ពិធី​ស្រោចស្រព​ព្រះ​សុគន្ធវារី​សម្ពោធ​សមណស័ក្តិ​ទី​ជា​ព្រះ​អនុគណ គណៈធម្មយុត្តិកនិកាយ​ស្រុក​ឈូក និង​ជា​ព្រះចៅអធិការ​វត្ត​បទុម​ប្រា​ង្ស៊ី​រតនា ហៅ​វត្ត​ស្ទឹង​

(​ខេត្ត​កំពត​)៖ នៅ​ព្រឹក​ថ្ងៃ​សៅរ៍ ១៣​កើត ខែ​បុស្ស ឆ្នាំច សំរឹទ្ធិ​ស័ក ពស ២៥៦២ ត្រូវ​នឹង​ថ្ងៃទី​១៩ ខែ​មករា ឆ្នាំ​២០១៩ លោក ស៊ឹម វុទ្ធា អភិបាលរង​ខេត្ត តំណាង​ដ៏​ខ្ពង់ខ្ពស់ លោក ជាវ តា​យ អភិបាល​នៃ​គណៈ​អភិបាលខេត្ត​កំពត បាន​អញ្ជើញ​ចូលរួម​ក្នុង ពិធី​ស្រោចស្រព​ព្រះ​សុគន្ធវារី​សម្ពោធ​សមណស័ក្តិ​ទី​ជា​ព្រះ​អនុគណ គណៈធម្មយុត្តិកនិកាយ​ស្រុក​ឈូក និង​ជា​ព្រះចៅអធិការ​វត្ត​បទុម​ប្រា​ង្ស៊ី​រតនា ហៅ​វត្ត​ស្ទឹង ក្រោម​ព្រះរាជាធិបតីភាព​ដ៏​ខ្ពង់ខ្ពស់ សម្តេចព្រះ​អភិ​សិរី​សុគន្ធា​មហា​សង្ឃ​រាជាធិបតី កិត្តិ​ឧទ្ទេស​បណ្ឌិត បួ​រ គ្រី សម្តេចព្រះ​មហាសង្ឃរាជ នៃ​គណៈធម្មយុត្តិកនិកាយ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ជា​ព្រះប្រធាន​គណៈ​សង្ឃនាយក នៃ​គណៈធម្មយុត្តិកនិកាយ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ស្ថិតនៅ​ភូមិ​ឈើទាល ឃុំ​ឈូក ស្រុក​ឈូក ខេត្ត​កំពត​។​

​ក្នុង​ពិធី​នា​ព្រឹក​នេះ​មាន​ការ​និមន្ត និង​អញ្ជើញ​ចូលរួម​ពី​ព្រះសង្ឃ លោក​ប្រធាន​មន្ទីរ អង្គភាព​ជុំវិញ​ខេត្ត នាយក នាយករង​ទីចាត់ការ ប្រធាន អនុប្រធាន​អង្គភាព​ចំណុះ​សាលាខេត្ត មន្ត្រីរាជការ​សាលាស្រុក​ឈូក សិស្សានុសិស្ស បងប្អូន​ប្រជាពលរដ្ឋ យ៉ាងច្រើន​កុះករ​។​

​លោក ស៊ឹម វុទ្ធា អភិបាលរង​ខេត្ត​កំពត បាន​មានប្រសាសន៍ថា បច្ចុប្បន្ន​វិស័យ​សាសនា​បាន​និង​កំពុង​ដើរតួនាទី​យ៉ាង​សំខាន់​ក្នុង​សង្គម​ជាតិ ។ ជាងនេះទៅទៀត ការបង្កើត​វត្ត​អារាម​គឺជា​ការបង្កើត​នូវ​ថ្នាល​បណ្តុះបណ្តាល​ធនធាន​មនុស្ស​យ៉ាង​សំខាន់​សម្រាប់​ជ្រោង​វិស័យ​សាសនា​ឱ្យ​កាន់តែ​មាន​ការរីកចម្រើន​ជា​បន្តបន្ទាប់ ៕
​សេង ណា​រិទ្ធ​

 

Filed in: ខេត្តកំពត

Recent Posts

Bookmark and Promote!

© 2019 ឆន្ទៈខ្មែរ | Chhantak Khmer News. All rights reserved. XHTML / CSS Valid.
error: Content is protected !!