​រដ្ឋបាល​ខេត្ត​កែប រៀបចំ​ពិធី​បញ្ចុះ​បឋមសិលា​កសាង​រោងបុណ្យ​ដោយ​បេតុង​អា​មេដំបូល​បុស្បុក​នៅមុខ​អាស្រម​លោកយាយ​ម៉ៅ​

(​ខេត្ត​កែប​)៖ នៅ​រសៀល​ថ្ងៃ​អាទិត្យ ៨​កើត ខែ​បុស្ស ឆ្នាំច សំរឹទ្ធិ​ស័ក ព​.​ស ២៥៦២ ត្រូវ​នឹង​ថ្ងៃទី​១៣ ខែ​មករា ឆ្នាំ​២០១៩ នេះ រដ្ឋបាល​ខេត្ត​កែប បានរៀបចំ​ពិធី​បញ្ចុះ​បឋមសិលា​កសាង​រោងបុណ្យ​អំពី​បេតុង​អា​មេដំបូល​បុស្បុក​នៅមុខ​អាស្រម​លោកយាយ​ម៉ៅ ដោយ​ពិធី​នេះ​ប្រារព្វ​ធ្វើឡើង​ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់ ឯកឧត្តម នាយ​ឧត្ដមសេនីយ៍​សន្តិ​បណ្ឌិត ម៉ៅ ច័ន្ទ​តារា រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ និង​លោកជំទាវ លោក កែ​ន សត្ថា អភិបាល នៃ​គណៈ​អភិបាលខេត្ត​កែប លោក សំ  សារី​ន ប្រធាន​ក្រុមប្រឹក្សា​ខេត្ត ព្រមទាំង លោក លោកស្រី ជា​សមាជិក​ក្រុមប្រឹក្សា​ខេត្ត អភិបាលរង​ខេត្ត លោក លោកស្រី អភិបាល អភិបាលរងក្រុង ស្រុក ប្រធាន អនុប្រធាន​មន្ទីរ​អង្គភាព​ជំវិញ​ខេត្ត កងកម្លាំងប្រដាប់អាវុធ មន្ត្រីរាជការ​គ្រប់​លំដាប់ថ្នាក់ អាជីវករ និង​បងប្អូន​ប្រជាពលរដ្ឋ​ក្នុង​ខេត្ត​កែប​ជាច្រើន​នាក់​។​

​ជា​ការកត់សម្គាល់ ជានិច្ចកាល​រដ្ឋបាលខេត្ត​កែប តែងតែ​បាន​ប្រារព្វ រៀបចំ​ពិធីសែនព្រេន បន់ស្រន់​នៅ​ចំពោះមុខ​អាស្រម​លោកយាយ​ម៉ៅ ដើម្បី​សុំ​សេចក្តីសុខ សេចក្តីចម្រើន ជូន​ដល់​ប្រមុខ​ដឹកនាំ​ប្រទេស និង​ភ្ញៀវ​ជាតិ​-​អន្តរជាតិ ក៏ដូចជា​ប្រជាពលរដ្ឋ​ក្នុង​ភូមិសាស្ត្រ​ខេត្ត​កែប​ទាំងមូល​។​ដូច្នេះ​ដើម្បី​ជា​ភាពងាយស្រួល​ដល់​ការរៀបចំ​ពិធី​សក្ការៈបូជា​ផ្សេងៗ រដ្ឋបាល​ខេត្ត​កែប ក៏​បាន​ផ្តួចផ្តើម​កសាង​នូវ​រោងបុណ្យ​ដោយ​ប្រើ​បេតុង​អា​មេ​(​បេតុង​សរសៃដែក​) ដំបូល​ក្បឿងស្រកាត្រី​និង​មាន​បុស្បុក​នៅ​ពី​លើ ដោយ​ក្បាច់រចនា​យ៉ាង​ល្អ​វិចិត្រ​។​

​សូមបញ្ជាក់​ថា​៖ ការកសាង​រោងបុណ្យ​អំពី​បេតុង​អា​មេ​(​បេតុ​ប្រើ​សរសៃដែក​)​ដំបូល​មាន​បុស្បុក​នៅ​ពី​លើ ស្ថិត​មុខ​អាស្រម​លោកយាយ​ម៉ៅ​នេះ គឺជា​ការ​ផ្តួចផ្តើម​ឡើង​ពី​សំណាក់ ឯកឧត្តម នាយ​ឧត្តមសេនីយ៍ សន្តិ​បណ្ឌិត ម៉ៅ ច័ន្ទ​តារា រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ​និង​លោកជំទាវ និង​លោក កែ​ន សត្ថា អភិបាល នៃ​គណៈ​អភិបាលខេត្ត​កែប​៕
​សេង ណា​រិទ្ធ​

Filed in: ខេត្តកែប, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

© 2019 ឆន្ទៈខ្មែរ | Chhantak Khmer News. All rights reserved. XHTML / CSS Valid.
error: Content is protected !!