​លោក យី ថុល ប្រធាន​ស្នាក់ការ​គយ និង​រដ្ឋាករ​ព្រែក​ចាក បើកភ្លើង​ខៀវ​ឲ្យ​ឈ្មួញ​លួច​បង្កប់​ទំនិញគេចពន្ធ និង​ទំនិញ​ខុសច្បាប់​ពី​ប្រទេស​វៀតណាម​យ៉ាង​ពេញបន្ទុក​

(​ខេត្ត​កំពត​)៖ ថ្មីៗ​នេះ​មាន​ប្រភព​ច្បាស់​ការណ៍​ពី​មន្ត្រី​អត់​លិឍ​បាន​លួច​ទម្លាយ​ថា លោក យី ថុល ដែល​ជា​មេ​គយ​ប្រចាំ​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​ព្រែក​ចាក កំពុង​ប្រឈម​នឹង​ការរិះគន់​យ៉ាងខ្លាំង​ពី​សំណាក់​ក្រុម​ឈ្មួញរ​កសី​ុ​ដឹក​ទំនិញ​ឆ្លងដែន​ទាំងនាំ​ចេញ​នាំចូល ដោយ​ប្រធាន​ស្នាក់ការ​គយ​និង​រដ្ឋាករ​ទើបនឹង​មក​កាន់​តំណែង​រូបនោះ បាន​បញ្ជា​ឲ្យ​មន្ត្រី​ទទួលបន្ទុក​ខាង​ពិនិត្យ​ចរាចរ​ទំនិញ​ស្ថិត​តាម​មាត់ច្រក​កៀប​យក​លុយ​អ្នករ​កសី​ុ​តាមតែ​អំពើ​ចិត្ត​។​

​ប្រភព​ជាក់លាក់​បាន​បង្ហើប​ទៀតថា បន្ទាប់​ពី​មាន​ការដោះដូរ​ប្រធាន​ស្នាក់ការ​គយ​និង​ដ្ឋា​ករព្រែ​ក​ចាក​មក​នោះ លោក យី ថុល បាន​បញ្ជា​ឲ្យ​លោក រស់ សាត អនុប្រធាន​ស្នាក់ការ ព្រមទាំង​គូរ​កន​២​នាក់​ទៀត​មើល​ការខុសត្រូវ​ខាង​ពិនិត្យមើល​ការ​ចរាចរ​មុខទំនិញ​ចេញចូល​គ្រប់​ប្រភេទ នៅ​មាត់​ច្រក​ទ្វារ​អន្តរជាតិ​ព្រែក​ចាក​នេះ​។ ប្រភព​ដដែល​បាន​បន្តថា រថយន្ត​ដឹកទំនិញ​គ្រប់​ប្រភេទ​ក្នុង​តំបន់​ច្រកទ្វារ ត្រូវបាន​លោក រស់ សាត និង​បក្សពួក ធ្វើ​តាម​បញ្ជា​មេ​កើយ​របស់ខ្លួន​ដោយ​រឹតបន្តឹង​អ្នករ​កសី​ុ​ដឹក​ទំនិ​ញតាម​ច្រកទ្វារ​ស្ទើ​លៀន​អណ្តាត ហើយ​យក​លុយ​ទាំងនោះ​ទៅ​ចែក​គ្នា​ចាយ​យ៉ាង​សប្បាយ​ចិត្ត​។ គេ​បាន​ទម្លាយ​ទៀតថា ការដឹក​ទំនិញ​នៅ​ច្រកទ្វារ​ព្រំដែន​ព្រែក​ចាក​ទោះជា​ទំនិញ​គេច​ពន្ធ ឬ​ទំនិញ​បង់ពន្ធ​មិន​គ្រប់​ក្តី ក៏​ត្រូវបាន​លោក រស់ សាត ឲ្យ​បង់​លុយ​ទាំង​លើ​តុ ក្រោម​តុ​កាន់តែ​ច្រើនឡើងៗ ដោយ​សំអាង​ថា នេះ​ជា​គោលការណ៍​របស់​អង្គភាព​ក្នុង​ការដំឡើង​ប្រាក់​ពន្ធ​ចំណូល​ជូន​រដ្ឋ​ឲ្យ​គ្រប់​ផែនការ​។​

​មន្ត្រី​អត់​លិឍ​ខាងលើ​បាន​លួច​ទម្លាយ​ទៀតថា និយាយ​ទៅ គឺ​នៅក្នុង​អង្គភាព​គយ​និង​រដ្ឋាករ​ព្រែក​ចាក​មាន​អំពើ​ពុករលួយ​ជា​ខ្សែបណ្តោយ ហើយ​មេគ​យ​ដែល​ទើបតែ​មក​គ្រប់គ្រង មិន​បាន​កែប្រែ​ឬ​លប់បំបាត់​នោះទេ បែរ​ជា​រួមគំនិត​គ្នា​បន្ត​ចាត់តាំង​មន្ត្រី​ថ្នាក់ក្រោម​ចាស់ៗ​នោះ ឲ្យ​អនុវត្ត​បន្ត​ប្រមូល​លុយ​គ្មាន​វិក្ក​យ​ប័ត្រ ពី​ក្រុម​ឈ្មួញ​នាំ​ទំនិញ​ខុសច្បាប់ និង​ទំនិញ​បង់ពន្ធ​មិន​គ្រប់ ដែល​ដឹក​ឆ្លងកាត់​តំបន់​ច្រកទ្វារព្រំដែន យ៉ាងហោចណាស់​ក៏​មាន​ប្រមាណ​៤០​ភាគរយ ដែល​ត្រូវ​ចូល​ក្នុង​ហោប៉ៅ លោក យី ថុល និង​បក្សពួក​របស់​ខ្លួន ។​

​យ៉ាងណាមិញ​ករណី​ទំនិញ​សំខាន់ៗ​មួយចំនួនធំ ត្រូវបាន​លោក យី ថុល និង​បក្សពួក បង្វែរ​មក​បង់ពន្ធ​ត្រឹមតែ​៣០​ទៅ​៤០​ភាគរយ​ប៉ុណ្ណោះ ដោយ​ការបង់ពន្ធ​រាល់​មុខទំនិញ​ផ្សេងៗ​គឺ​មាន​សិទ្ធិ​ស្វ័យ​សម្រេច​លើ​តែ​បបូរមាត់​របស់លោក​ប្រធាន​ស្នាក់ការ​ថ្មី និង​បក្សពួក ដើម្បី​យក​ថវិកា​ទាំងនោះ​ដាក់​ក្នុង​ហោប៉ៅ ដែល​ទង្វើ​ទាំងនេះ​បាន​ធ្វើ​ឲ្យ​រដ្ឋ​ត្រូវ​ខាតបង់​ប្រាក់​ចំណូល​រាប់​សិប​លាន​ដុល្លារ ក្នុង​មួយ​ខែៗ​។​

​ប្រភព​គួរ​ជឿជាក់​ដដែល​បាន​ខ្សឹប​ទៀតថា ស្ថាប័នគយ និង​រដ្ឋាករ​ព្រែក​ចាក ដែល​មាន​ទីតាំង​ស្ថិតក្នុង​ភូមិ​ថ្កូវ ឃុំ​ឫស្សីស្រុក​ខាងលិច ស្រុក​កំពង់ត្រាច ខេត្ត​កំពត បន្ទាប់ពី​បាន​ផ្លាស់ប្តូរ​ប្រធាន​ស្នាក់ការ​ថ្មី គឺ​លោក យី ថុល ដែល​ពីមុន​គ្រប់គ្រង​នៅ​ច្រក លេខ​៤០០ ក្នុង​ខេត្ត​បាត់ដំបង ដោយ​ពេល​នេះ​មក​គ្រប់គ្រង​នៅ​តំបន់​ច្រកទ្វារព្រំដែន​អន្តរជាតិ​ព្រែក​ចាក ជំនួស លោក យ៉ែម សេង មិនទាន់បាន​១​ខែ​ស្រួល​ផង ស្រាប់តែ​បែកធ្លាយ​ពី​ភាពមិនប្រក្រតី និង​រឿងអាស្រូវ​ដ៏​ពេញបន្ទុក​បែបនេះ​ទៅហើយ ចុះ​ទម្រាំ​គ្រប់គ្រង​រាប់​ឆ្នាំ​នោះ ក្លាយ​ជា​បែប​ណា​ទៅ​?​។​បើ​គេ​មិន​ច្រឡំ​ទេ ប្រហែល​ជា​មេ​គយ​ថ្មី យី ថុល ខំ​ប្រមូល​លុយ​ដើម្បី​ស្រង់ដើម​ទេ​ដឹង​.? ទើប​ប្រឹងប្រែង​ដំឡើង​ពន្ធ​តាមតែ​អំពើ​ចិត្ត​បែបនេះ​។​

​ជុំវិញ​រឿងអាស្រូវ​ដូចខាងលើ នៅ​ព្រឹក​ថ្ងៃទី​២៦ ខែ​មករា ឆ្នាំ​២០១៩​នេះ អង្គភាពយើងខ្ញុំ មិនអាច​សុំ​ការពន្យល់​ពី​លោក យី ថុល ប្រធាន​ស្នាក់ការ​គយ និង​រដ្ឋាករ​ព្រែក​ចាក​បានទេ ដោយសារ​លេខ​ទូរស័ព្ទ​របស់​លោក​ប្រធាន​ស្ថិតក្នុង​តំបន់​ក្រៅ​សេវា​៕
​សេង ណា​រិទ្ធ​

Filed in: ព័ត៌មាន ដែលគួរចាប់អារម្មណ៍, ព័ត៌មានសំខាន់

Recent Posts

Bookmark and Promote!

© 6317 ឆន្ទៈខ្មែរ | Chhantak Khmer News. All rights reserved. XHTML / CSS Valid.
error: Content is protected !!