​មេ​ឈ្មួញ ឧក្រិដ្ឋកម្ម ឈ្មោះ ដេ វីត ជា​នរណា​.! បានជា ឯកឧត្ដម អ៊ុន ចាន់​ដា អភិបាលខេត្ត​ខេត្ត​ព្រះវិហារ ទាំងមូល មិន​ហ៊ាន​លូកដៃ បង្ក្រាប​.!!!

ខេត្ត​ព្រះវិហារ ៖ បើ​តាម​ប្រភព បណ្តាញ​អ្នក សារព័ត៌មាន ក្នុងស្រុក មួយចំនួន បាន​ធ្វើ​ការផ្សព្វផ្សាយ ពី​មេ​ឈ្មួញ កាប់បំផ្លាញ​ព្រៃឈើ ឈ្មោះ ដេ វីត ល្បី​ថា​៖ ដាក់​ម៉ា​ស៊ី​រ៉ៃ អារ​ជ្រៀក​ឈើ លាន់លឺ​អើ​ង​កង​ពាស់ពេញ​ព្រៃ គ្មាន កោត​ញ​ញើញ​មន្ត្រី​អាជ្ញាធរ មាន​សម្ថ​ត​កិច្ច ទោះជា​មាន ឯកឧត្ដម អ៊ុន ចាន់​ដា​អភិបាល នៃ​គ​ណះ​អភិបាលខេត្ត ចុះ​មក​ក៏​គេ​មិន​ខ្លាច​ដែរ​។​

​បើ​យោង​តាម​ប្រភព​ពី​ពលរដ្ឋ​រស់នៅ ស្រុក​ជាំ​ក្សាន្ត បាន​បង្ហើប​អោយ ខាង​សារព័ត៌មាន​យើង​បានដឹង​នៅ​ថ្ងៃ​ទី ១៤ ខែ មករា ឆ្នាំ​២០១៩ នា​ពេល​កន្លងទៅ​នេះ​ថា​៖ មេ​ឈ្មួញ ឈ្មោះ ដេ វីត បាន​បោះ​ទីតាំង ដាក់​ម៉ា​ស៊ី​រ៉ៃ​ជាច្រើន អារ ជ្រៀក​ឈើ នៅ​ចំណុច​អ​រូ​ជុ​ញ ស្រុក​ជាំ​ក្សាន្ត ខេត្ត​ព្រះវិហារ កំពុង​តែ​អា​ជ្រៀក កាប់ បំផ្លាញ ខ្ទេចខ្ទី​គ្មាន សេសសល់ សូម្បី​តែ​កូន​ឈើ​តូចៗ សឹង​និង​វិនាស​ទាំងស្រុង នៅក្រោម​កណ្ដាប់ដៃ​របស់​មេ​ឈ្មួញ ឧក្រិដ្ឋកម្ម ព្រៃឈើ ឈ្មោះ ដេ វីត ជា​អ្នក​បំផ្លិចបំផ្លាញ ព្រោះ​រូបគេ អាង​មាន​អ្នកធំ នៅ​ពីក្រោយ​ខ្នង ដែល​ធ្វើអោយ​មន្ត្រី​អាជ្ញាធរ មាន​សមត្ថកិច្ច​តូចធំ ខ្លាចរអារ ទោះជា ឯកឧត្ដម អ៊ុន ចាន់​ដា​អភិបាលខេត្ត​ខេត្ត​ព្រះវិហារ ទាំងមូល​មិន​ហ៊ាន​លូកដៃ និង ចេញ​បទ​បព្ជា​ា​បង្ក្រាប​ផង​។​

​ប្រភព​ដដែល​បាន​បន្តទៀតថា​៖ ព្រោះតែ ចឹង​ហើយ បាន​ជា​មេ​ឈ្មួញ​ឧក្រិដ្ឋកម្ម កាប់បំផ្លាញ​ព្រៃឈើ​ឈ្មោះ ដេ វីត មាន អំ​នួន​អួតអាង ពាស់ពេញ​ខេត្តព្រះវិហារ និង​អាច​ដឹក ជ​ញ្ជូ​ន​ឈើ ទៅ​ខេត្ត​កំពង់ធំ ទាំង​ថ្ងៃ​ទាំង​យប់ បាន​យ៉ាង​រលូន គ្មាន​មន្ត្រី​អាជ្ញាធរ​សម្ថ​ត​កិច្ច​មួយ​ណា​ហ៊ាន​អើត​មុខ តាម​ដងផ្លូវ ពេល​ឃើញ​រថយន្ដ​យី​ឌុ​ក ដឹកឈើ​ធំៗ និង រថយន្ដ​V R ខ្នាត​យក្ស​របស់គេ (​ដេវីត​) ដឹកឈើ​រត់​កាត់ មុខ ក៏​មិន​ហ៊ាន​ក្រឡេក​ភ្នែក​មើល​ផង សង្ស័យ​មាន​ការ​បើកភ្លើង​ខៀវ ពី​អភិបាលខេត្ត លោក សុខ លូ ហើយ មើលទៅ ទើប​មិន​មាន​សមត្ថ កិច្ច​ជំនាញ រូប​ណា​ទប់ស្កាត់​បែបនេះ​សោះ​។​

​សូម​បញ្ជាក់​ផង​ដែរ​ថា​៖ នា​ពេល​កន្លងទៅ​នេះ សម្តេច ក្រឡា​ហោម ស ខេង បាន​មានប្រសាសន៍ថា​៖ ក្នុង​មូល ដ្ឋា​ន​ខេត្ត​ណា ដែល​មាន​បទល្មើស គឺ​ខេត្ត​នឹង ត្រូវ​ទទួល ខុស​ត្រូវ នូវ​ទង្វើរ ដែល​របស់ខ្លួន ដែល​បិទបាំង បទល្មើស​នៅ​ពីក្រោយ​ខ្នង មិន​គួរ​ឱ្យ​កើតមាន​តទៅទៀត​នោះ​ទេ​។​

​ជុំវិញ​ការ​ចោទ​ខាងលើ ខាង​អង្គភាព​យើង មិនអាច​សុំ​ការ បកស្រាយ​បំភ្លឺ ពី​មេ​ឈ្មួញ​ឈើ​ឈ្មោះ ដេ វីត បានទេ ព្រោះ​មិន​មាន​លេខ​ទូរស័ព្ទ អង្គភាព យើងខ្ញុំ រង់ចាំ​បកស្រាយ​បំភ្លឺ​រាល់​ម៉ោង​ធ្វើការ​៕


Filed in: ព័ត៌មាន ដែលគួរចាប់អារម្មណ៍, ព័ត៌មានសំខាន់

Recent Posts

Bookmark and Promote!

© 6289 ឆន្ទៈខ្មែរ | Chhantak Khmer News. All rights reserved. XHTML / CSS Valid.
error: Content is protected !!