លោក ជាវ តា​យ អនុញ្ញាត​ឲ្យ​ប្រតិភូ​វិនិយោគគិន​ចិន​ជួបពិភាក្សា​គម្រោង​វិនិយោគ​រថភ្លើង​ល្បឿន​លឿន ភ្នំពេញ​-​កំពត​

(​ខេត្ត​កំពត​)៖ នៅ​ព្រឹក ថ្ងៃ​សៅរ៍ ៧​កើត ខែ​បុស្ស ឆ្នាំច សំរឹទ្ធិ​ស័ក ព​.​ស ២៥៦២ ត្រូវ​នឹង​ថ្ងៃទី​១២ ខែ​មករា ឆ្នាំ​២០១៩ លោក ជាវ តា​យ អភិបាល នៃ​គណៈ​អភិបាល​ខេត្ត​កំពត បានអនុញ្ញាត​ឲ្យ​ប្រតិភូ​វិនិយោគិន​ចិន ចូលជួប សំណេះសំណាល និង​ពិភាក្សា​គម្រោង​វិនិយោគ​រថភ្លើង​ល្បឿន​លឿន ភ្នំពេញ​-​កំពត នៅ​សាលប្រជុំ​សាលាខេត្ត​កំពត​។

​លោក​អភិបាលខេត្ត បាន​ស្វាគមន៍​ប្រតិភូ និង​បង្ហាញ​ពី​សក្តានុពល​ដ៏​ល្អ​របស់​ខេត្ត​កំពត ពិសេស​ធនធានធម្មជាតិ រ៉ែ​ធម្មជាតិ តំបន់ភ្នំ ប្រព័ន្ធ​គ​មនោគមន៍​ទាំង​ផ្លូវទឹក -​ផ្លូវគោក ផ្លូវ​រថភ្លើង កំពង់ផែ មាន​ភូមិសាស្ត្រ​ជាប់​ជាមួយ​ខេត្ត​ព្រះសីហនុ និង​ប្រទេស​វៀតណាម ដែល​សុទ្ធតែ​ជា​បរិស្ថាន​ល្អ​អំណោយផល​ដល់​ការវិនិយោគ​។

​ជាមួយនេះ តំណាង​ប្រតិភូ​វិនិយោគិន​ចិន បាន​បង្ហាញ​ពី​ចំណាប់​អារម្មណ៍​ចំពោះ​លក្ខណៈពិសេស​របស់​ខេត្ត​កំពត និង​មាន​គម្រោង វិនិយោគ​រថភ្លើង​ល្បឿន​លឿន ភ្នំពេញ​-​កំពត ដោយ​ប្រើ​ថាមពល​ពន្លឺព្រះអាទិត្យ​។​

​លោក ជាវ តា​យ អភិបាលខេត្ត បាន​សម្តែង​ការគាំទ្រ​ចំពោះ​គម្រោង​វិនិយោគ​របស់​ក្រុមហ៊ុន ព្រមទាំង​ស្នើ​ឲ្យ​ក្រុមហ៊ុន​ធ្វើ​ការសិក្សា​ជា​មុន​សិន​លើ​ការសិក្សា​ទីតាំង និង​ចំនួន​ផ្លូវ​រថភ្លើង ដើម្បី​ជា​មូលដ្ឋាន​ក្នុង​កិច្ចប្រជុំ​ពិភាក្សា​នាពេល​ខាងមុខ​នេះ​។ ហើយ​រដ្ឋបាល​ខេត្ត​កំពត ត្រៀមខ្លួន​ជានិច្ច​ដើម្បី​ផ្តល់​កិច្ចសហការ​ល្អ​ជាមួយ​ភាគី​ចិន ជម្រុញ​ឲ្យ​គម្រោង​វិនិយោគ​ដំណើរការ​តាម​ផែនការ​ដែល​បាន​គ្រោងទុក​៕
​សេង ណា​រិទ្ធ​

 

Filed in: ខេត្តកំពត

Recent Posts

Bookmark and Promote!

© 2019 ឆន្ទៈខ្មែរ | Chhantak Khmer News. All rights reserved. XHTML / CSS Valid.
error: Content is protected !!