ទាន់ហេតុការណ៍
​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បើកសម្ពោធ​ឲ្យ​ដំណើរកា​រ​បន្ទប់​ពិនិត្យ និង​ព្យាបាល​មាត់​ធ្មេញ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ==> លោក គី វី​រិន្ទ ត្រូវបាន​ប្រកាស​ជា​ផ្លូវការ ជា​ប្រធាន​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្តសៀមរាប ==> រដ្ឋបាល​ខេត្ត​កែប បើក​កិច្ចប្រជុំ​រៀបចំ​យន្តការ​សម្របសម្រួល​កា​រ​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​ ==> ​ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ា​ណែ​ត អញ្ជើញ​ជា​គណៈអធិបតី ក្នុង​ពិធី​បញ្ចុះ​ខណ្ឌសីមា និង​សម្ពោធ​សមិទ្ធផល​នានា នៅ​វត្ត​ពោធិ៍​រាជ​លំ​ពូ ស្ថិតក្នុង​ស្រុក​កំពង់ត្រាច​ ==> កិច្ចប្រជុំ​ត្រៀម​រៀបចំ​ការប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ឆ្នាំ​២០១៩ នៅ​ខេត្ត​កំពត​ ==> ​លោក ម៉ែន វិបុល អភិបាល នៃ​គណៈ​អភិបាលខេត្ត​ស្វាយរៀង ដឹកនាំ​កំលាំង​ចុះជួយ​ស្ទូងស្រូវ និង​ចែក​គ្រាប់ពូជ​កសិផល ដល់​ប្រជា​សហគមន៍​កសិកម្ម​! ==> មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្ត​ព្រះវិហារ នៅតែ​បន្ត​សកម្មភាព​ការងារ​ថែទាំ ជួសជុល​ផ្លូវថ្នល់​តាម​តំបន់​នានា ក្នុង​ភូមិសាស្ត្រ​ស្រុក​មួយចំនួន ! ==> ​សម្តេច​ពញា​ចក្រី ហេង សំរិន ចូល​បច្ច័យ​ចំនួន ៤០​លាន​រៀល សម្រាប់​កសាង​កុដ នៅ​វត្ត​ក្រ​ញ៉ូង និង​វត្ត​ព្រះ​លាន​ព្រះ ក្នុង​ខេត្ត​ត្បូងឃ្មុំ​ ==> ក្រសួង​កិច្ចការនារី​ចែក​អំណោយ​មនុស្សធម៌ ដល់​ពលរដ្ឋ​ក្រីក្រ ចំនួន ២០០​គ្រួសារ ក្នុង​ក្រុង​ប៉ៃលិន​ ==> អភិបាលខេត្ត​តាកែវ អំពាវនាវ​ដល់​ម្ចាស់ផ្ទះ​សំណាក់ អាហា​រដ្ឋា​ន និង​ភោជនីយដ្ឋាន​នានា កុំ​ដំឡើងថ្លៃ​ពេល​ប្រឡង​បាក់​ឌុប​

សម្តេច​សង្ឃ និង​ភរិយា​សម្តេច​ក្រឡាហោម ស ខេង រៀបចំ​ពិធី​ចម្រើន​ព្រះជន្ម និង​ស្រោច​ព្រះ​សុគន្ធវារី​ថ្វាយ​សម្តេច​ព្រះ​អគ្គ​មហា​សង្ឃ ទេព វង្ស ក្នុង​ព្រះ​ជន្មាយុ​៨៧ វស្សា ឈានចូល​៨៨​ព្រះវស្សា​

ភ្នំពេញ ៖ សម្តេច សម្តេច​សង្ឃនាយក សម្តេចព្រះ​រាជាគណៈ មន្ត្រី​សង្ឃ និង​ថ្នាក់ដឹកនាំ​ស្ថាប័ន​រាជរដ្ឋាភិបាល​កម្ពុជា លោកស្រី ញ៉ែម សា​ខន ភរិយា​សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ នៅ​ព្រលប់​ថ្ងៃទី​៣១ ខែ​មករា ឆ្នាំ​២០១៩​នេះ បាន​រៀបចំ​ពិធី​បុណ្យ​ចម្រើន​អាយុវឌ្ឍន​មង្គល និង​ស្រោច​ព្រះ​សុគន្ធវារី ថ្វាយ​សម្តេច​ព្រះ​អគ្គ​មហា​សង្ឃ​រាជាធិបតី​កិត្តិ​ឧទ្ទេស​បណ្ឌិត ទេព វង្ស សម្តេចព្រះ​មហាសង្ឃរាជ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ក្នុង​ព្រះ​ជន្មាយុ​៨៧ វស្សា​ឈានចូល​៨៨​ព្រះវស្សា​។ ពិធី​នេះ​បាន​រៀបចំ​នៅ​ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ​។​

​កម្មវិធី​បុណ្យ​នេះ ផ្តើម​ធ្វើ​ឡើង​ដោយ​សម្តេច​ព្រះ​វនរ័ត ណ​យ ច្រឹក ព្រះសង្ឃ​នាយករង​ទី​៣ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​, សម្តេចព្រះឧត្តម​បញ្ញា ដួង ផង់ សមាជិក​ថេរ​សភា​សង្ឃ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​, សម្តេចព្រះ​ឧត្តម​វង្សា មួង រ៉ា សមាជិក​ថេរ​សភា​សង្ឃ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ជា​អគ្គទីប្រឹក្សា​ផ្ទាល់ សម្តេចព្រះ​អគ្គ​មហា​សង្ឃ​រាជាធិបតី សម្តេច​ព្រះពុទ្ធ​ជ័យ ឃឹម សន ព្រះ​មេគុណ​រាជធានី​ភ្នំពេញ ព្រមទាំង​ព្រះ​មន្ត្រី​សង្ឃ គណៈកម្មការ​វត្ត​ឧណ្ណា​លោម​។​

​នៅក្នុង​ឱកាស​ដ៏​វិសេសវិសាល​នោះដែរ ព្រះសង្ឃ ពុទ្ធបរិស័ទ​ទាំង​ប្រជាជន​ខ្មែរ​ព្រមទាំង​ពុទ្ធបរិស័ទ​បរទេស ដែល​កាន់​ព្រះពុទ្ធសាសនា បាន​សំដែង​នូវ​សេចក្តី​គោរព​ស្រឡាញ់​រក​ពាក្យ​អ្វី​មក​ប្រៀបផ្ទឹម​ពុំបាន និង​សូម​ឱ្យ​សម្តេចព្រះ​អគ្គ​មហា​សង្ឃ​រាជាធិបតី​កិត្តិ​ឧទ្ទេស​បណ្ឌិត ទេព វង្ស សម្តេចព្រះ​មហាសង្ឃរាជ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​មាន​សុខភាព​ល្អ​បរិបូរណ៍ ពូ​លានុភាព​មាំមួន ជន្មាយុ​យ៉ឺនយូរ​ជា​រយ​ឆ្នាំ ដើម្បី​បន្ត​ស្ថិតនៅ​ជា​ម្លប់ ដ៏​ត្រជាក់​ដល់​ពុទ្ធបរិស័ទ​ជិត​ឆ្ងាយ​ផងដែរ​។​

​ពិធី​នេះ​ដ៏​មហា​ឱឡារិក​នេះ មាន​ការយាង និមន្ត​អញ្ជើញ​ចូលរួម​ពី​សំណាក់​សម្ដេច ព្រះ​រាជាគណៈ ព្រះ​មន្ត្រី​សង្ឃ​គ្រប់​ឋានានុក្រម ពុទ្ធបរិស័ទ​គ្រប់​មជ្ឈដ្ឋាន និង​មាន​ការចូលរួម​ពី​គណៈប្រតិភូ​ព្រះសង្ឃ​-​ពុទ្ធបរិស័ទ​អន្ដរជាតិ​នានា​រួមមាន​៖ ប្រទេស​កូរ៉េ ប្រទេស​ថៃ និង​ប្រទេស​វៀត​ជាដើម គណៈប្រតិភូ​ព្រះសង្ឃ​-​បរិស័ទ​ប្រទេស​វៀតណាម ដឹកនាំ​ដោយ​ព្រះ​តេជគុណ VUONG TAN VIET ព្រះចៅអធិការ​វត្ត PHAT QUANG ដោយ​មាន​ការសម្របសម្រួល​ពី​លោក​ឧកញ៉ា ចាន់ ជា ទីប្រឹក្សា​ផ្ទាល់​សម្ដេច​ព្រះ​មហាសង្ឃរាជ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ព្រមទាំង​មន្ត្រី​ក្រសួង មន្ទីរ ស្ថាប័នរដ្ឋ​-​ឯកជន​យ៉ាងច្រើន​កុះករ​ផង​ដែរ​។​

​សូម​បញ្ជាក់​ដែរ​ថា ក្នុង​មួយ​ព្រះ​ជន្មាយុ​របស់​សម្តេច​ព្រះ​អគ្គ​មហា​សង្ឃ​រាជាធិបតី​កិត្តិ​ឧទ្ទេស​បណ្ឌិត ទេព វង្ស បាន​បូជា​នូវ​កម្លាំង​កាយពល និង​បញ្ញាញាណ ក្នុង​វិស័យ​ព្រះពុទ្ធ​សា​សា​នា ដែល​ធ្វើឱ្យ​វិស័យ​ព្រះពុទ្ធសាសនា មានកេរ្តិ៍ឈ្មោះ​បោះ​សម្លេង​នៅក្នុង​ឆាក​អន្តរជាតិ និង​តំបន់ ជា​ពិសេស​ប្រជាពលរដ្ឋ​កម្ពុជា​ទូទៅ​គោរព​ស្រឡាញ់​។​

​ក្នុង​ឱកាស​ដ៏​មហា​នក្ខត្តឫក្ស​នោះ​ផងដែរ សម្ដេច ព្រះ​រាជាគណៈ ព្រះ​មន្ត្រី​សង្ឃ គ្រប់ ឋានានុក្រម ថ្នាក់ដឹកនាំ មន្ត្រីរាជការ និង​ពុទ្ធ​បរិស័​ទាំងអស់ បាន​ថ្វាយព្រះពរ​ចំពោះ​សម្ដេច​ជា​អម្ចាស់​សូម​សម្ដេច​មាន​ព្រះរាជសុខភាព​ល្អ​បរិ​បូរ ព្រះកាយពល​មាំមួន​ព្រះ​ជន្មាយុ​យឺន​ជាង​រយ​ព្រះវស្សា ៕
​ដោយ ហុក វិបុល​

 

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

© 2019 ឆន្ទៈខ្មែរ | Chhantak Khmer News. All rights reserved. XHTML / CSS Valid.
error: Content is protected !!