​បុរស​ដែល​ស្លាប់​ចោល​កូន​ក្នុងបន្ទុក ០៩​នាក់ ដោយ​គ្រោះថ្នាក់​ចរាចរ បាន​ទទួល​អំណោយ​ពី​សាខា​កាកបាទក្រហមកម្ពុជា ខេត្ត​កែប

(​ខេត្ត​កែប​)៖ កាលពី​ព្រឹក​ថ្ងៃ​សៅរ៏ ៧​កើត ខែ​បុស្ស ឆ្នាំច សំរឹទ្ធិ​ស័ក ព​.​ស​២៥៦២ ត្រូវ​នឹង​ថ្ងៃទី​១២  ខែ​មករា ឆ្នាំ​២០១៩ លោក កែ​ន សត្ថា ប្រធាន​គណៈកម្មាធិការ​សាខា​កាកបាទក្រហម​ខេត្ត រួម​ដំណើរ​ដោយ លោក លោកស្រី​ជា​សមាជិក សមាជិកា​គណៈកម្មាធិកា​រ​សាខា​កាកបាទក្រហម​ខេត្ត សាខា អនុសាខា​កាកបាទ​ក្រហម​ក្រុង ក្រុមប្រឹក្សា​ក្រុង សង្កាត់  អញ្ជេី​ញ​ចូលរួមបុណ្យ​សពលោក សេង សុភាព អាយុ ៤៣​ឆ្នាំ មានកូន​ក្នុង​បន្ទុក ០៩ នាក់ ស្រី ០៣​នាក់ ដែល​ជនរងគ្រោះ​បាន​ទទួល​មរណៈភាព​ដោយ​គ្រោះថ្នាក់​ចរាច​រណ៏ កាលពី​ពេល​ថ្មីៗ​នេះ​។​

​ក្នុងឱកាស​នោះ​ដែរ លោក កែ​ន សត្ថា ប្រធាន​គណៈកម្មាធិការ​សាខា​កាកបាទក្រហម​ខេត្ត បាន​មាន​ប្រសា​ស​ន៏​ផ្តាំផ្ញើ ចូលរួម​រំលែក​ទុក្ខ​យ៉ាង​ក្រៀមក្រំ និង​លើកទឹកចិត្ត​ដល់​ក្រុមគ្រួសារ​សព ដោយ​បាន​ពាំនាំ​ការ​ផ្តាំផ្ញើ សួរសុខទុក្ខ និង​ចូលរួម​រំលែក​ទុក្ខ​ពី​សំណាក់​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ប្រធាន​កាកបាទក្រហមកម្ពុជា​ផងដែរ នឹង​បាន​នាំយក​អំណោយ​របស់​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធាន​កាកបាទក្រហមកម្ពុជា  រួម​មាន​គ្រឿងឧបភោគ បរិភោគ ជា​អង្ករ ១០០ គ​.​ក្រ  ទឹកបរិសុទ្ធ​០២​កេះ   ទឹកក្រូច ១​កេះ មី ០២​កេះ ទឹកត្រី​០២​ឡូ ត្រីខកំប៉ុង ០២​យួរ នឹង​ថវិកា ១.២០០.០០០ រៀល ប្រគល់ជូន​ដល់​ក្រុមគ្រួសារ​សព​ទុក​ចាត់ចែង​ធ្វេី​បុណ្យ​តាម​ប្រពៃណី​នៅ​គេហដ្ឋាន​នៃ​សព ដែល​ស្ថិត​ក្នុង​ភូមិ​កែវ​ក្រសាំង សង្កាត់​កែប ក្រុងកែប ខេត្ត​កែប​។​

​ជាមួយនេះ ក្រុមគ្រួសារ​សព​ទាំងមូល ក៏​សូម​ថ្លែង​អណរ​គុណ​យ៉ាង​ជ្រៀលជ្រៅ​ចំពោះ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត​កែប ពិសេស​សម្តេច​កិតិ្ត​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធាន​កាកបាទក្រហមកម្ពុជា ដែល​ជានិច្ចកាល សម្តេច​តែងតែ​គិតគូរ និង​យកអាសារ​ដល់​ប្រជាពលរដ្ឋ​ងាយ​រងគ្រោះ​គ្រប់​ជំពូក នៅ​ទូទាំង​ប្រទេស​៕
​សេង ណា​រិទ្ធ​

Filed in: ខេត្តកែប

Recent Posts

Bookmark and Promote!

© 2019 ឆន្ទៈខ្មែរ | Chhantak Khmer News. All rights reserved. XHTML / CSS Valid.
error: Content is protected !!