យុទ្ធនាការ​បន្ត​ស្រាវជ្រាវ​បង្ក្រាប​ករណី​ជួញដូរ​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន ឃាត់ខ្លួនបុរសម្នាក់ និង​គ្រឿងញៀន ១៣ កញ្ចប់​

នៅ​ថ្ងៃ​ទី​១០ ខែ​មករា ឆ្នាំ​២០១៩ វេលា​ម៉ោង​១៥h.៣០​នាទី ដោយ​អនុវត្តន៍​តាម​គោលការណ៍​ដឹក​របស់លោក សុខ ពេញវុ​ធ អភិបាល​នៃ​គ​ណះ​អភិបាលខណ្ឌ​ដូនពេញ អធិការដ្ឋាន ប៉ុស្តិ៍ បាន​បើក​ការស្រាវជ្រាវ​បង្ក្រាប​ករណី​ជួញដូរ​ដោយ​ខុស​ច្បាប់​នូវ​សារធាតុ​ញៀន ស្ថិត​នៅ​ចំណុច​ផ្លូវ​រថភ្លើង​ក្តាន់​ពីរ ក្រុម​៣៩ ភូមិ​៣ សង្កាត់​ស្រះចក​។​

​ជា​លទ្ធផល​នៃ​កិច្ច​ប្រតិបត្តិការណ៍​នេះ កំលាំង​សមត្ថកិច្ច​យើង​បាន​ធ្វើ​ការឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​០១​នាក់​រួមមាន​៖ ឈ្មោះ សុខ លុច្យ ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​មិន​ពិតប្រាកដ ស្នាក់​នៅ​ទីតាំង​ខាងលើ (​ជួញដូរ​គ្រឿងញៀន​)​។​
​វត្ថុតាង​ចាប់​យក​រួមមាន ៖
១/​ក្រាម​ពណ៌​សរ​ថ្លា​សង្ស័យ​ជា​គ្រឿងញៀន​ចំនួន​១៣​កញ្ចប់​។​
២/​ថង់​សំរាប់​ច្រក​គ្រឿងញៀន​មួយចំនួន​។​
៣/​ឧបករណ៍ប្រើប្រាស់​មួយចំនួន​។​
៤/​ជញ្ជីង​ថ្លឹង​គ្រឿងញៀន​ចំនួន​០១​។​
​ចំពោះមុខ កម្លាំង​ជំនាញ​ខណ្ឌ ប៉ុសិ៍្ត កំពុង​យក​ចម្លើយ​បន្ត​ស្រាវជ្រាវ​រក​បក្ខពួក​និង ក្រុម​ដ៏​ទៃ​ផ្សេងទៀត ព្រមទាំង​កសាង​សំណុំរឿង​ដើម្បី​បញ្ជូន​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​អនុវត្ត​តាម​នីតិវិធី ៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

© 2019 ឆន្ទៈខ្មែរ | Chhantak Khmer News. All rights reserved. XHTML / CSS Valid.
error: Content is protected !!