉ូង និង​វត្ត​ព្រះ​លាន​ព្រះ ក្នុង​ខេត្ត​ត្បូងឃ្មុំ​ ==> ក្រសួង​កិច្ចការនារី​ចែក​អំណោយ​មនុស្សធម៌ ដល់​ពលរដ្ឋ​ក្រីក្រ ចំនួន ២០០​គ្រួសារ ក្នុង​ក្រុង​ប៉ៃលិន​ ==> អភិបាលខេត្ត​តាកែវ អំពាវនាវ​ដល់​ម្ចាស់ផ្ទះ​សំណាក់ អាហា​រដ្ឋា​ន និង​ភោជនីយដ្ឋាន​នានា កុំ​ដំឡើងថ្លៃ​ពេល​ប្រឡង​បាក់​ឌុប​

ពិធី​បិទ​វគ្គ​ហ្វឹកហ្វឺន​ជំនាញ​ព្រំដែន​ប្រចាំឆ្នាំ​២០១៨ និង​សម្ពោធ​សមិទ្ធផល​នានា​របស់​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពត​

(​ខេត្ត​កំពត​)៖ នៅ​ព្រឹក​ថ្ងៃ​សៅរ៍ ១៣​រោច ខែ​បុស្ស ឆ្នាំច សំរឹទ្ធិ​ស័ក ព​.​ស​២៥៦២ ត្រូវ​នឹង​ថ្ងៃទី​០២ ខែ​កុម្ភៈ ឆ្នាំ​២០១៩ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ា​ណែ​ត អគ្គមេបញ្ជាការ​រង នៃ​កងយោធពល​ខេមរភូមិន្ទ និង​ជា​មេបញ្ជាការ​កងទ័ពជើងគោក បាន​អញ្ជើញ​ជា​គណៈអធិបតី ក្នុង​ពិធី​បិទ​វគ្គ​ហ្វឹកហ្វឺន​ជំនាញ​ព្រំដែន​ឆ្នាំ​២០១៨ និង​សម្ពោធ​សមិទ្ធផល​នានា​របស់​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពត ស្ថិតក្នុង​ឃុំ​កំពង់ត្រាច​ខាងកើត ស្រុក​កំពង់ត្រាច ខេត្ត​កំពត​។​

​ក្នុង​ពិធី​នា​ព្រឹក​នេះដែរ ក៏​មាន​ការចូលរួម​ពី​សំណាក់ លោក ជាវ តា​យ អភិបាល នៃ​គណៈ​អភិបាល​ខេត្ត​កំពត លោក​មេបញ្ជាការ លោក​មេបញ្ជាការរង នាយសេនាធិការ​កងទ័ព​ជើងគោក មេបញ្ជាការ​ភូមិភាគ​៣ រដ្ឋលេខាធិការ​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ លោក​ប្រធាន​ក្រុមប្រឹក្សា​ខេត្ត  អភិបាលរង​ខេត្ត នាយក នាយករង​រដ្ឋបាល​សាលាខេត្ត  នាយក នាយករង​ទីចាត់ការ ប្រធាន អនុប្រធាន​អង្គភាព​ចំណុះ​សាលាខេត្ត  ប្រធាន​មន្ទីរ អង្គភាព​ជុំវិញ​ខេត្ត  អភិបាលក្រុង ស្រុក នាយទាហាន នាយទាហានរង និង​ពលទាហាន តំបន់​ប្រតិបត្តិការ​សឹក​រង​កំពត សរុប​ប្រមាណ ៥២០​នាក់​។​

​តាម​របាយការណ៍​រប​ស់​លោក​ឧត្តមសេនីយ៍ទោ យឹម ប៊ុន ធឿន មេបញ្ជាការរង​ភូមិភាគ​៣ និង​ជា​មេបញ្ជាការ​តំបន់​ប្រតិ​ប​តិ្ត​ការ​សឹក​រង​កំពត បានឱ្យដឹងថា អង្គភាព​នៃ​តំបន់​ប្រតិ​ប​តិ្ត​ការ​សឹក​រង​កំពត បាន​ដាក់ចេញ​នូវ​ផែនការ​ហ្វឹកហ្វឺន​ដល់​នាយទាហាន នាយទាហានរង និង​ពលទាហាន​ក្នុង​អង្គភាព​របស់​ខ្លួន​ប្រចាំឆ្នាំ​២០១៨ សំដៅ​ធ្វើឱ្យ​យោធិន​គ្រប់រូប​មាន​វិន័យ សណ្តាប់ធ្នាប់ ជួរ​ទ័ព របៀបរបប​ធ្វើ​ការងារ​ល្អ អត្តចរិត​ថ្លៃថ្នូរ មាន​សមត្ថភាព​គ្រប់គ្រាន់​ក្នុង​ការបំពេញ​ភារកិច្ច​ជំនាញ​តាម​បណ្តោយ​ព្រំដែន និង​ភូមិសាស្ត្រ​ទទួលខុសត្រូវ​។​ទន្ទឹម​និង​នេះ​យើង​ក៏​ត្រូវ​ចេះ​បំផុស​ចលនា​មហាជន​ឱ្យ​ចេះ​ជួយ​ការពារ និង​អភិវឌ្ឍ​តំបន់​ព្រំដែន ជា​ព្រំដែន​សន្តិភាព និង​កិច្ច​សហ​ប្រតិ​ប​តិ្ត​ការ​។​

​លោក​មេបញ្ជាការ​បាន​បញ្ជាក់​ទៀតថា ការហ្វឹកហ្វឺន​អប់រំ​ដល់​យោធិន​គ្រប់​រូប​ឱ្យ​យល់ច្បាស់​ពី​តួនាទី​ភារកិច្ច​ក្នុង​ការត្រួតពិនិត្យ​បង្គោល​ព្រំដែន​សហការ​គ្នា​ល្អ​ក្នុងការ​ល្បាត​ត្រួតពិនិត្យ​ព្រំដែន ជាមួយ​កងទ័ព​ប្រទេសជិតខាង​សំដៅ​ទប់ស្កាត់​រាល់​បទ​ល្មើ​ង​ឆ្លង​ដែន​ដែល​កើតមានឡើង​ជា​យថាហេតុ​។​

​ក្នុង​កិច្ច​សំណេះសំណាល ឯកឧត្តម ហ៊ុន ម៉ា​ណែ​ត មេបញ្ជាការ​កងទ័ពជើងគោក បាន​គូសបញ្ជាក់ថា កងកម្លាំងប្រដាប់អាវុធ ជា​កងកម្លាំង​ដ៏​សំខាន់​សម្រាប់​ការពារ​ប្រទេស​ជាតិ​ផង ហើយ​ម​ម្លាំង​ក៏​អាច​បំផ្លាញ​ប្រទេស​ឱ្យ​ខ្ទេច​ទាំ​បានដែរ ដរាបណា​សង្គម​មួយ​បាន​ប្រែប្រួល មិន​ខុស​ពី​សម័យ​លន់ ណុល នោះទេ​។​លោក ហ៊ុន ម៉ា​ណែ​ត បាន​បន្តទៀតថា ចំពោះ​សម័យកាល​នេះ​ក្រុមប្រឆាំង​មួយ​ក្តាប់​តូច​ដែល​កំពុង​ជ្រកកោន​នៅ​ឯ​ក្រៅប្រទេស តែងតែ​ស្រែក​មូល​បង្កាច់​បង្ក​ការ​ញុះញង់​ក្នុង​គោលបំណង​ចង់​បំផ្លាញ​សុខ​សន្តិភាព​របស់​យើង ប៉ុន្តែ​ទោះជា​មាន​ការប៉ុនប៉ង​បែបណា​ក៏​ដោយ​គឺ​មិន​អាច​ទៅ​រួច​នោះ​ទេ ព្រោះ​បច្ចុប្បន្ននេះ ប្រជាពលរដ្ឋ​គ្រប់​មជ្ឈដ្ឋាន​លែងមាន​ជំនឿ​របស់​ជន​អគតិ​មួយ​ក្តាប់​តូច​នោះ​ទៀត​ហើយ​។​ដូច្នេះ​ក្នុង​នាម​ជា​កងកម្លាំង​ប្រដាប់អាវុធ ចាំបាច់​ត្រូវ​តែ​រក្សា​ស្ថិរភាព ការពារ​ប្រទេស​ជាតិ​ឱ្យបាន​រឹងមាំ​ជា​ដរាប ហើយ​កងកម្លាំង​ក៏មាន​តួនាទី​សំខាន់ ក្នុង​ការត្រៀម​លក្ខណៈ​ជាស្រេច​ការពារ​បុព្វហេតុ​ជាតិ ការពារ​ប្រជាជន ពិសេស​កម្លាំង​ត្រូវ​បន្ត​កិច្ច​សហ​ប្រតិ​ប​តិ្ត​ការល្អ រវាង​ប្រទេស​ជិតខាង​ជាប់​ព្រំដែន និង​ត្រូវ​ចេះ​ពង្រឹងសមត្ថភាព​របស់​ខ្លួន​ឱ្យ​កាន់តែ​រឹងមាំ​ថែម​ទៀត​។​

​ជាទី​បញ្ចប់ ឯកឧត្តម ហ៊ុន ម៉ា​ណែ​ត ក៏បាន​ផ្តល់​កិតិ្ត​យស​បំពាក់​ឋានន្តរស័ក្តិ​ជូន​នាយទាហាន ពលទាហាន និង​បំពាក់​គ្រឿង​ឥស្សរិយយស​ជូន​នាយទាហាន ពលទាហាន រួច​កាត់​ខ្សែបូ​សម្ពោធ​សមិទ្ធផល​នានា​ដាក់ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​ចាប់ពី​ពេលនេះ​តទៅ​៕
​សេង ណា​រិទ្ធ​

Filed in: ខេត្តកំពត

Recent Posts

Bookmark and Promote!

© 2019 ឆន្ទៈខ្មែរ | Chhantak Khmer News. All rights reserved. XHTML / CSS Valid.
error: Content is protected !!