រដ្ឋបាល​ខេត្ត​កំពត នឹង​ដោះស្រាយ​វិវាទ​ដីធ្លី​រវាង​ទាហាន​កងពល​លេខ​១១ និង​ប្រជាពលរដ្ឋ ស្ថិតនៅ​ភូមិ​ព្រៃ​ខ្មៅ ឃុំ​ស្រែ​ក្នុង ស្រុក​ជុំ​គី​រី ខេត្ត​កំពត​

(​ខេត្ត​កំពត​)៖ រដ្ឋបាល​ខេត្ត​កំពត បានឲ្យដឹងថា នៅ​ព្រឹក​ថ្ងៃ​សុក្រ ៦​កើត ខែ​បុស្ស ឆ្នាំច សំរឹទ្ធិ​ស័ក ព​.​ស ២៥៦២ ត្រូវ​នឹង​ថ្ងៃទី​១១ ខែ​មករា ឆ្នាំ​២០១៩ លោក ជាវ តា​យ អភិបាល នៃ​គណៈ​អភិបាលខេត្ត បាន​អញ្ជើញ​ជា​គណៈអធិបតី​ភាព ក្នុង​កិច្ចប្រជុំ​ដោះស្រាយ​វិវាទ​ដីធ្លី​រវាង​កង​ព​លលេ​ខ​១១ និង​ប្រជាពលរដ្ឋ ស្ថិតនៅ​ភូមិ​ព្រៃ​ខ្មៅ ឃុំ​ស្រែ​ក្នុង ស្រុក​ជុំ​គី​រី ខេត្ត​កំពត​។​

​សមាសភាព​ចូលរួម មាន​លោក​អភិបាលរង​ខេត្ត មេការ​បញ្ជា​ការរង​ក​ង​ពល​លេខ ១១ កងកម្លាំង​ទាំង ៣ អង្គភាព សមាជិក​គណៈកម្មាធិកា​រ​គ្រប់គ្រង​ដី​រដ្ឋ​ថ្នាក់​ខេត្ត រដ្ឋបាល​ស្រុក​ជុំ​គី​រី និង​ប្រជាពលរដ្ឋ​មាន​ទំនាស់​ដីធ្លី សរុប ចំនួន​៦១​នាក់​។​

​ជា​លទ្ធផល លោក​ជាវ តា​យ មានប្រសាសន៍ថា លោក​នឹង​រៀបចំ​កិច្ចប្រជុំ​គណ​:​ក​ម្មការ ដើម្បី​ដោះស្រាយ​ជូន តាម​គោលការណ៍​ឈ្នះ ឈ្នះ ក្នុង​ពេល​ឆាប់ៗ​ខាងមុខនេះ​។​

​ជាមួយ​នឹង​ករណី​វិវាទ​ដីធ្លី​ស្ថិតក្នុង​ភូមិសាស្ត្រ​ខាងលើ តាម​សំដី​ប្រជាពលរដ្ឋ​ទាំង​៦១​នាក់ បានបញ្ជាក់​អះអាងថា ដី​ដែល​ក្រុម​ទា​ហា​មក​ឈូសឆាយ​គឺជា​ដី​ដែល​សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ធ្វើ​ចំណារ​សម្រាប់​ផ្តល់​ជូន​ពួកគាត់​តាំងពី​ឆ្នាំ​២០០៦​មក​ម្លេះ ហើយ​បាន​រាំ​ុ​រ៉ៃ​គឺ​ឆ្លងកាត់​ការគ្រប់គ្រង​ពី​សំណាក់​លោក​អភិបាល​ខេត្ត​ពីរ​ជំនាន់​មក​ហើយ​។ ដោយឡែក​បើ​តាម​ការលើកឡើង​របស់​កងពល​លេខ ១១​បាន​អះអាង​ថា ការឈូសឆាយដី​នេះ​ជា​គោលការណ៍​របស់​រដ្ឋ​បាល​ខេត្ត​កំពត ទើប​ពួកគេ​ហ៊ាន​ឈូសឆាយ​ដោយ​គ្មាន​ខ្លាចក្រែង​បែបនេះ​។​

​សូមបញ្ជាក់​ថា​៖ បើ​យោង​តាម​ប្រសាសន៍​របស់​អាជ្ញាធរ​គ្រប់​ស្រទាប់ គឺ​រដ្ឋបាល​ខេត្ត​កំពត ពុំ​បាន​បញ្ជា​ឲ្យ​ក្រុមហ៊ុន ឬ​បុគ្គល​ណា​ម្នាក់ ទៅ​ឈូសឆាយ​ដី​របស់​ប្រជាពលរដ្ឋ​ស្ថិត​នៅ​តំបន់​ខាងលើ​នេះ​ឡើយ​៕
​សេង ណា​រិទ្ធ​

 

Filed in: ខេត្តកំពត

Recent Posts

Bookmark and Promote!

© 2019 ឆន្ទៈខ្មែរ | Chhantak Khmer News. All rights reserved. XHTML / CSS Valid.
error: Content is protected !!