រដ្ឋបាល​ស្រុក​កំពង់ត្រាច ធ្វើ​មី​ទ្ទី​ញ​រំលឹក​ខួប​អនុស្សាវរីយ៍​លើក​ទី​៤០ ទិវា​ជ័យជម្នះ​៧​មករា​

(​ខេត្ត​កំពត​)៖ នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​៥​កើត ខែ​បុស្ស ឆ្នាំច សំរឹទ្ធិ​ស័ក ព​.​ស ២៥៦២ ត្រូវ​នឹង​ថ្ងៃទី​១០ ខែ​មករា ឆ្នាំ​២០១៩ លោក អូន ខន អភិបាល នៃ​គណៈ​អភិបាលស្រុក និង​ជា​អនុប្រធាន​គណ​: កម្មា​ធិ​ការ​គណបក្ស​ប្រជាជន​កម្ពុជា​ស្រុក​កំពង់ត្រាច បាន​អញ្ជើញ​ចូលរួម​ក្នុង​អង្គ​មី​ទ្ទី​ញ​រំលឹក​ខួប​ទី​៤០ នៃ​ទិវា​ជ័យជម្នះ ៧​មករា​(៧ មករា ១៩៧៩-៧ មករា ២០១៩) ក្រោម​អធិបតី លោក អ៊ុង វណ្ណា​រឹទ្ធិ សមាជិក​អចិន្ត្រៃយ៍​ខេត្ត និង​ជា​អនុប្រធាន​ក្រុមការងារ​ខេត្ត​ចុះ​ជួយ​ស្រុក​កំពង់ត្រាច និង លោក ហាស សុ​វណ្ណា សមាជិក​ថ្នាក់កណ្តាល​ចុះជួយ​ស្រុក​កំពង់ត្រាច នៅ​ទីស្នាក់ការ​គណបក្ស​ប្រជាជន​កម្ពុជា ស្រុក​កំពង់ត្រាច ខេត្ត​កំពត​។​

​អង្គ​មី​ទ្ទី​ញទាំង​មូល​បាន​ការអញ្ជើញ​ចូលរួម​ពី​សំណាក់​លោក លោកស្រី ប្រធាន អនុប្រធាន​និង​សមាជិក​អចិន្ដ្រៃយ៍​គណបក្ស​ស្រុក​, គណបក្ស​មូលដ្ឋាន​ភូមិ ឃុំ​, យុវជន​ស្រលាញ់​សន្តិភាព​, យុវជន​សហភាព​សហ​ព័ន្ធ​កម្ពុជា​, យុវជន​គណ បក្ស​ប្រជាជន​, លោកគ្រូ អ្នកគ្រូ និង​សិស្សានុសិស្ស សរុប​ប្រមាណ​ចំនួន​៥០០​នាក់​។

​ក្នុង​អង្គ​មិ​ទ្ទី​ញ លោក អ៊ុង វណ្ណ​រឹទ្ធិ បាន​គូសបញ្ជាក់ថា យើង​ទាំងអស់គ្នា​ត្រូវ​ចងចាំ​ថ្ងៃ​៧​មករា ព្រោះ​ជា​ថ្ងៃកំណើត​ទី​២​របស់​យើង ៧​មករា ១៩៧៩​គឺជា​ថ្ងៃ​ជ័យជម្នះ​ជាប្រ​វតិ្ត​សា​ស្ត្រ​របស់​ប្រជាជន​កម្ពុជា​ដែល​បាន​វាយ​ផ្តួលរំលំ​របប​ប្រល័យ​ពូជសាសន៍ ប៉ុល ពត បញ្ចប់​សម័យកាល​ដ៏​ខ្មៅ​ងងឹត​។ ថ្ងៃ​៧​មករា ១៩៧៩ គឺជា​ការបើក​នូវ​ទំព័​រសរាជ​ថ្មី នៃ​ឯករាជ្យ សេរីភាព ប្រជាធិបតេយ្យ​និង​វឌ្ឍនភាព​សង្គម​។​ដូច្នេះ​យើងទាំងអស់គ្នា​ពិតជា​ចងចាំ​នូ​គណូបការៈដ៏​ឧត្តុង្គឧ​ត្តមរ​បស់​វីរ​កម្មាភិបា​ល យុទ្ធជន យុទ្ធ​នារី​នៃ​រណសិរ្ស​សាមគ្គី​សង្គ្រោះ​ជាតិ​កម្ពុជា និង​វីរ​កងទ័ព​ស្ម័គ្រចិត្ត​វៀតណាម ដែល​បាន​ធ្វើ​ការលះបង់​យ៉ាង​ធំធេង​ក្នុង​ការប្រយុទ្ធ​ផ្តួលរំលំ​របប​ប្រល័យ​ពូជសាសន៍ ប៉ុល ពត និង​ការពារ​នៃ​ការ​រស់​ឡើង​វិញ​របស់​ប្រជាជន​កម្ពុជា​យើង​៕
​សេង ណា​រិទ្ធ​

Filed in: ខេត្តកំពត

Recent Posts

Bookmark and Promote!

© 2019 ឆន្ទៈខ្មែរ | Chhantak Khmer News. All rights reserved. XHTML / CSS Valid.
error: Content is protected !!