ទាន់ហេតុការណ៍
​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បើកសម្ពោធ​ឲ្យ​ដំណើរកា​រ​បន្ទប់​ពិនិត្យ និង​ព្យាបាល​មាត់​ធ្មេញ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ==> លោក គី វី​រិន្ទ ត្រូវបាន​ប្រកាស​ជា​ផ្លូវការ ជា​ប្រធាន​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្តសៀមរាប ==> រដ្ឋបាល​ខេត្ត​កែប បើក​កិច្ចប្រជុំ​រៀបចំ​យន្តការ​សម្របសម្រួល​កា​រ​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​ ==> ​ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ា​ណែ​ត អញ្ជើញ​ជា​គណៈអធិបតី ក្នុង​ពិធី​បញ្ចុះ​ខណ្ឌសីមា និង​សម្ពោធ​សមិទ្ធផល​នានា នៅ​វត្ត​ពោធិ៍​រាជ​លំ​ពូ ស្ថិតក្នុង​ស្រុក​កំពង់ត្រាច​ ==> កិច្ចប្រជុំ​ត្រៀម​រៀបចំ​ការប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ឆ្នាំ​២០១៩ នៅ​ខេត្ត​កំពត​ ==> ​លោក ម៉ែន វិបុល អភិបាល នៃ​គណៈ​អភិបាលខេត្ត​ស្វាយរៀង ដឹកនាំ​កំលាំង​ចុះជួយ​ស្ទូងស្រូវ និង​ចែក​គ្រាប់ពូជ​កសិផល ដល់​ប្រជា​សហគមន៍​កសិកម្ម​! ==> មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្ត​ព្រះវិហារ នៅតែ​បន្ត​សកម្មភាព​ការងារ​ថែទាំ ជួសជុល​ផ្លូវថ្នល់​តាម​តំបន់​នានា ក្នុង​ភូមិសាស្ត្រ​ស្រុក​មួយចំនួន ! ==> ​សម្តេច​ពញា​ចក្រី ហេង សំរិន ចូល​បច្ច័យ​ចំនួន ៤០​លាន​រៀល សម្រាប់​កសាង​កុដ នៅ​វត្ត​ក្រ​ញ៉ូង និង​វត្ត​ព្រះ​លាន​ព្រះ ក្នុង​ខេត្ត​ត្បូងឃ្មុំ​ ==> ក្រសួង​កិច្ចការនារី​ចែក​អំណោយ​មនុស្សធម៌ ដល់​ពលរដ្ឋ​ក្រីក្រ ចំនួន ២០០​គ្រួសារ ក្នុង​ក្រុង​ប៉ៃលិន​ ==> អភិបាលខេត្ត​តាកែវ អំពាវនាវ​ដល់​ម្ចាស់ផ្ទះ​សំណាក់ អាហា​រដ្ឋា​ន និង​ភោជនីយដ្ឋាន​នានា កុំ​ដំឡើងថ្លៃ​ពេល​ប្រឡង​បាក់​ឌុប​

ជួយ​សម្រាល​ការលំបាក​មន្ត្រី​សាលាខេត្ត​ដោយ​ផ្តល់​ថវិកា​១០០​ដុល្លារ​បន្ថែម​លើ​ប្រាក់ខែ​ជូន​មន្ត្រីរាជការ​

ខេត្ត​កំពត ៖ ក្នុង​បំណង​ចូលរួម​ជួយ​សម្រាល​ការលំបាក​សម្រាប់​ជីវភាព​គ្រួសារ​ក៏ដូចជា​អនុវត្ត​តាម​ការសន្យា​កន្លងមក​លោក​អភិបាល​ខេត្ត​កំពត​បាន​ផ្តល់​ជូន​មន្ត្រីរាជការ​ចំណុះ​អង្គភាព​សាលាខេត្ត​នូវ​ទឹកប្រាក់​ម្នាក់ៗ​មួយ​រយ​ដុល្លារ​បន្ថែម​លើ​ប្រាក់បៀវត្សរ៍​ដែល​សាមីខ្លួន​ទទួលបាន​ជា​ប្រចាំ​។​

​នា​កិច្ច​សំណេះសំណាល​ជាមួយ​មន្ត្រីរាជការ​នៃ​អង្គភាព​រដ្ឋបាល​ខេត្ត កាលពី​រសៀល​ថ្ងៃ​ទី​៣១ ខែ​មករា ឆ្នាំ​២០១៩​លោក​ជាវ​តា​យ​អភិបាល​ខេត្ត​កំពត​បាន​មានប្រសាសន៍​ថា​ផ្អែកលើ​កិច្ចសហការ​ល្អ​ពី​សំណាក់​ថ្នាក់ដឹកនាំ​មន្ត្រីរាជការ​ចំណុះ​សាលាខេត្ត​ទាំងមូល​។​បាន​ធ្វើឱ្យ​រដ្ឋបាល​ខេត្ត​បំពេញ​តួនាទី​ភារកិច្ច​ជូន​ប្រជាពលរដ្ឋ​ទទួល​ភាពជោគជ័យ​ជា​បន្តបន្ទាប់​។​នេះ​ជា​មោទនភាព​មួយ​ដែល​ជំរុញ​ថ្នាក់​ដឹកនាំ​ពិសេស​រូបលោក​ផ្ទាល់​ឱ្យ​កាន់តែ​មាន​ទឹកចិត្ត​ក្នុង​ការបម្រើ​ប្រជាពលរដ្ឋ​និង​បង្កើន​កិច្ចខិតខំ​ប្រឹងប្រែង​ដើម្បី​អភិវឌ្ឍ​ខេត្ត​។​

​លោក​អភិបាលខេត្ត​បាន​បន្តថា ជា​ការឆ្លើយតប​ចំពោះ​ស្មារតី​ដ៏​ប្រពៃ​នេះ​លោក​ក៏​មិន​ភ្លេច​អំពី​ទុក្ខលំបាក​របស់​បងប្អូន​ដែល​ត្រូវ​ទទួល​រ៉ាប់រង​បន្ទុកគ្រួសារ​ដោយ​ផ្តល់​ជូន​ម្នាក់ៗ​មួយ​រយ​ដុល្លារ​ក្នុង​មួយ​ខែ​សម្រាប់​មន្ត្រីរាជការ​ចំណុះ​អង្គភាព​សាលាខេត្ត​កំពត​ទាំងមូល​។​

​នេះ​ជា​ការសាកល្បង​ជំហាន​ដំបូង​ហើយ​បើ​ការអនុវត្ត​មាន​ភាព​ជោគជ័យ​ឆ្នាំក្រោយ​អាច​នឹង​មាន​ការប្រែប្រួល​បន្ថែមទៀត​។​លោក​ជាវ តា​យ បាន​មានប្រសាសន៍​ក្រើនរំលឹក​ថា យ៉ាងណា​សូម​ឱ្យ​បងប្អូន​ទាំងអស់​យកចិត្តទុកដាក់​ក្នុង​ការបំពេញ​កិច្ច​ការងារ​ដើម្បី​ឱ្យ​ខេត្ត​កាន់តែ​រីកចម្រើន​ដែលជា​មោទនភាព​សម្រាប់​ទាំងអស់គ្នា​។​

​សូម​រំលឹក​ថា ក្នុង​ពិធី​ជួប​សំណេះសំណាល​និង​ឧបត្ថម្ភ​ថវិកា​ជូន​មន្ត្រី​សាលាខេត្ត​សម្រាប់​ពិធីបុណ្យ​ភ្ជុំ​បិណ្ឌ​បរពៃណី​ជាតិ​ខ្មែរ​កាលពី​ថ្ងៃទី​៥​ខែ​កញ្ញា​ឆ្នាំ​២០១៨​លោក​ជាវ តា​យ បាន​មានប្រសាសន៍ថា ជា​ការសាកល្បង​ចាប់ពី​ខែ​មករា​ឆ្នាំ​២០១៩​តទៅ​លោក​នឹង​ផ្តល់​ថវិកា​ចំនួន​១០០​ដុល្លារ សម្រាប់​មន្ត្រី​ម្នាក់ៗ​បន្ថែម​លើ​ប្រាក់បៀវត្សរ៍​ដែល​មាន​ស្រាប់​។​

​ជា​ការពិត​ណាស់ ថ្វី​ត្បិត​ទឹកប្រាក់​១០០​ដុល្លារ​នេះ​មិន​ច្រើនក្តី តែ​ជា​ការ​មួយ​ជួយ​លើកទឹកចិត្ត និង​សម្រាល​ក្តីលំបាក​របស់​មន្ត្រី​រាជការបា​ន​មួយ​ផ្នែក​សម្រាប់​ការចំណាយ​ប្រចាំ​ថ្ងៃ​ដែរ​៕
​សេង ណា​រិទ្ធ​

 

Filed in: ខេត្តកំពត

Recent Posts

Bookmark and Promote!

© 2019 ឆន្ទៈខ្មែរ | Chhantak Khmer News. All rights reserved. XHTML / CSS Valid.
error: Content is protected !!