ទាន់ហេតុការណ៍
​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បើកសម្ពោធ​ឲ្យ​ដំណើរកា​រ​បន្ទប់​ពិនិត្យ និង​ព្យាបាល​មាត់​ធ្មេញ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ==> លោក គី វី​រិន្ទ ត្រូវបាន​ប្រកាស​ជា​ផ្លូវការ ជា​ប្រធាន​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្តសៀមរាប ==> រដ្ឋបាល​ខេត្ត​កែប បើក​កិច្ចប្រជុំ​រៀបចំ​យន្តការ​សម្របសម្រួល​កា​រ​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​ ==> ​ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ា​ណែ​ត អញ្ជើញ​ជា​គណៈអធិបតី ក្នុង​ពិធី​បញ្ចុះ​ខណ្ឌសីមា និង​សម្ពោធ​សមិទ្ធផល​នានា នៅ​វត្ត​ពោធិ៍​រាជ​លំ​ពូ ស្ថិតក្នុង​ស្រុក​កំពង់ត្រាច​ ==> កិច្ចប្រជុំ​ត្រៀម​រៀបចំ​ការប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ឆ្នាំ​២០១៩ នៅ​ខេត្ត​កំពត​ ==> ​លោក ម៉ែន វិបុល អភិបាល នៃ​គណៈ​អភិបាលខេត្ត​ស្វាយរៀង ដឹកនាំ​កំលាំង​ចុះជួយ​ស្ទូងស្រូវ និង​ចែក​គ្រាប់ពូជ​កសិផល ដល់​ប្រជា​សហគមន៍​កសិកម្ម​! ==> មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្ត​ព្រះវិហារ នៅតែ​បន្ត​សកម្មភាព​ការងារ​ថែទាំ ជួសជុល​ផ្លូវថ្នល់​តាម​តំបន់​នានា ក្នុង​ភូមិសាស្ត្រ​ស្រុក​មួយចំនួន ! ==> ​សម្តេច​ពញា​ចក្រី ហេង សំរិន ចូល​បច្ច័យ​ចំនួន ៤០​លាន​រៀល សម្រាប់​កសាង​កុដ នៅ​វត្ត​ក្រ​ញ៉ូង និង​វត្ត​ព្រះ​លាន​ព្រះ ក្នុង​ខេត្ត​ត្បូងឃ្មុំ​ ==> ក្រសួង​កិច្ចការនារី​ចែក​អំណោយ​មនុស្សធម៌ ដល់​ពលរដ្ឋ​ក្រីក្រ ចំនួន ២០០​គ្រួសារ ក្នុង​ក្រុង​ប៉ៃលិន​ ==> អភិបាលខេត្ត​តាកែវ អំពាវនាវ​ដល់​ម្ចាស់ផ្ទះ​សំណាក់ អាហា​រដ្ឋា​ន និង​ភោជនីយដ្ឋាន​នានា កុំ​ដំឡើងថ្លៃ​ពេល​ប្រឡង​បាក់​ឌុប​

​ប្រារព្វ​ពិធី​បុណ្យ​ដា​លាន ដែល​ជា​ប្រពៃណី​ជាតិ នឹង​ក្រោម​អធិបត្តីភាព ឯកឧត្តម វេង ខុន រដ្ធមន្ដ្រី​ក្រសួង​កសិកម្ម​នៅ​ស្ថានីយ​ពូជស្រូវ​ទួល​សំរោង ក្នុង​ភូមិ​អូរ​ញ ឃុំ​បឹង​ព្រីង ស្រុក​ថ្មគោល ខេត្ដ​បាត់ដំបង

​នា​រសៀល​ថ្ងៃ​សៅរ៍ ៧​កើត ខែ​បុស្ស ឆ្នាំច សំរឹទ្ធិ​ស័ក ព​.​ស​.២៥៦២ ត្រូវ​នឹង​ថ្ងៃទី​១២ ខែ​មករា ឆ្នាំ​២០១៩ អគ្គនាយកដ្ឋាន​កសិកម្ម សហការ​ជាមួយ​អាជ្ញាធរ​ដែល​ដី មន្ទីរ​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ​ខេត្ត បាន​រៀបចំ​ប្រារព្វ​ពិធីបុណ្យ​ដា​លាន​ដែល​ជា​ប្រពៃណី​ជាតិ​ក្រោម​អធិបតីភាព​ឯកឧត្តម វេង សាខុន រដ្ឋ​ម​ន្រី្ត ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ អម​ដោយ​ឯកឧត្តម ងួន រតនៈ អភិបាល​នៃ​គណៈ​អភិបាលខេត្ត​បាត់ដំបង ឯកឧត្តម លោកជំទាវ​ថ្នាក់ដឹកនាំ​ក្រសួង លោក លោកស្រី នាង​កញ្ញា ភ្ញៀវ​កិត្តិយស​ជាតិ​-​អន្តរជាតិ ព្រះសង្ឃ សិស្សានុសិស្ស ប្រជាពលរដ្ឋ​យ៉ាងច្រើន​កុះករ​។

​នា​ឱកាស​ដ៏​ថ្លៃថ្លា​នេះ ឯកឧត្តម​រដ្ឋមន្ត្រី​ក្នុង​នាម​ថ្នាក់ដឹកនាំ​ក្រសួង ព្រមទាំង​ឯកឧត្តម​អភិបាល​នៃ​គណៈ​អភិបាលខេត្ត​បាន​ពាំនាំ​នូវ​ការ​ផ្តាំផ្ញើ​សាកសួរ​សុខទុក្ខ និង​សេចក្តី​នឹករលឹក​ដ៏​ជ្រាលជ្រៅ​ពី​សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រគេន​ចំពោះ​ព្រះករុណា​គ្រប់​ព្រះអង្គ និង​ជូន​ចំពោះ​បងប្អូន​ជនរួមជាតិ​ទាំងអស់​ដែល​មាន​វត្តមាន​នៅ​ទីនេះ សូម​ទទួល​នូវ​សិរី​សួស្តី ជ័យ​មង្គល វិបុល​សុខ​គ្រប់​ប្រការ​កុំបី​ឃ្លៀងឃ្លាត​ឡើយ​។
​ទាក់ទង​នឹង​ពិធី​បុណ្យដារលាន​នាពេលនេះ ឯកឧត្តម​រដ្ឋមន្ត្រី​បាន​រំលឹក​ជូន​អង្គពិធី​ជ្រាប​ដោយ​សង្ខេប​ពី​ប្រវត្តិ​បុណ្យ​នេះ​ថា​៖ បុណ្យដារលាន ជា​បុណ្យ​ដែល​ទាក់ទង​ទៅ​នឹង​ជំនឿ​សាសនា​របស់​ប្រជា​ពលរដ្ឋ​ខ្មែរ​ភាគច្រើន​ជា​កសិករ តែងតែ​ប្រកាន់ខ្ជាប់​នូវ​ប្រពៃណី​នេះ ក្រោយពី​បញ្ចប់​ការ​ច្រូតស្រូវ និង​បោក​បែន​រួចរាល់ ក្នុង​គោលបំណង​រក្សា​នូវ​អត្ដ​សញ្ញាណ​ព្រលឹង​ជាតិខ្មែរ គោរព​ដឹងគុណ​ចំពោះ​ម្ចាស់​ទឹក ម្ចាស់​ដី និង​វត្ថុ​ស័ក្តិសិទ្ធិ​ក៏ដូចជា​បង្ក​ឱកាស​ជូន​ប្រជាកសិករ​ឲ្យ​ជួបជុំ​ញាតិមិត្ដ​ជិត​ឆ្ងាយ ដើម្បី​ពង្រីក​នូវ​ចំណង​ភាតរភាព សាមគ្គីភាព និង​មិត្តភាព ហើយ​ផ្លាស់ប្ដូរ​យោបល់​គ្នា​អំពី​ការងារ​បង្កបង្កើនផល និង​ជា​ពិសេស គឺ​ដើម្បី​កម្សាន្ដ​សប្បាយ បន្ទាប់ពី​បាន​ចំណាយ​កម្លាំងកាយ និង​កម្លាំងចិត្ត​គ្រប់បែបយ៉ាង​នៅក្រោម​កម្ដៅ​ព្រះអាទិត្យ​និង​ភ្លៀង​ផ្គរ​យ៉ាង​ប្ដូរផ្ដាច់ អស់​រយៈពេល​ពេញ​មួយ​រដូវ​បង្កបង្កើន​ផល​កន្លងមក​។

​ឯកឧត្តម​រដ្ឋមន្ត្រី​ក៏​បាន​ជម្រាប​ជូន​អង្គពិធី​ជ្រាប​ដោយ​សង្ខេប​ផងដែរ​អំពី​ស្ថានភាព​ទូទៅ​នៃ​ការ​វិវឌ្ឍន៍​ផ្នែក​នយោបាយ សង្គម និង​ការ​វិវឌ្ឍន៍​រីកចម្រើន​របស់​ប្រទេស​ជាតិ​ក្រោម​ការដឹកនាំ​ដ៏​ត្រឹមត្រូវ និង​មាន​ចក្ខុវិស័យ​វែងឆ្ងាយ​របស់​រាជរដ្ឋាភិបាល រួម​ជាមួយ​ផែនការ និង​ទិសដៅ​អភិវឌ្ឍន៍​លើ​គ្រប់​វិស័យ ជាពិសេស​វិស័យ​កសិកម្ម​។

​ដើម្បី​បន្ត​ដឹកនាំ គ្រប់គ្រង និង​អភិវឌ្ឍន៍ វិស័យ​កសិកម្ម​ឲ្យមាន​ការរីកចម្រើន​បន្ថែម​ទៀត ឆ្លើយតប​តាម​កំណើនសេដ្ឋកិច្ច កំណើន​ប្រជាជន និង​ជា​ពិសេស​ដើម្បី​បង្កើន​ផលិតភាព​ផលិតកម្ម​ក្នុងស្រុក ពិពិធ​ភាវូបនីយកម្ម និង​ពាណិជ្ជូប​នីយកម្ម​កសិកម្ម​សំដៅ​លើកកម្ពស់​កំណើនសេដ្ឋកិច្ច ក្នុង​បរិបទ​នៃ​បដិវត្តន៍​ឧស្សាហកម្ម​ទី​៤ និង​ឌីជីថល​រូបនីយកម្ម សមស្រប​តាម​ចក្ខុវិស័យ​និង​គោលនយោបាយ​កំណែទម្រង់​ស៊ីជម្រៅ​របស់​រាជរដ្ឋាភិបាល​គឺ​ដើម្បី​ប្រែក្លាយ​កម្ពុជា​ទៅ​ជា​ប្រទេស​ដែល​មាន​ចំណូល​មធ្យម​កម្រិត​ខ្ពស់​នៅ​ឆ្នាំ​២០៣០ ឯកឧត្តម​រដ្ឋមន្ត្រី​បាន​ផ្តល់​អនុសាសន៍​មួយចំនួន​ដើម្បី​ជា​ធាតុ​ចូល​និង​ជា​ពុទ្ធិ​សម្រាប់​អង្គពិធី​យកទៅ​អនុវត្ត​បន្ត​៖ ទី​១.​ត្រូវ​លើកកម្ពស់​ផលិតភាព គុណភាព និង​សុវត្ថិភាព​ផលិតផល​កសិកម្ម ឆ្លើយតប​តាម​តម្រូវការ​ទីផ្សារ និង​មាន​ភាព​ប្រកួតប្រជែង ដោយ​ត្រូវ​បង្កើន​ផលិតភាព គុណភាព និង​ពិពិធ​កម្ម​តាមរយៈ​ការបង្កើន​ការវិនិយោគ​លើ​ការស្រាវជ្រាវ និង​អភិវឌ្ឍន៍​ពូជ​ដំណាំ ពូជ​សត្វ និង​វារីវប្បកម្ម​ដែល​ផ្តល់​តម្លៃបន្ថែម​ខ្ពស់ បន្ត​ជំរុញ​ការអភិវឌ្ឍ​កសិដ្ឋាន​គំរូ​និង​ការផ្តល់​សេវា​បច្ចេកទេស​កសិកម្ម ការប្រើប្រាស់​ពូជ​ធន់​ដែល​ផ្តល់​ទិន្នផល​ខ្ពស់ ពង្រឹង​ការគ្រប់គ្រង​សហគមន៍​កសិកម្ម​និង​ពង្រីក​យន្តការ​ផលិតកម្ម​កសិកម្ម​តាម​កិច្ចសន្យា ព្រមទាំង​ជំរុញ​ការប្រើប្រាស់​បច្ចេកវិទ្យា​វៃ​ឆ្លាត ទំនើប និង​ឌីជីថល ដើម្បី​កាត់បន្ថយ​ពលកម្ម និង​បង្កើន​ផលិតភាព​និង​ប្រសិទ្ធភាព​ការងារ ដើម្បី​ជំនួស​ការ​នាំចូល​។ ទី​២.​ពង្រីក​ការអនុវត្ត​ទំនើបកម្ម​កសិកម្ម​តាម​សហគ្រាស​កសិកម្ម​ធុន​តូច និង​មធ្យម និង​ពង្រឹង​សមត្ថភាព​សហគម​ន៍​កសិកម្ម​ឲ្យមាន​លក្ខណៈ​ជា​អាជីព ដោយ​ជំរុញ​ឱ្យ​អនុវត្ត​បច្ចេកវិទ្យា​សមស្រប ព្រមទាំង​លើកកម្ពស់​ការចូលរួម​វិនិយោគ​ពី​វិស័យ​ឯកជន​ក្នុង​គ្រប់​ខ្សែចង្វាក់​តម្លៃ​កសិកម្ម ដើម្បី​ផ្សារភ្ជាប់​កសិករ​ខ្នាត​តូច ទៅ​នឹង​ទីផ្សារ​តាម​អភិក្រម “​ភាព​ជា​ដៃគូ​ក្នុងចំណោម រដ្ឋ​-​ឯកជន​-​ផលិត​ករ​” ហើយ​ផ្នែក​ឯកជន​ត្រូវ​កំណត់​ជ្រើសរើស​យក​សហគមន៍​កសិកម្ម​ជា​ដៃគូ​សហការ​ផលិត និង​ប្រមូល​ទិញ​កសិផល តាមរយៈ​ការអនុវត្ត​យន្តការ​ផលិតកម្ម​កសិកម្ម​តាម​កិច្ចសន្យា​។ ទី​៣.​បន្ដ​កិច្ចសហប្រតិបត្ដិការ​ល្អ​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន ស្ថាប័ន​ជំនាញ​ពាក់ព័ន្ធ​គ្រប់​លំដាប់ថ្នាក់ និង​ដៃគូ​អភិវឌ្ឍន៍​នានា​ឱ្យបាន​ល្អ​ប្រសើរ ដើម្បី​ផ្តល់ព័ត៌មាន​ថ្មីៗ​ស្ដី​ពី​បច្ចេកទេស​ផលិតកម្ម​កសិកម្ម ឲ្យមាន​លក្ខណៈ​ប្រទាក់ក្រឡា​គ្នា​ដើម្បី​ដោះស្រាយ​បញ្ហា​ដែល​កសិករ​ជួបប្រទះ​ទាន់ពេលវេលា និង​មាន​ប្រសិទ្ធភាព ៕

 

Filed in: ខេត្តបាត់ដំបង

Recent Posts

Bookmark and Promote!

© 2019 ឆន្ទៈខ្មែរ | Chhantak Khmer News. All rights reserved. XHTML / CSS Valid.
error: Content is protected !!