​លោក សាំង ណន មេ​គយ​ចល័ត​កូនដំរី ក្រុង​ប៉ោយប៉ែត កំពុង​រង​ការរិះគន់​ថា ប្រព្រឹត្ត​អំពើ​ពុករលួយ​ជា​ប្រព័ន្ធ​

បន្ទាយមានជ័យ ៖ សព្វថ្ងៃនេះ​យើង​សង្កេតឃើញ​ថា​រាជរដ្ឋាភិបាល​លោក​បាន​ខិតខំ​យ៉ាង​យកចិត្តទុកដាក់​ក្នុង​ការអភិវឌ្ឍន៍​ប្រទេស និង​ខិតខំ​លុបបំបាត់​ការខាតបង់​ចំនូល​ពន្ធ​រដ្ឋ ខ​ណះ​លោក សាំង ណន មេ​ស្នាក់ការ​គយ​ចល័ត​កូនដំរី​បែរ​ជា​ខិតខំ​កេញ​ប្រវ័ញ​និង​ឃុបឃិត​ជាមួយ​ឈ្មួញ​យកលុយ​ដាក់​ហោប៉ៅ​និង​ចែក​គ្នីគ្នា​ធ្វើ​មាន​ធ្វើ​បាន​ទៅ​វិញ​ដោយ​មិន​ខ្វល់​នៃ​ការខាតបង់​ចំណូល​ពន្ធ​រដ្ឋ​។​ស្នាក់ការ​គយ​ចល័ត​នេះ​ស្ថិតនៅ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៥ ក្នុងភូមិ​កូនដំរី សង្កាត់​និមិត្ត ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ​។​

​យោងតាម​ប្រភព​ពី​អ្នកបើកបរ​រថយន្តក្រុង​ម្នាក់ បានអោយដឹងថា សព្វ​នេះ​ក្រុម​ឈ្មួញ​ទាំងអស់​ដែល​រកស៊ី​ដឹក​ទំនិញ​ផ្សេងៗ​ឆ្លងកាត់​ស្នាក់ការ​គយ​ចល័ត​កូនដំរី​ដែល​មាន​លោក សាំង ណន ជា​ប្រធាន​ត្រូវតែ​ចូលទៅ​បង់លុយ​គ្រប់ពេល​គឺ​មិន​អាច​រំលង​បានទេ​។ ប្រភព​បន្តថា បើសិន​រថយន្តក្រុង រឺ​រថយន្ត​ធន់​ធំ​ដែល​ដឹក​ទំនិញ​ណា​ហ៊ាន​បើក​ហួស​មិន​ចូល​ទៅ​បង់លុយ​គឺ​មាន​រថយន្ត​២-៣​គ្រឿង​ដែល​ជា​កូនចៅ​របស់​លោក សាំង ណន និង​បើក​ប្រដេញ​កៀង​ចាប់​រថយន្ត​យក​ទៅ​ស្នាក់ការ​ដើម្បី​ធ្វើការ​ផាកពិន័យ​ទៅ​តាម​ចិត្ត​ដែល​ខ្លួន​ចង់បាន​ជាមិនខាន​។​

​ប្រភព​ពី​អ្នក​បើក​ឡានក្រុង​បន្ថែមថា​: រាល់​ទំនិញ​ទាំងអស់​ដែល​ដឹក​ចេញ​មកពី​ក្រុង​ប៉ោយប៉ែត​តាមរយ​:​រថយន្ត​គ្រប់​ប្រភេទ​ត្រូវ​បង់លុយ​អោយ​ទៅ​លោក សាំង ណន មេ​ស្នាក់​គយ​ល័ត​ក្នុង​មួយ​គ្រឿង​ចាប់ពី​១៥០០០០​រៀល​(​មួយ​សែន​ប្រាំ​មុឺន​រៀល​) ទៅ ៣០០០០០​រៀល​(​បី​សែន​រៀល​) និង​បង់លុយ​ច្រើន​ជាង​និង​ទៀត​ទៅ​តាម​ទំនិញ​តិច រឺ ច្រើន​។ ដោយឡែក​យោងតាម​ប្រភព​បាន​អោយដឹងទៀតថា លុយ​ដែល​បង់​អោយទៅ​គ្រប់ពេល​ទាំងនោះ​គឺ​មិន​ដែរ​ឃើញ​លោក សាំង ណន ចេញ​វិក័យប័ត្រ​អោយ​ម្តងណា​ឡើយ ។ សកម្មភាព​ពុករលួយ​ទាំងនេះហើយ​ដែល​ធ្វើអោយ​ចំណូល​ពន្ធ​រដ្ឋ​ត្រូវ​ខាតបង់​ក្នុង​មួយខែៗ​រាប់​លាន​រៀល​។

​ពាក់ព័ន្ធ​ទៅ​និង​ការចោទប្រកាន់​ដូច​ខាងលើ​អង្គភាព​សារព័ត៌មាន យើង​មិន​អាច​ស្វែងរក​ការបំភ្លឺ​ពី​លោក សាំង ណន បាន​នោះ​ទេ​ព្រោះ​គ្មាន​លេខ​ទូរស័ព្ទ អង្គភាព​យើង​រងចាំ​ការបំភ្លឺ​រៀងរាល់​ម៉ោង​ធ្វើការ​៕

Filed in: ព័ត៌មាន ដែលគួរចាប់អារម្មណ៍, ព័ត៌មានសំខាន់

Recent Posts

Bookmark and Promote!

© 2666 ឆន្ទៈខ្មែរ | Chhantak Khmer News. All rights reserved. XHTML / CSS Valid.
error: Content is protected !!