​លោក ជាវ តា​យ បើក​កិច្ចប្រជុំ​គណៈ​អភិបាលខេត្ត ប្រចាំ​ខែ​មករា ឆ្នាំ​២០១៩

ខេត្ត​កំពត ៖ នៅ​ព្រឹក​ថ្ងៃ​សុក្រ ១២​រោច ខែ​បុស្ស ឆ្នាំច សំរឹទ្ធិ​ស័ក ព​.​ស​២៥៦២ ត្រូវ​នឹង​ថ្ងៃទី​០១ ខែ​កុម្ភៈ ឆ្នាំ​២០១៩​នេះ លោក ជាវ តា​យ អភិបាល នៃ​គណៈ​អភិបាល​ខេត្ត​កំពត បាន​ដឹកនាំ​កិច្ចប្រជុំ​គណៈ​អភិបាលខេត្ត​ប្រចាំ​ខែ​មករា ឆ្នាំ​២០១៩​។​កិច្ចប្រជុំ​នេះ​ក៏​មាន​ការចូលរួម​យ៉ាង​ច្រើន​កុះករ​ពី​សំណាក់​អស់លោក​ជា​ប្រធាន អនុប្រធាន​មន្ទីរ​អង្គភាព​ជុំវិញ​ខេត្ត អភិបាលរង​ខេត្ត អភិបាលក្រុង ស្រុក នាយក នាយករង​រដ្ឋបាល​សាលាខេត្ត នាយក​ទីចាត់ការ ប្រធាន​អង្គភាព​ចំណុះ​សាលាខេត្ត ប្រធាន​នគរបាល​ច្រកទ្វារព្រំដែន ប្រធាន​ស្នាក់ការ​កំពង់ផែ សរុប​ប្រមាណ​៦៨​នាក់​។​

​កិច្ចប្រជុំ​នេះ​មាន​របៀប​វា​រះ​សំខាន់ៗ​ដូចខាងក្រោម ៖
១/-​ពិនិត្យ​ពិភាក្សា​លើ​សេចក្តីព្រាង​របាយការណ៍​ប្រចាំ​ខែ​មករា ឆ្នាំ ២០១៩ ស្តីពី​ការអនុវត្ត​ការងារ​របស់​រដ្ឋបាល​ខេត្ត
២/-​ពិនិត្យ និង​ពិភាក្សា​សេចក្តីព្រាង​សៀវភៅ​កម្មវិធី​វិនិយោគ​៣​ឆ្នាំ​រំកិល ២០១៩-២០២១ របស់​រដ្ឋបាល​ខេត្ត​
៣/-​ប​ញ្ហ​ផ្សេងៗ​៖ ផ្សព្វផ្សាយ​ផែនការ​ណែនាំ​របស់​គណៈ​កម្មាធិការជាតិ​រៀបចំ​បុណ្យជាតិ អន្តរជាតិ ស្តីំ​ពី​ការរៀបចំ​បុណ្យមាឃបូជា​នៅពេល​ខាងមុខ​។​

​លោក ជាវ តា​យ អភិបាល​ខេត្ត​កំពត បាន​គូសបញ្ជាក់ថា អំឡុងពេល​ដ៏​ខាងមុខនេះ ខេត្ត​យើង​នឹង​ត្រូវ​រៀបចំ​ពិធី​មាឃបូជា​ដែល​ជា​ប្រពៃណី​របស់​យើង​តាំងពី​យូរលង់​។​ដូច្នេះ​ក្នុង​នាម​ជា​ប្រមុខ​ដឹកនាំ​នៃ​រដ្ឋបាល​ខេត្ត​កំពត លោក​នឹង​ជំរុញ​ឱ្យ​គ្រប់​មន្ទីរ​អង្គភាព​របស់​រដ្ឋ ក៏ដូចជា​វិស័យ​ឯកជន​ត្រូវ​គិតគូរ​ប្រារព្ធ​ពិធីបុណ្យ​នេះ​ឡើង​ប្រកបដោយ​ភាព​អធិកអធម​ទៅតាម​ទំនៀមទម្លាប់​របស់​ដូនតា​យើង​៕
​សេង ណា​រិទ្ធ​

 

Filed in: ខេត្តកំពត

Recent Posts

Bookmark and Promote!

© 2019 ឆន្ទៈខ្មែរ | Chhantak Khmer News. All rights reserved. XHTML / CSS Valid.
error: Content is protected !!