សម្តេច​តេជោ ហ៊ុន សែន ចាត់ទុក​សារព័ត៌មាន​ជា​ដៃគូ​សំខាន់​ក្នុង​ការចូលរួម​អភិវឌ្ឍន៍​សង្គម​ជាតិ​

ភ្នំពេញ​៖ នៅ​ល្ងាច​ថ្ងៃ​សុក្រ ៦​កើត ខែ​បុស្ស សំរឹទ្ធិ​ស័ក ព​.​ស ២៥៦២ ត្រូវ​នឹង​ថ្ងៃទី​១១ ខែ​មករា ឆ្នាំ​២០១៩ នេះ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជា​ណា ចក្រ​កម្ពុជា​បាន​អញ្ជើញ​ផ្តល់​កិត្តិ​យ​ជួប​សំណេះសំណាល​និង​ពិសា​របាយ​សាមគ្គី​ជាមួយ​អ្នកព័ត៌មាន ៤,៥០០​ពាន់​នាក់ ដែល​មក​ពី​ស្ថាប័ន​ផ្សេងៗ​រួម​ទាំង​ថ្នាក់​ដឹកនាំ និង​មន្ត្រី​ក្រសួង​ព័ត៌មាន ស្ថានីយ​វិទ្យុ​និង​ទូរទស្សន៍​, សារព័ត៌មាន​បោះពុម្ពផ្សាយ​, ក្រុម​សារព័ត៌មាន​តាម​បណ្តាញ​សង្គម Facebook, គេហទំព័រ និង TV Online, អ្នកនាំពាក្យ​ក្រសួង​-​ស្ថាប័ន​, អ្នកនាំពាក្យ​រាជធានី​-​ខេត្ត និង​មន្ទីរ​ព័ត៌មាន​រាជធានី​-​ខេត្ត ដែល​បាន​ធ្វើឡើង​នៅ​មជ្ឈមណ្ឌល​កោះ​ពេជ្រ​។ សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី សប្បាយ​រីករាយ​យ៉ាងខ្លាំង​ដែល​បាន​អញ្ជើញ​មក​ជួបជុំ​សំ​ណេះ សំ​ណា​ល និង​ពិសារ​អាហារ​សាមគ្គី​ជាមួយ​បងប្អូន​កូនក្មួយ​ជា​អ្នក​សារព័ត៌ មាន​ជាតិ​នៅក្នុង ជំនួប​លើក​ទី​៣ ប្រចាំឆ្នាំ​២០១៩​។​

​ក្នុងនាម​ជា​នាយករដ្ឋមន្ត្រី សម្តេច​តេជោ ហ៊ុន សែន តែងតែ​ផ្សាភ្ជាប់​ទំនាក់ទំនង​ល្អ​ជាមួយ​ពលរដ្ឋ អង្គការ និង​សមាគម​នា​ន​តាមរយៈ​កម្មវិធី​ជួបជុំ​ដូច​ល្ងាច​នេះ​ដែល​កន្លងមក គឺ​មាន​កម្មវិធី​ជួបជុំ បងប្អូន​ខ្មែរ​ឥស្លាម​, បងប្អូន​ខ្មែរ​-​ចិន​, បងប្អូន​គ្រឹស្តសាសនា​, បងប្អូន​កូនក្មួយ​សិល្បៈករ សិល្បៈការិនី​, បងប្អូន​កូនក្មួយ​កីឡាករ​កីឡាការិនី និង​ការជួបជុំ​ជាមួយ​បងប្អូន​កូនក្មួយ​អ្នក​សារ ព័ត៌មាន​ជា​ដើម​។ គោលបំណង​នៃ​ការជួបជុំ​គឺ​ដើម្បី​ស្វែងយល់​អំពី​សុខទុក្ខ​ផ្ទាល់​របស់​បងប្អូន​អ្នក សារព័ត៌មាន និង​បាន​ផ្តល់​នូវ​អនុសាសន៍​ល្អៗ ដើម្បី​ជំរុញ​ការផ្សព្វផ្សាយ​ព័ត៌មាន​អោយបាន​ល្អ ត្រឹមត្រូវ​ពិតប្រាកដ​តាម​ក្រម​សី​លធ​ម៍​ច្បាស់លាស់​ដើម្បី​បំរើ​សង្គមជាតិ​ឲ្យ​កាន់តែ​រីកចម្រើន​។​

​នៅ​ថ្ងៃ​នេះ​ផង​ដែរ សម្តេច​តេជោ​នាយរកដ្ឋមន្ត្រី បានប្រកាសឲ្យ​អ្នកសារព័ត៌មាន  និង​ប្រជាពលរដ្ឋ​បានដឹងថា សម្តេច​តេជោ​បានសម្រេច​បញ្ចប់​រឿងរ៉ាវ​មួច​ដ៏​សំខាន់​ជា​មួយ​រដ្ឋមន្ត្រី ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ គឺ​ចាប់ពី​ពេលនេះ​តទៅ​នៅ​តាម​ច្រក​ព្រំដែន​ទាំងអស់ គឺ​មិនឲ្យ​មាន​ផ្នែក​ណា​ផ្សេង​ក្រៅតែពី “​នគរបាល​អន្តោប្រវេសន៍ និង​គយ “ តែប៉ុណ្ណោះ​។ ភ្នាក់ងារ​ដៃៗ​ទ​ទៀត រួម​ទាំង​កាំកុងត្រូល គឺ​ត្រូវ​ដកចេញ​អោយអស់​។ ទន្ទឹមនឹងនោះ ក៏​ត្រូវ​បញ្ចុះ​តម្លៃ​ស្កែន (Scan) ទំនិញ​ផងដែរ ដើម្បីអោយ​អ្នករកស៊ី​ទទួលបាន​ផល​ចំ​ណែ​ញ​កាន់ តែ​ច្រើន​។ សម្តេច​តេជោ​នាយករដ្ឋមន្ត្រី បានបញ្ជាក់​ច្បាស់​ថា​ការអនុវត្ត​បែបនេះ គឺ​ដើម្បី​ចូលរួមចំណែក​ក្នុង​ការលុបបំបាត់​ភាព​អសកម្ម​ផ្សេងៗ និង​អំពើរ​ពុករលួយ​ជាដើម និង​ម្យ៉ាងវិញទៀត​គឺ​បាន​បាន​បង្ក​លក្ខណៈ​កាន់តែ​ងាយស្រួល​ដល់​ពាណិជ្ជករ និង​បងប្អូន​ប្រជាពលរដ្ឋ​ក្នុង​ការប្រកប​អាជីវកម្ម​ផងដែរ​។ ទន្ទឹម​និង​នេះ គឺ​នឹង​ជួយ​អោយ​សេដ្ឋកិច្ចជាតិ​មាន​ដង្ហើម​រស់​បាន​ដោយ​ស្រួល​ទៀតផង​។​

​នៅក្នុង​ឱកាស​នេះ សម្តេច​តេជោ ហ៊ុន សែន បាន​សំណូមពរ​ដល់​ស្ថាប័ន​សារព័ត៌មាន​ទាំងអស់ ត្រូវ​អនុវត្ត​នូវ​ចំនុច​សំខាន់ៗ​មួយចំនួន​ដូចជា​:
១) ស្ថាប័ន​ព័ត៌មាន​ទាំង​រដ្ឋ និង​ឯកជន​ទាំងអស់ ត្រូវ​ដើរតួនាទី​ជា​ស្ថាប័ន​ព័ត៌មាន​ពិត គឺជា​កញ្ចក់​ឆ្លុះបញ្ចាំង​ពី​សង្គម​ជាតិ​ពិតប្រាកដ​។ សូម​កុំឲ្យ​កញ្ចក់​នោះ​ជា​កញ្ចក់​ដែល​បែក​ធ្លុះ​ផ្សាយ​ព័ត៌មាន​មិន​ពិត​ពី​សង្គម​។​
២) ស្ថាប័ន​ព័ត៌មាន​រដ្ឋ និង​ឯកជន​ទាំងអស់ ត្រូវ​ផ្សព្វផ្សាយ​ព័ត៌មាន​ពិត​ដោយ​មាន​ការ ពន្យល់​ច្បាស់លាស់​ទៅ​ប្រជាពលរដ្ឋ​អោយបាន​យល់​ជ្រួតជ្រាប​អំពី​ទិសដៅ​និង​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល ហើយ​នាំ​យក​នូវ​អ្វី​ដែល​ជា​ការ​ពិត​ពី​ប្រជាពលរដ្ឋ​មកកាន់​រដ្ឋាភិបាល​វិញ គឺ​ទាំង​ក្នុង​កម្រិត​តាក់តែង និង​កម្រិត​អនុវត្តន៍​អោយមាន​ប្រសិទ្ឋភាព​។​
៣)​ស្នើ​អោយ​សារព័ត៌មាន​ត្រូវ​ចេះ​ចូលរួម​ជួយ​រិះគន់​ដើម្បី​ស្ថាបនា​រាល់​កំហុសឆ្គង និង​ផែនការ​ដែល​បាន​ដាក់ចេញ នៃ​ក្រសួង​ស្ថាប័ន​នានា ដើម្បី​ធ្វើការ​កែលំអរ ហើក៏​មិនមែន​រិះគន់​ដើម្បី​តែ​ជាន់ពន្លិច​នោះទេ​។​
៤) សំណូមពរ​ឲ្យ​អ្នកសារព័ត៌មាន​ចូលរួ​ម​សិក្សា​វិភាគ​ជា​លក្ខណៈ​អន្តរជាតិ ដើម្បី​បាន​ដឹង​អំពី រឿងរ៉ាវ​ទាំងឡាយ​ដែល​កើតមានឡើង​នៅលើ​ពិភពលោក ហើយ​ក៏​ចង់ឲ្យ​អ្នកសារព័ត៌មាន​ក្លាយ ទៅ​ជា​អ្នកវិភាគ​ផងដែរ​ចំពោះ​ព្រឹត្តិការណ៍​ក្រៅប្រទេស ពីព្រោះ​កន្លងមក​មាន​បរទេស​គេ​វិភាគ និង​ផ្សាយ​ពី​កម្ពុជា ដូច្នេះ​យើង​ត្រូវ​ចេះ​សិក្សា​បកស្រាយ និង​វិភាគ​ពី​គេ​វិញ​ផងដែរ​។​
៥)​សំណូមពរ​ការផ្សព្វផ្សាយ​ព័ត៌មាន​ទាំងអស់ឲ្យ​បាន​ត្រឹមត្រូ​វ មាន​ក្រមសីលធម៌​វីជ្ជាជីវៈ ពិសេស  សម្តេច​តេ​ជោបាន​សំណូម​ពរ ដល់​អ្នកប្រប្រាស់​បណ្តាញ​សង្គម ហ្វេ​ស​បុគ (Facebook) សូម​កុំឲ្យ​មាន​ការជេរប្រមា​ថ ហែក​កេរ្តិ៍ខ្មាស់​គ្នា ដែល​នាំឲ្យ​មាន​រឿង​ប្តឹង​ផ្តល់ និង​ឡើង​តុលាការ ជាដើម​។ សូម​រក្សា​តំលៃ​របស់​ខ្លួន ពិសេស​អ្នកសារព័ត៌មាន​ត្រូវធ្វើ​ព័ត៌មាន​ដែល​ច្បាស់​ពិត កុំ​ស្មានៗ ហើយក៏​មិន​ត្រូវ​ដើរតួ​ជា​តុលាការ​កាត់ក្តី​ឡើយ​។​
៦) ត្រូវ​ចូលរួម​លុបបំបាត់​អ្នក​សារ​ពទ័មាន​ជម្រិត​ទារប្រាក់ គឺ​កុំ​ធ្វើ​ជា​អ្នកសារព័ត៌មាន​សម្រាប់​តែ ជម្រិត​ទា​លុយ​ពី​គេ ឬ​មាន​លក្ខណៈ​ជា​ក្រុម​ព័ត៌មាន “​ម៉ាហ្វីយ៉ា​”​។​
៧) កុំ​ផលិត និង​ជួយ​ទប់ស្កាត់​ព័ត៌មាន​ក្លែងក្លាយ ដែល​មិន​បាន​ផ្តល់​ប្រយោជន៍​ដល់​សង្គម​។ ម្យ៉ាងវិញទៀត​ដើម្បី​ប្រយុទ្ធប្រឆាំង​នឹង​ព័ត៌មាន​ក្លែងក្លាយ គឺ​អ្នកសារព័ត៌មាន​ត្រូវ​បញ្ចេញ ព័ត៌មាន​ពិត​ប្រាកដ​ចេញ​មក​បកស្រាយ ដើម្បី​លុបបំបាត់​នូវ​ព័ត៌មាន​ក្លែងក្លាយ​ទាំងនោះ​។​
៨) ត្រូវ​ខិតខំ​លើកកម្ពស់​សមត្ថភាព​បុគ្គលិក​សារព័ត៌មាន និង​ធ្វើ​ការបណ្តុះ​បណ្តា​ធនធានមនុស្ស និង​អភិវឌ្ឍ​ប្រព័ន្ធ​ផ្សព្វផ្សាយ ។ ជាពិសេស ត្រូវ​ទំនាក់ទំនង​ជាមួយ​បណ្តា​សមាគម ស្ថាបន័​ជំនាញ សកល​វិទ្យាល័យ និង​ក្រសួង​ព័ត៌មាន​ជា​ដើម ដើម្បី​ទទួលបាន​នូវ​ការបណ្តុះបណ្តាល​នូវ ជំនាញ​សារព័ត៌មាន​បន្ថែមទៀត​។ ម្យ៉ាងទៀត គឺ​ត្រូវ​ទាក់ទង​អ្នក​ដែល​មាន​ជំនាញ​ច្បាស់លាស់ ដើម្បី​បង្កើន​គុណភាព​ការងារ និង​ការផលិត​ឲ្យមាន​ភាព​កាន់តែ​ល្អប្រសើរ​។​

​ទន្ទឹមនឹងនោះ​ដែរ សម្តេច​តេជោ ហ៊ុន សែន បាន​គាំទ្រ​និង​ជំរុញ​អោយ​មាន​ការរៀប​ចំ យុទ្ឋនាការ​ប្រកួតប្រជែ​ង អំពី “​ការផលិត​ព័ត៌មាន​ពិត ហើយ​លឿន បើ​អាចធ្វើ​ច្រើន​ភាសា គឺ​រិត​តែ​ល្អ​”​។ សម្តេច​តេជោ ក៏​បាន​គាំទ្រ និង​ជំរុញ​អោយមាន​ប្រព័ន្ឋ​ផ្សេព្វផ្សា​យអន​ឡាញ (online)​អោយបាន​ច្រើន ព្រោះ​សព្វថ្ងៃ​នេះ​អ្នក​តាមដាន​ព័ត៌មាន​មិនសូវ​រង់ចាំ​មើល តាម​ទូ​រទស្ស​ទេ​។​

​នៅថ្ងៃនេះ សម្តេច​តេជោ បាន​បញ្ជាក់ជូន​អ្នកសារព័ត៌មាន​ទាំងអស់​ថា សម្តេច​នឹង​នៅ​បន្ត​ដឹកនាំ ប្រទេស​យ៉ាងហោច​ណាស់​ដល់​ឆ្នាំ ២០២៨ ដែល​សម្តេច​គ្រោង​នឹង​ជួប​បងប្អូន​អ្នកសារព័ត៌មាន ចំនួន ៩​ដង​ទៀត​។​

​នៅក្នុង​ឱកាស​នេះ​ដែរ សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បាន​ជូនពរ​ដល់​បងប្អូន​កូនក្មួយ អ្នកសារព័ត៌មាន​ទាំងអស់ ជួបតែ​សេចក្តីសុខ សេចក្តីចម្រើន ព្រមទាំង​ពុទ្ឋពរ​៥ ប្រការ​គឺ អាយុ វណ្ណៈ សុខៈ ពលៈ និង​បដិភាណៈ កុំបី​ឃ្លៀងឃ្លាត​ឡើយ​៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

© 2019 ឆន្ទៈខ្មែរ | Chhantak Khmer News. All rights reserved. XHTML / CSS Valid.
error: Content is protected !!