ទាន់ហេតុការណ៍
​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បើកសម្ពោធ​ឲ្យ​ដំណើរកា​រ​បន្ទប់​ពិនិត្យ និង​ព្យាបាល​មាត់​ធ្មេញ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ==> លោក គី វី​រិន្ទ ត្រូវបាន​ប្រកាស​ជា​ផ្លូវការ ជា​ប្រធាន​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្តសៀមរាប ==> រដ្ឋបាល​ខេត្ត​កែប បើក​កិច្ចប្រជុំ​រៀបចំ​យន្តការ​សម្របសម្រួល​កា​រ​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​ ==> ​ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ា​ណែ​ត អញ្ជើញ​ជា​គណៈអធិបតី ក្នុង​ពិធី​បញ្ចុះ​ខណ្ឌសីមា និង​សម្ពោធ​សមិទ្ធផល​នានា នៅ​វត្ត​ពោធិ៍​រាជ​លំ​ពូ ស្ថិតក្នុង​ស្រុក​កំពង់ត្រាច​ ==> កិច្ចប្រជុំ​ត្រៀម​រៀបចំ​ការប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ឆ្នាំ​២០១៩ នៅ​ខេត្ត​កំពត​ ==> ​លោក ម៉ែន វិបុល អភិបាល នៃ​គណៈ​អភិបាលខេត្ត​ស្វាយរៀង ដឹកនាំ​កំលាំង​ចុះជួយ​ស្ទូងស្រូវ និង​ចែក​គ្រាប់ពូជ​កសិផល ដល់​ប្រជា​សហគមន៍​កសិកម្ម​! ==> មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្ត​ព្រះវិហារ នៅតែ​បន្ត​សកម្មភាព​ការងារ​ថែទាំ ជួសជុល​ផ្លូវថ្នល់​តាម​តំបន់​នានា ក្នុង​ភូមិសាស្ត្រ​ស្រុក​មួយចំនួន ! ==> ​សម្តេច​ពញា​ចក្រី ហេង សំរិន ចូល​បច្ច័យ​ចំនួន ៤០​លាន​រៀល សម្រាប់​កសាង​កុដ នៅ​វត្ត​ក្រ​ញ៉ូង និង​វត្ត​ព្រះ​លាន​ព្រះ ក្នុង​ខេត្ត​ត្បូងឃ្មុំ​ ==> ក្រសួង​កិច្ចការនារី​ចែក​អំណោយ​មនុស្សធម៌ ដល់​ពលរដ្ឋ​ក្រីក្រ ចំនួន ២០០​គ្រួសារ ក្នុង​ក្រុង​ប៉ៃលិន​ ==> អភិបាលខេត្ត​តាកែវ អំពាវនាវ​ដល់​ម្ចាស់ផ្ទះ​សំណាក់ អាហា​រដ្ឋា​ន និង​ភោជនីយដ្ឋាន​នានា កុំ​ដំឡើងថ្លៃ​ពេល​ប្រឡង​បាក់​ឌុប​

សម្តេច​ស​ខេង​ថា​ផែនការ​ចូល​ស្រុក​របស់​លោក​សម​រង្ស៊ី​គឺជា​ល្បែង​នយោបាយ​ប្រថុយប្រថាន​

​នា​ខេត្តបាត់ដំបង​ថ្លែង​ក្នុង​ពិធី​ផ្សព្វផ្សាយ​លទ្ធផល​នៃ​សន្និបាត​គណៈកម្មាធិការ​កណ្ដាល​លើក​ទី​៤១ របស់ គណបក្ស​ប្រជាជន​កម្ពុជា​កាលពី​ថ្ងៃ​ទី​២៦​ខែ​មករា​ឆ្នាំ​២០១៩​សម្តេច​ក្រឡាហោម ស ខេង​ឧបកនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ​បាន​ថ្លែង​បញ្ជាក់ថា លោក សម រង្ស៊ី​មាន​ផែនការ​វិល​ចូល​ស្រុក​ខ្មែរ​វិញ ៥០ ភាគរយ​មក និង​៥០​ភាគរយ អត់​មក គឺជា​ល្បែង​នយោបាយ​ប្រថុយប្រថាន​តែប៉ុណ្ណោះ​។ សម្តេច ស ខេង​បាន​លើកឡើង​ថា ការប្រកាស​វិល​ចូល​ស្រុក​របស់​លោក​សម រង្ស៊ី អតីត​ប្រធាន​គណបក្ស​ស ង្គ្រោះ​ជា​តិ​គឺជា​ការ ទាល់ច្រក​នយោបាយ​និង​ជា​ល្បែង​នយោបាយ​ប្រថុយប្រថាន​តែប៉ុណ្ណោះ​។​

​សម្ដេច​ក្រឡាហោម​បន្ដថា ការវិល​ចូល​ស្រុក​របស់​លោក សម រង្ស៊ី ក៏​គ្មាន​អ្នកណា​ហាមឃាត់ នោះទេ​។ ក្នុង​ច្បាប់​រដ្ឋធម្មនុញ្ញ​ចែងថា ខ្មែរ​មិន​ឱ្យ​និរទេស​ខ្មែរ​ទេ ហើយ​សម្ដេច​មិន​មែន​អ្នកច្បាប់ ទេ សម្ដេច​គ្រាន់តែ​ជា​អ្នក​អនុវត្តន៍​ច្បាប់ ។ “​អីចឹង​រឿង​ចេញ​ទៅ​ក្រៅ ហើយ​មិន​មក​ស្រុក នេះ​មិន មែន​មាន​តែ​ម្តង​ទេ ហើយ​ក៏​គ្មាន​អ្នកណា​បណ្តេញ​គាត់​។ ពីព្រោះថា កុំ​ច្រឡំ​ថា​ដីកា ស្វែងរក ចាប់ខ្លួន​ជា​ការ បណ្តេញ​គឺ​សុខ​គ្នា អា​មួយ​គេ​បណ្តេញចេញ ឬ​និរទេស រឿង​ផ្សេង ឯ​ការចាប់ខ្លួន​មិនមែន​រឿង​បណ្តេញ​ទេ​។​

​សម្ដេច​ក្រឡាហោម​លើកឡើងថា “​សម រង្ស៊ី មក​ជា​ការប្រថុយប្រថាន យើង​គិតថា សព្វថ្ងៃ​នេះ​គណបក្ស​សង្គ្រោះ​ជាតិ អត់​មាន​ទេ ជា​ផ្លូវច្បាប់ សម រង្ស៊ី​ទៅធ្វើ​ប្រធានស្តីទី​គណបក្ស​ដែល​អត់​មាន យើង​យល់​យ៉ាងណា​? បើ​គណបក្ស​ហ្នឹង​!​អត់​មាន ហើយ​គ្មាន​ចុះបញ្ជី​នៅ​ក្រសួង​មហាផ្ទៃ​នោះ​ទេ បើ​តុលាកា​រលុប​បាត់​ហើយ​”​។​

​សម្តេច​បាន​បន្ដទៀតថា​គណបក្ស​អត់​បាន​ចុះបញ្ជី​នៅ​ក្រសួង​មហាផ្ទៃ​ផង​!​អ្នក​ណា​ទទួល​ស្គាល់ លើសពីនេះ​លោក សម រង្ស៊ី ជា​អ្នក​មាន​ពិរុទ្ធជន​ផង​! ជា​ទណ្ឌិត​ផង​! ជា​ជន សង្ស័យ ដែល សម រង្ស៊ី នឹង​ពាក់ព័ន្ធ ច្រើនយ៉ាង​។ ជាមួយគ្នានេះ សម្ដេច​ក្រឡាហោម ស ខេង បាន​ដាក់​ជា​សំណួរ​ថា​តើ​លោក​សម រង្ស៊ី​ចូលមក​ស្រុក​ខ្មែរ​វិញ​តាមរយៈ​បៀ​ប​ណា ហើយ​លើក​ឡើង​ករណីនេះ វា​អត់​មាន​ដូច​ពី​មុន​ទេ ព្រោះ​ពី មុន​លើកលែងទោស​ពី​ព្រះមហាក្សត្រ ឡាយ​ព្រះ​ហត្ថ​លើកលែងទោស អ្នកណា ទៅ​ទទួល​ប៉ុណ្ណា​ក៏​បាន​ដែរ​។ ប៉ុន្តែ​លើក​នេះ តើ សម រង្ស៊ី មក​តាម​ណា មក​តាម​ព្រលាន​យន្ត ឬ​តាម​ផ្លូវទឹក ឬ​តាម​ផ្លូវគោក ហើយ​អ្នក​ទៅ​ទទួល​មាន​ហេតុផល​អី​ទៅ​ទទួល​នោះ​។​សម្តេច​ស​ខេង​ហៅ​ការអំពាវនាវ និង​ការប្រកាស​របស់​លោក សម រង្ស៊ី​គឺ​ធ្វើឱ្យ ស្រុកទេស​មាន​ចលាចល អស្ថិរភាព និង​អសន្តិសុខ​។ សម្តេច​បាន​អះអាង​ថា ប្រសិន​បើ​លោក​សម រង្ស៊ី​មិន​ធ្វើ​សកម្មភាព ដូច​អ្វី​ដែល​ខ្លួន​និយាយ​ទេ នោះ​ទេ​អ្វីៗ​នឹងត្រូវ បញ្ចប់​អស់​រួម​ការគាំទ្រ​ពី​អន្តរជាតិ និង​អ្នកគាំទ្រ​របស់ខ្លួន​រួម​ទាំង​បញ្ហា​ផ្ទៃ ក្នុង​បក្ស​ក៏​លែង មាន​អ្នក​ជឿ​ទុកចិត្ត​លោក​ទៀត​ទេ​។ សម្ដេច​ក្រឡាហោម​បានចាត់ទុក ការប្រកាស​របស់ លោក​សម រង្ស៊ី វិល​ចូល​ស្រុក​គឺជា​វិធីសាស្ត្រ​ដដែល​តែប៉ុណ្ណោះ ដើម្បី​រក្សា​កម្លាំង​គាំទ្រ​របស់ ខ្លួន​នៅក្នុង​ប្រទេស ដើម្បី​បញ្ជាក់​ថា​សម រង្ស៊ី នៅតែ​ជា​មេដឹកនាំ​មាន​ឥទ្ធិពល​នៅ​កម្ពុជា ៕

 

Filed in: ខេត្តបាត់ដំបង

Recent Posts

Bookmark and Promote!

© 2019 ឆន្ទៈខ្មែរ | Chhantak Khmer News. All rights reserved. XHTML / CSS Valid.
error: Content is protected !!