ទាន់ហេតុការណ៍
​ឯកឧត្តម​រដ្ឋមន្ដ្រី វេង សាខុន​សូម​ចូលរួម​អបអរសាទរ ជាមួយ​ប្រជា​ការពារ​នៅក្នុង​ឃុំ​ព្រឹង​ជ្រុំ​ស្រុក​ជើងព្រៃ ដែល​ទទួល​បាន​ទទួល​សំលៀក​បំពាក់​ចំនួន ១២០ កំប្លេ​ ==> ​សម្ដេច​តេជោ ហ៊ុន សែន ថ្លែង​ជំរុញ​ឲ្យ​ក្រសួង​មហាផ្ទៃ​ពង្រឹង​ការអនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ឱ្យបាន​ម៉ឺងម៉ាត់​ ==> រាជរដ្ធាភិបាល​កម្ពុជា បាន​ផ្ដល់​ជូន​ប័ណ្ណសរសើរ ជូន​ឯកឧត្តម អ៊ុន ចាន់​ដា អភិបាលខេត្ត​កំពង់ចាម​ ==> សម្តេច​សខេង​៖​ក្រសួង​បាន​ប្រឹងប្រែង​សង់​ពន្ធនាគារ​បន្ថែមទៀត​ទាក់ទង​ទៅនឹង​គ្រឿងញៀន​ ==> ល្បែងស៊ីសង​ក្នុង​កាស៊ីណូ​គ្មាន​យីហោ​ព្រំដែន​ខ្មែរ​-​យួន​នៅ​ស្រុក​ស្វាយជ្រំ​បើក​លែង​ដោយ​សេរី​លោក ម៉ែន វិបុល អភិបាលខេត្ត​ស្វាយរៀង រក្សា​ភាព​ស្ងៀមស្ងាត់​ទុក​ឲ្យ​ឧត្តមសេនីយ៍​យោធា​ឈ្មោះ លី យូ​គាទ ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​! ==> ​សមត្ថកិច្ច​ខេត្ត​កំពត កោះហៅ​អ្នកកាសែត​២​អង្គភាព​មក​សាកសួរ តាម​បណ្តឹង​របស់ លោក គឹម សោភ័ណ ជុំវិញ​ការ Live ព័ត៌មាន​ទាក់ទិន​នឹង​ការចាក់ដី​លុប​ប្រឡាយ​សាធារណៈ​ ==> លោក ជាវ តា​យ ដឹកនាំ​ប្រជុំ ស្ដី​ពី​ការពិភាក្សា​ផ្ដល់យោបល់ ក្នុង​ការរៀបចំ​យន្តការ​ថ្មី​ពាក់ព័ន្ធ​ការប្រមូល​សំរាម​នៅ​ក្នុង​ក្រុង​កំពត​ ==> រដ្ឋបាល​រាជធានី​ភ្នំពេញ ប្រគល់​ម៉ូតូ​ដឹក​សំរាម បែប​ទំនើប​ជូន​គ្រប់​សង្កាត់​ទាំង​១០៥ នៅ​ទូទាំង​រាជធានី​ភ្នំពេញ​ ==> ​ប្រទះ​ឃើញ​សព​ស្ត្រី​ម្នាក់​ដេកស្លាប់​នៅ​ក្បែរ​ស្រះ​ទឹក ==> សំណង់​អនាធិបតេយ្យ​ដែល​សង់​រំលោភ​ចំណី​ព្រែក​កំពង់​ត្រៀក ឃុំ​ជុំ​គ្រៀល ស្រុក​ទឹកឈូ តើ​អាជ្ញាធរ​ស្រុក​ទឹកឈូ អាចមាន​វិធានការ​ទប់ស្កាត់​បាន​ដែរឬទេ​?

បទល្មើស​នេសាទ​កើតឡើង​យ៉ាង​ពេញបន្ទុក​នៅ​នៅ​ឃុំ​ឆ្នុកទ្រូ ស្រុក​បរិបូរណ៍ ខេត្ត​កំពង់ឆ្នាំង​

បទល្មើស​នេសាទ​កើតឡើង​យ៉ាង​ពេញបន្ទុក​នៅ​នៅ​ឃុំ​ឆ្នុកទ្រូ ស្រុក​បរិបូរណ៍ ខេត្ត​កំពង់ឆ្នាំង​

​ដោយ ៖ គេហទំព័រ «ឆន្ទៈខ្មែរ | Chhan Tak Khmer​» | www.chk-news.com

Tel: 012 82 68 90 / 088 88 26 890 | WhatsApp=012826890

(​កំពង់ឆ្នាំង​)៖ សេចក្ដីរាយការណ៍​ពី​ប្រជា​នេសាទ​រស់នៅ​តំបន់​បឹង​ទន្លេសាប នៃ​ឃុំ​ឆ្នុក​ទ្រូ ស្រុក​បរិបូរណ៍ ខេត្ត​កំពង់ឆ្នាំង បានឲ្យដឹង​ថា​បច្ចុប្បន្ន​បទល្មើស​នេសាទ​ប្រើ​ឧបករណ៍​ខុស​ច្បាប់​កំពុង​កើតឡើង​យ៉ាង​រាលដាល ព្រោះ​គ្មាន​មន្ត្រី​ជំនាញ​ឬ​សមត្ថកិច្ច​ពាក់ព័ន្ធ​ណា​ចាត់វិធានការ​ទប់ស្កាត់​នោះទេ​។
​ប្រជា​នេសាទ​បានឲ្យដឹង​ទៀត​ថា ក្រុម​ឈ្មួញ​និង​ក្រុម​ជនល្មើស​ដែល​មាន​ការឃុបឃិត​បើកដៃ​ពី​សំណាក់​មន្ត្រី​រដ្ឋបាល​ជល​ផល និង​សមត្ថកិច្ច​ពាក់ព័ន្ធ​កំពុង​ប្រើ​ឧបករណ៍​ខុសច្បាប់​បំផ្លាញ​ធនធាន​មច្ឆជាតិ​ក្នុង​តំបន់​បឹង​ទន្លេសាប នៃ​ភូមិ​សេះ​ស្លាប់ ឃុំ​ឆ្នុកទ្រូ ស្រុក​បរិបូរណ៍ ខេត្ត​កំពង់ឆ្នាំង ដោយ​គ្មាន​ញញើត​អ្វី​ទាំងអស់​។ ចំណែក​លោក ឈួ​រ ច័ន្ទ​ឌឿ​ន អភិបាលខេត្ត​កំពង់ឆ្នាំង លោក ងិន ហ៊ុន ប្រធាន​មន្ទីរ​កសិកម្ម​ខេត្ត​កំពង់ឆ្នាំង និង​លោក លី ឡា នាយ​ខណ្ឌ​រដ្ឋបាល​ជល​ផល​ខេត្តកំពង់ឆ្នាំង នាំគ្នា​សម្ងំស្ងៀម​ធ្វើ​មិនដឹងមិនឮ​អ្វី​ទាំងអស់​។​

​ប្រភព​ពី​មន្ត្រី​អាជ្ញាធរ​មូលដ្ឋាន​ក្នុង​ឃុំ​ឆ្នុក​ទ្រូ ក៏​បានឲ្យ​ដឹង​ដែរថា មន្ត្រីរដ្ឋបាល​ជលផល​និង​សមត្ថកិច្ច​ពាក់ព័ន្ធ គឺជា​អ្នក​ឃុបឃិត​ឲ្យ​ឈ្មួញ​និង​ក្រុម​ជនល្មើស​ប្រើ​ឧបករណ៍​ខុសច្បាប់​ចាប់​ត្រី​ក្នុង​តំបន់​បឹង​ទន្លេសាប នៃ​ឃុំ​ឆ្នុក​ទ្រូ យ៉ាង​រាលដាល​ដើម្បី​ជា​ថ្នូរ​នឹង​ផលប្រយោជន៍​ផ្ទាល់ខ្លួន​។
​មន្ត្រី​អាជ្ញាធរ​មូលដ្ឋាន​បាន​បញ្ជាក់ទៀតថា ឧបករណ៍​ខុសច្បាប់​ដែល​កំពុង​ត្រូវបាន​ក្រុម​ជនល្មើស​ប្រើប្រាស់​មានដូចជា របាំង​លប សាច់​អួន​ក្រឡា​ញឹក​មាន​ប្រវែង​បណ្ដោយ​រាប់រយ​រាប់ពាន់​ម៉ែត្រ ឧបករណ៍​បរ និង​លប​រ​យ៉ាល់ ក៏ដូចជា​ដាក់រ​បាំងសាច់​អួន​ភ្ជិក​ទទឹង​ព្រែក ទទឹង​អូរ ជាច្រើន​កន្លែង​ផងដែរ​។ ជាងនេះទៅទៀត​ក្រុម​ជនល្មើស​ដាក់​សម្រាស់​ទ្រង់ទ្រាយ​ធំ​ដើម្បី​ចាប់​ត្រី​ក្នុង​បឹង​ទន្លេសាប នៃ​ភូមិ​សេះ​ស្លាប់ ឃុំ​ឆ្នុកទ្រូ កាន់តែ​ច្រើនឡើងៗ​ធ្វើឲ្យ​ធនធានមច្ឆជាតិ កំពុង​ប្រឈម​នឹង​សេចក្ដី​វិនាស​ចៀស​មិន​ផុត​ឡើយ​។​

​ប្រភព​ដែល​ស្និទ្ធ​នឹង​ក្រុមមន្ត្រី​រដ្ឋបាល​ជលផល​នៅ​ស្រុក​បរិបូរណ៍ ខេត្ត​កំពង់ឆ្នាំង បានឲ្យដឹងថា ក្រុម​ឈ្មួញ​ដែល​ប្រើ​ឧបករណ៍​ខុសច្បាប់​ទ្រង់ទ្រាយ​ធំ​បង់លុយ​ឲ្យ​មន្ត្រីរដ្ឋបាល​ជលផល ក៏ដូចជា​សមត្ថកិច្ច​ពាក់ព័ន្ធ​ក្នុង​មួយ​កន្លែងៗ​រាប់ពាន់​ដុល្លារ​។
​ក្នុង​នោះ​ក្រុម​ឈ្មួញ​ឬ​ជនល្មើស​ដែល​ប្រើរ​បាំងសាច់​អួន​ក្រឡា​ញឹក ដែល​មាន​ប្រវែង​បណ្ដោយ​វែងៗ​ត្រូវ​បង់លុយ​ក្នុង​មួយ​កន្លែង​ពី​១០០០​ដុល្លារ​ទៅ​២០០០​ដុល្លារ ហើយ​លោក ឈឹម បាន នាយ​សង្កាត់​រដ្ឋបាល​ជ​ល​ផល​បរិបូរណ៍ គឺជា​អ្នក​ប្រមុល​លុយ​បាន​យ៉ាងច្រើន រួច​មាន​ការ​បែងចែក​ទៅ​ថ្នាក់លើ​ផង​ដែរ ទើប​អ្វីៗ​អាច​ប្រព្រឹត្ត​ទៅ​ដោយ​រលូន​។​

​មន្ត្រីរាជការ​នៅក្នុង​មន្ទីរ​កសិកម្ម​ខេត្ត​កំពង់ឆ្នាំង បាន​បង្ហើប​ឲ្យដឹងថា ប្រសិនបើ​គ្មាន​ការបើក​ដៃ​ពី​សំណាក់​លោក ងិន ហ៊ុន ប្រធាន​មន្ទីរ​កសិកម្ម​ខេត្ត​កំពង់ឆ្នាំង និង​លោក លី ឡា នាយ​ខណ្ឌ​រដ្ឋបាល​ជល​ផល​ខេត្តកំពង់ឆ្នាំង ទេ​នោះ​គឺ​លោក ឈឹម បាន នាយ​សង្កាត់​រដ្ឋបាល​ជ​ល​ផល​បរិបូរណ៍ មិន​ហ៊ាន​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​ទេ​។
​មន្ត្រីរាជការ​ក្នុង​មន្ទីរ​កសិកម្ម​ខេត្ត​កំពង់ឆ្នាំង បាន​កត់សម្គាល់​ថា ចាប់តាំងពី​លោក លី ឡា ទទួលបាន​តំណែង​ជា​មេ​រដ្ឋបាល​ជលផល​ខេត្ត​កំពង់ឆ្នាំង ជំនួស​លោក សោម ភិរុណ រួច​មក​គឺ​បទល្មើស​នៅ​តំបន់​បឹង​ទន្លេសាប នៃ​ស្រុក​បរិបូរណ៍ ខេត្ត​កំពង់ឆ្នាំង កើតឡើង​កាន់តែ​ច្រើន​ជាង​មុន​ទៅទៀត​៕

Filed in: ព័ត៌មាន ដែលគួរចាប់អារម្មណ៍

Recent Posts

Bookmark and Promote!

© 2020 ឆន្ទៈខ្មែរ | Chhantak Khmer News. All rights reserved. XHTML / CSS Valid.