ខេត្ត​កំពត​ប្រារព្ធ​ពិធី​មិទ្ទីង​រម្លឹក​ខួប​លើក​ទី​៤០​ឆ្នាំ​នៃ​ទិវា​ជ័យជម្នះ​៧​មករា​ក្រោម​អធិបតីភាព លោក ប៉ែន ស៊ីម៉ន​

(​ខេត្ត​កំពត​)៖ នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​៥​កើត ខែ​បុស្ស ឆ្នាំច សំរឹទ្ធិ​ស័ក ព​.​ស ២៥៦២ ត្រូវ​នឹង​ថ្ងៃទី​១១​ខែ​មករា ឆ្នាំ​២០១៩​នេះ​រដ្ឋបាល​ខេត្ត​កំពត បាន​ប្រារព្ធ​ពិធី​មី​ទ្ទី​ញ​រម្លឹក​ខួប​អនុស្សាវរីយ៍​លើក​ទី​៤០ ទិវា​ជ័យជម្នះ ៧​មករា (៧ មករា ១៩៧៩-៧​មករា ២០១៩) ក្រោម​អធិបតីភាព លោក​បណ្ឌិត​ប៉ែន ស៉ីម៉ន អ្នកតំណាងរាស្ត្រ​មណ្ឌល​កំពត ប្រធាន​គណៈកម្មការ​ទី​១០ រដ្ឋសភា និង ជា​ប្រធាន​ក្រុមការងារ​ថ្នាក់កណ្តាល​ចុះ​ជួយ​ខេត្ត​កំពត និង​មាន​វត្តមាន​អញ្ជើញ​ចូលរួម​ផងដែរ​ពី​សំណាក់ លោក ជាវ តា​យ អភិបាល​នៃ​គណៈ​អភិបាលខេត្ត​និង​ជា​ប្រធាន​គណបក្ស​ខេត្ត​ព្រមទាំង​មន្ត្រី​សង្ឃ លោក លោកស្រី សមាជិក ព្រឹទ្ធសភា រដ្ឋសភា​ថ្នាក់ដឹកនាំ​ខេត្ត មន្ត្រីរាជការ​កងកម្លាំង​ប្រដាប់អាវុធ  យុវជន​គណបក្ស យុវជន​កាកបាទក្រហម កាយ​រិទ្ធ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និង​ប្រជាពលរដ្ឋ ប្រមាណ​ជាង ២២០០​នាក់​។​

​នៅក្នុង​អង្គពិធី​ទាំងមូល លោក​បណ្ឌិត​ប៉ែន ស៉ីម៉ន បាន​អាន​នូវ សន្ទរកថា​៖ របស់​សម្ដេច​អគ្គមហាសេនាបតី​តេជោ​ហ៊ុន សែន​នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា ក្នុង​ពិធី​មី​ទ្ទីង​រំឭក​ខួប​ទី​៤០​ឆ្នាំ នៃ​ទិវា​ជ័យជម្នះ ៧​មករា​(៧​មករា ១៩៧៩-៧​មករា​២០១៩)​នា​រាជធានី​ភ្នំពេញ​កាលពី ថ្ងៃទី​០៧ ខែ​មករា ឆ្នាំ​២០១៩ ។

​តាមរយៈ​សន្ទរកថារ​បស់​សម្ដេច​តេជោ​ហ៊ុន សែន​បានបញ្ជាក់​រំឭកថា​ជ័យជម្នះ​៧​មករា​គឺជា​ថ្ងៃ​ប្រវត្តិសាស្ត្រ បាន​សង្គ្រោះ​ទាន់​ពេលវេលា​នូវ​អាយុជីវិត​ប្រជាជន​កម្ពុជា​រាប់​លាន​នាក់ ដែល​រស់​នៅ​ចាំ​តែ​ថ្ងៃ​ស្លាប់ បាន​ធ្វើឱ្យ​រាល់​តម្លៃ ទាំង​ស្មារតី និង​សម្ភារៈ​របស់​ប្រជាជន​ខ្មែរ​ដែល​ត្រូវបាន​កសាង​ពូន​ជ្រំ​ក្នុង​ប្រវត្តិសាស្ត្រ​រាប់ពាន់​ឆ្នាំ​របស់​ខ្លួន ហើយ​បាន​ស្រកស្រុត​ស្ទើតែ​រលាយ​សាបសូន្យ​បាត់​អស់​នៅក្នុង​របប​ប្រល័យ​ពូជសាសន៍ ប៉ុលពត គ្រា​នោះ បាន​រស់​ឡើង​មក​វិញ បាន​បិទបាំង​ទំព័រ​ដ៏​ខ្មៅ​ងងឹត​បំផុត​នៃ​ប្រវត្តិសាស្ត្រ​កម្ពុជា ហើយ​បើក​ឡើង​នូវ​សករាជ​ថ្មី គឺ សករាជ​នៃ​ឯករាជ្យ សេរីភាព ប្រជាធិបតេយ្យ និង​វឌ្ឍនភាព​សង្គម ជូន​ដល់​ប្រជាជាតិ​ដ៏​កំសត់​នៃ​យើង បាន​ផ្ដល់ជូន​ប្រជាជន​កម្ពុជា នូវ​សិទ្ធ​សេរីភាព​គ្រប់​យ៉ាង ក្នុងការ​ធ្វើ​ជា​ម្ចាស់​លើ​ជោគវាសនា​របស់​ខ្លួន​ពិតប្រាកដ​។ ៧​មករា​១៩៧៩ ក៏​បាន​រួម​វិភាគទាន​ដ៏​សកម្ម ដល់​សន្តិភាព និង​ស្ថិរភាព​នៅក្នុង​តំបន់​ផងដែរ ដែល​ប្រជាជន​កម្ពុជា​បាន​ប្រសិទ្ធ​នាម​ថា ថ្ងៃ ៧​មករា ១៩៧៩ គឺជា​ថ្ងៃកំណើត​ទី​២​របស់ខ្លួន បើ​គ្មាន​ជ័យ​ជ័យជម្នះ ៧​មករា ក៏​គ្មាន​អ្វីៗ នៅ​ថ្ងៃនេះ​ដែរ នេះ​ជា​សច្ចធម៌​ប្រវត្តិសាស្ត្រ ដែល​គ្មាន​ជន​ណា​ឬ​កម្លាំង​ណា​អាច​មក​បំភ្លៃ​ឬ​បំផ្លាញ​បានឡើយ​។

​នៅក្នុង​សុន្ទរកថា​សម្ដេច​តេជោក៏បាន​សង្កត់ធ្ងន់​ជូន​នូវ ខ្លឹមសារ សារៈសំខាន់ៗ​ជាច្រើន​ទៀត គឺ​ដើម្បី​បញ្ជ្រាប​ដល់​មហាជន ប្រជាជន ពិសេស​ក្នុង​ស្រទាប់​យុវជន អំពី​អត្ថន័យ និង​ខ្លឹមសារ​ជា​ប្រវត្តិសាស្ត្រ នៃ​ថ្ងៃ​ជ័យជម្នះ ៧​មករា អំពី​គុណូបការៈ​ដ៏​ឧត្តុង្គឧត្តម​របស់​ថ្នាក់ដឹកនាំ​ដែល​មាន សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន ជា​ប្រធាន  អំពី​សមិទ្ធផល​ធំៗ​ដែល​កម្ពុជា​សម្រេចបាន​ក្នុង​រយៈពេល​៤០​ឆ្នាំ​កន្លងមកនេះ និង​ការប្តេជ្ញាចិត្ត​របស់​យើង​លើ​មូលដ្ឋាន​ជ័យជម្នះ ៧​មករា និង​នយោបាយ​ឈ្នះ​-​ឈ្នះ របស់ សម្តេច​តេជោ គឺ​យើង​ត្រូវការពារ​រាល់​អ្វីៗ​ទាំងអស់ ដែល​យើង​កំពុង​ឈាន​ទៅ​មុខ​យ៉ាង ស្វាហាប់​នាពេលនេះ​។

​ក្នុង​ពិធី​បានបញ្ចប់​បន្ទាប់ពី​មាន​ចំណាប់អារម្មណ៍​របស់​ក្រុមយុវជន​តំណាង​អង្គ​មី​ទ្ទីង​ក្នុង​ការប្ដេជ្ញា​ចិត្ត​ការពា​រ​រាល់​សមិទ្ធផល​អ្វីៗ​ទាំងអស់ ដែល​យើង​មាន​និង​កំពុង​ឈាន​ទៅ​មុខ​យ៉ាង ស្វាហាប់​នាពេលនេះ​និង​ពិធី​ព្រលែង​ព្រាប​បង្ហោះ​ប៉េងប៉ោង​ជា​និមិត្តរូប​នៃ​សុខសន្តិភាព​និង​ការអភិវឌ្ឍ​រីកចម្រើន​តទៅ​ថ្ងៃ​អនាគត​៕

 

Filed in: ខេត្តកំពត

Recent Posts

Bookmark and Promote!

© 2019 ឆន្ទៈខ្មែរ | Chhantak Khmer News. All rights reserved. XHTML / CSS Valid.
error: Content is protected !!