​លោក កែ​ន សត្ថា អភិបាលខេត្ត ទទួល​ជួប​ជាមួយ​ប្រតិភូ​គណៈកម្មការ​ទី​៩​នៃ​រដ្ឋសភា​ដើម្បី​ស្វែងយល់​ពី​សមិទ្ធផល​ការងារ​សំខាន់ៗ​របស់​រដ្ឋបាល​ខេត្ត​កែប​សម្រេចបាន​ក្នុង​អាណត្តិ​ទី​៥​នេះ​

​ខេត្ត​កែប ៖ នៅ​សាលប្រជុំ សាលាខេត្ត​កែប នា​រសៀល​ថ្ងៃ​ទី​៣១ ខែ​មករា ឆ្នាំ​២០១៩ លោក កែ​ន សត្ថា អភិបាល​នៃ​គណៈ​អភិបាលខេត្ត​កែប រួម​នឹង​មន្ដ្រី​ថ្នាក់ដឹកនាំ​នៃ​មន្ទីរ​ជំនាញ​ពាក់ព័ន្ធ​ទូទាំង​ខេត្ត បាន​ទទួល​ជួប​ជាមួយ​ប្រតិភូ​គណៈកម្មការ​ទី​៩​នៃ​រដ្ឋសភា​ដឹកនាំ​ដោយ​លោកស្រី និន សា​ផុន ប្រធាន​គណៈកម្មការ​។​

​គោលបំណង​នេះ ដើម្បី​ជួប​សំណេះសំណាល​ពិភាក្សា​និង​ស្វែងយល់​ពី​សមិទ្ធផល​ការងារ​សំខាន់ៗ​ពាក់ព័ន្ធ​ការងារ​សំខាន់ៗ នៅក្នុង​ដែន​សមត្ថកិច្ច​របស់​ខ្លួន​ក្នុង​អាណត្តិ​ទី​៥​កន្លងមក​និង​ទិសដៅ​អនុវត្ត​បន្ត ព្រមទាំង​បញ្ហា​ប្រឈម​នានា​ដែល​រដ្ឋបាល​ខេត្ត​កែប សម្រេច​បាន​រួម​និង​សំណូមពរ​ផ្សេងៗ​កំពុង​ជួបប្រទះ​និង​ដោះស្រាយ​នៅ​ចំពោះមុខ និង​នា​ពេល​បន្ទាប់​ផងដែរ​។​

​ក្នុង​កិច្ច​ជំនួប​នេះ​ដែរ លោក កែ​ន សត្ថា អភិបាលខេត្ត​កែប ក៏បាន​លើកឡើង​អំពី​ការកែប្រែ​តំបន់​និមួយៗ​ក្នុង​ខេត្ត​កែប ឱ្យ​កាន់តែ​មាន​សភាព​ស្រស់បំព្រង​ពីមួយថ្ងៃ​ទៅមួយថ្ងៃ ពិសេស​ការស្ថាបនា​ដង​ផ្លូវ​សំខាន់ៗ​ជាច្រើន​កន្លែង ដែល​ខេត្ត​របស់​យើង​ត្រូវការ​ចាំបាច់​បំផុត​សម្រាប់​បម្រើ​លើ​វិស័យ​ទេ​ចរណ៍​។​ទន្ទឹមនេះ ខេត្ត​កែប​ដែល​ជា​ខេត្ត​មាន​សក្តានុពល​ផ្នែក​ទេសចរណ៍​ផង​នោះ ក៏​បាន​និង​កំពុង​ដើរតួ​យ៉ាង​សំខាន់ និង​បង្កើន​ល្បឿន​ទៅមុខ​ឥត​រុញ​រា ដែល​ធ្វើឱ្យ​ខឿន​សេដ្ឋកិច្ច​របស់​ខេត្ត​កែប​កាន់តែ​មាន​ភាព​លូតលាស់​ជា​លំដាប់​។​

​ជាមួយគ្នានេះ អាជ្ញាធរ​នៃ​តំបន់​ទេសចរណ៍​ខេត្ត​ទាំងមូល​បាន​និង​កំពុង​ខិតខំ​បន្ត​ជំរុញ​ធ្វើ​ការកែលម្អ​តំបន់​ទេសចរណ៍​របស់​យើង ឱ្យ​ក្លាយជា​កន្លែង​សំរាក ល​ម្ហែ កម្សាន្ត ប្រកប​ដោយ​សុខ​សុវត្ថិភាព និង​ស្រស់ស្អាត​ជានិច្ច ថែមទាំង​មាន​ភាព​ទាក់ទាញ លម្អ​ដោយ​ទេសភាព​ស្រស់បំព្រង​គ្រប់​រដូវ​កាល​៕
​សេង ណា​រិទ្ធ​

Filed in: ខេត្តកែប

Recent Posts

Bookmark and Promote!

© 7000 ឆន្ទៈខ្មែរ | Chhantak Khmer News. All rights reserved. XHTML / CSS Valid.
error: Content is protected !!